• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្នែកមហាផ្ទៃដើរតួនាទីដ៏សំខាន់ក្នុងការកសាងខឿនរដ្ឋបាល

នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួមនិងដឹកនាំសន្និសីទស្ដីពីការអនុវត្តភារកិច្ចឆ្នាំ ២០២២ នៃផ្នែកមហាផ្ទៃ តាមប្រព័ន្ធវីដេអូជាមួយខេត្ត ក្រុងទាំង ៦៣ នៅទូទាំងប្រទេស។
 

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួមនិងដឹកនាំសន្និសីទស្ដីពីការអនុវត្តភារកិច្ចឆ្នាំ ២០២២ នៃផ្នែកមហាផ្ទៃ
 
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh


នៅក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានលើកច្បាស់ថា ផ្នែកមហាផ្ទៃបានដើរតួនាទីដ៏សំខាន់ក្នុងការធ្វើជាសេនាធិការជូនបក្ស រដ្ឋ រដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី គណៈកម្មាធិការគ្រាប់ជាន់ថ្នាក់ និងអាជ្ញាធរមូលដ្ឋានក្នុងការកសាងខឿនរដ្ឋបាលប្រកបដោយវិជ្ជាជីវៈ ទំនើប មានប្រសិទ្ធភាព ដោយរួមចំណែកកសាងរដ្ឋាភិបាលនវានុវត្ត វិន័យ ធ្វើសកម្មភាព ប្រកបដោយប្រសិទ្ធភាព ដើម្បីបម្រើប្រជាជន។

ទាក់ទងនឹងភារកិច្ចក្នុងឆ្នាំ ២០២២ និងសម្រាប់រយៈពេលខាងមុខនោះ លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ “មុខងារ និងភារកិច្ចរបស់ក្រសួងមហាផ្ទៃគឺមានសារៈសំខាន់ណាស់ ព្រោះថាទាក់ទងនឹងក្បាលម៉ាស៊ីន និងត្តាមនុស្ស។ ដូច្នេះហើយ យើងចាំបាច់ត្រូវដាក់ចេញបទដ្ឋាន បទបញ្ញាត្តិ សម្រាប់ផ្អែកលើមូលដ្ឋានទាំងនេះ អនុវត្តន៍ឲ្យបានត្រឹមត្រូវតាមច្បាប់ ពង្រីកប្រជាធិបតេយ្យ ជាអតិបរមាអំពីបញ្ញាសមូហភាព និងផ្ទៀងស្ដាប់មតិយោបល់ ដើម្បីឯកភាពគ្នាតាមគោលការណ៍ប្រជាធិបតេយ្យផងដែរ”។
ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្រី្ត បានស្នើដល់ផ្នែកមហាផ្ទៃ និងក្រសួងមហាផ្ទៃបន្តរួមចំណែកជាវិជ្ជមានទៅក្នុងការកសាង សុក្រិតរបៀបរបប ដើម្បីដោះស្រាយរបាំង ជួយសម្រួលការអភិវឌ្ឍ ក្នុងនោះផ្តោតសំខាន់លើការកសាងរបៀបរបបគ្រប់គ្រងរដ្ឋផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top