• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រឹងការឃោសនា ការណែនាំលំអិត​ដល់អ្នកធ្វើចត្តាឡីស័ក និង​អ្នកឆ្លង​ចូល​ប្រទេស

ខេត្ត Dong Thap ចាំបាច់ត្រូវសម្រួលការធ្វើចត្តាឡីស័ក ធានាចម្ងាយសុវត្ថិភាព ចៀសវាងហានិភ័យឆ្លងជំងឺពីគ្នាទៅវិញទៅមកនៅក្នុងមណ្ឌលធ្វើចត្តាឡីស័ក។

ក្រុមការងារនៃគណកម្មាធិការជាតិទទួលបន្ទុកការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ជួបធ្វើការជាមួយគណកម្មធិការខេត្ត Dong Thap


នារសៀលថ្ងៃទី ២០ ខែមករា នៅស្រុក Tan Hong ខេត្ត Dong Thap ក្រុមការងារនៃគណកម្មាធិការជាតិទទួលបន្ទុកការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Tran Van Thuan  បានអញ្ជើញជួបធ្វើការជាមួយគណកម្មធិការខេត្ត Dong Thap ទទួលបន្ទុកការគ្រប់គ្រងឆ្លងចូលប្រទេស ការធ្វើចត្តាឡីស័ក និងការឃ្លាំមើលសុខាភិបាលចំពោះអ្នកជំនាញ និងពលរដ្ឋវៀតណាមដែលបានឆ្លងចូលប្រទេស។

នៅក្នុងជំនួបធ្វើការ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Tran Van Thuan  បានក្រើនរំលឹកថា ខេត្ត Dong Thap ចាំបាច់ត្រូវសម្រួលការធ្វើចត្តាឡីស័ក ធានាចម្ងាយសុវត្ថិភាព ចៀសវាងហានិភ័យឆ្លងជំងឺពីគ្នាទៅវិញទៅមកនៅក្នុងមណ្ឌលធ្វើចត្តាឡីស័ក។ ពង្រឹងការឃោសនា ណែនាំលម្អិតដល់អ្នកធ្វើចត្តាឡីស័កហើយ គឺបន្តត្រូវបានតាមដាននៅក្នុងសហគមន៍។ លើលពីនេះទៅទៀត រួមសហការជាមួយស្ថាប័នពាក់ព័ន្ធនានា ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់អ្នកឆ្លងចូលប្រទេសខុសច្បាប់តាមព្រំដែន ព្រមទាំងពិនិត្យឡើងវិញនិងបំពេញបន្ថែមនូវឧបករណ៍ចាំបាច់សម្រាប់ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top