• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រឹងកិច្ចសហប្រតិបត្តិការវៀតណាម - សហរដ្ឋអាមេរិក

ឯកអគ្គរដ្ឋទូតលោក Ha Kim Ngoc (រូបថត៖ TTXVN)
 

ទទួលការអញ្ជើញរបស់ បញ្ជាការដ្ឋាននៃបណ្ដាកងកម្លាំងឥណ្ឌូ ប៉ាស៊ីហ្វិក(Indo-Pacific) (INDOPACOM) នៅថ្ងៃទី ៣០ ខែមេសា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកលោក Ha Kim Ngoc បានអញ្ជើញចូលរួមពិធីទទួលតំណែងមេបញ្ជាការនៃបណ្ដាកងកម្លាំង ឥណ្ឌូ - ប៉ាស៊ីហ្វិករបស់ឧត្តមនាវី John Aquilino នៅ Honolulu រដ្ឋ Hawaii ។

ក្នុងឱកាសនេះឯកអគ្គរដ្ឋទូតលោក Ha Kim Ngoc បានជួបសំដែងការគួរសមជាមួយរដ្ឋមន្ត្រីការពារជាតិ លោក Loy Austin ប្រធានអគ្គសេនាធិការកងទ័ពចម្រុះ លោក Mark Milley ជួបពិភាក្សាការងារជាមួយ ឧត្តមនាវី Philip Davidsonអតីតមេបញ្ជាការ INDOPACOM និងលោក ឧត្តមនាវី John Aquilino មេបញ្ជាការ INDOPACOM និងជួបធ្វើការជាមួយតំណាងរបស់ INDOPACOM ។

នៅក្នុងជំនួបទាំងនេះ ភាគីទាំងពីបានសម្ដែងសេចក្ដីសប្បាយរីយរាយដោយសង្កេតឃើញថា បន្ទាប់ពីរយៈពេល ២៥ ឆ្នាំនៃការធ្វើ ប្រក្រតីភាពភាពនោះ ទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ វៀតណាម - អាមេរិកមានការរីកចម្រើនយ៉ាងខ្លាំងក្លាលើវិស័យជាច្រើន ក្នុងនោះមានកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ដែលបានរួមចំណែកជាវិជ្ជមានដល់ការថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ភាគីសហរដ្ឋអាមេរិកបានអបអរសាទរវៀតណាមដែលបានសម្រេចជោគជ័យតួនាទីជាប្រធានអាស៊ាន ឆ្នាំ ២០២០ ដោយបន្តបញ្ជាក់ពីតួនាទីជាមជ្ឈភាពរបស់អាស៊ាន និងពង្រឹងសាមគ្គីភាពអាស៊ាន ក៏ដូចជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - អាមេរិក។ ភាគីអាមេរិកក៏បានបញ្ជាក់ដែរថារដ្ឋការរបស់ប្រធានាធិបតីលោក Joe Biden បន្តអនុវត្តយុទ្ធសាស្ត្រឥណ្ឌូ - ប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ ហើយចាត់ទុកតំបន់ឥណ្ឌូ - ប៉ាស៊ីហ្វិកជាអាទិភាពកំពូលក្នុងយុទ្ធសាស្ត្រសន្តិសុខជាតិ ដោយបញ្ជាក់ពីការធានាសេរីភាពនាវាចរណ៍ អាកាសចរណ៍ និងសណ្តាប់ធ្នាប់ ដោយផ្អែកលើច្បាប់ យកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសសម្ព័ន្ធមិត្ត និងដៃគូក្នុងតំបន់ ដើម្បីថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងគោរពច្បាប់អន្តរជាតិ ក្នុងនោះមាន UNCLOS ឆ្នាំ ១៩៨២ ដោះស្រាយជម្លោះដោយសន្តិវិធីក្នុងបរិបទ ដែលមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញថ្មីៗ ក្នុងតំបន់ផងដែរ៕

តាម VOV5- វិទ្យុសំឡេងវៀតណាម

អាស៊ាន-ចិនពង្រឹង​ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

អាស៊ាន-ចិនពង្រឹង​ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ១០ ខែឧសភា ក្នុងកិច្ចប្រជុំពិគ្រោះយោបល់មន្ត្រីជាន់ខ្ពស់នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - ចិន លើកទី៣០ ដែលបានប្រព្រឹត្តិទៅនៅទីស្នាក់ការកណ្តាលនៃលេខាធិការដ្ឋានអាស៊ាន ភាគីទាំងពីរបានអះអាងឡើងវិញនូវការសន្យាពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (CSP) ។

Top