• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រារព្ធមហោស្រពកាសែតទូទាំងប្រទេសវៀតណាមឆ្នាំ២០១៩


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc វាយស្គរប្រារព្ធមហោស្រពកាសែតទូទាំងប្រទេសវៀតណាមឆ្នាំ២០១៩ (រូបថត៖ VOV)
 

 នាថ្ងៃទី១៥ ខែមីនា ឆ្នាំ​២០១៩ នៅសារមន្ទីរហាណូយ មហោស្រពកាសែតទូទាំង ប្រទេសវៀតណាមឆ្នាំ២០១៩ បាន​ប្រារព្ធ​ឡើងជាផ្លូវការក្រោមប្រធានបទ “សារ ព័ត៌មានវៀតណាមផ្លាស់ប្ដូរ​ថ្មីប្រ​កប​ដោយ​នវានុវត្តភាព​និង​មាន​ការ​ទទួលខុសត្រូវដើម្បីផលប្រយោជន៍របស់ប្រទេសជាតិ​និងប្រជាជន”។
 
អញ្ជើញថ្លែងនៅ​ទីនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ក្នុងកា​លៈ​ទេសៈនាបច្ចុប្បន្ន សារព័ត៌មានវៀតណាម ត្រូវបន្ត​ពង្រីក​ប្រពៃណី​ដ៏ល្អ​ប្រសើរ​ក៏ដូច​ជាស​មិទ្ធ​ផល​នានា​ក្នុង​ប្រវត្តិសាស្ត្រ​សារព័ត៌មានបដិវត្តន៍ ដើម្បីជំនះពុះពារលើការលំបា​ក និងបញ្ហានៅសេសសល់ក្នុង​ សកម្មភាព​សារព័ត៌​មាន​។ លោកនាយករដ្ឋមន្រ្តីបានស្នើអោយសមាគមន៍អ្នកកា សែតវៀតណាម រួមជាមួយ​ស្ថាប័ន​ពាក់​ព័ន្ធ​នានា ចាំបាច់ត្រូវបំពេញភារកិច្ចអោយ បានល្អដូចជា៖ ធានាការផ្សព្វ ផ្សាយព័ត៌មាន​អោយ​បាន​ទាន់​ពេល​វេលា​ ត្រឹមត្រូវ សត្យានុម័ត និងស្មោះត្រង់។ លោកបានបន្តថា សារព័ត៌មានត្រូវតែជាកាណាល់ ផ្សព្វ​ផ្សាយ​និង​ឃោស​នារបស់បក្ស រដ្ឋ ផង ហើយត្រូវតែឆ្លុះបញ្ចាំងនូវបំណង ប្រាថ្នា មតិ របស់ប្រជាជន ទៀតផង។ សារព័ត៌​មាន​បដិវត្តន៍វៀតណាមមិនត្រឹម តែឆ្លុះបញ្ចាំងនូវគំរូ មនុស្សល្អ ការងារល្អ ដើម្បីបង្កើតក្ដីសោមនស្សរីករាយ សុទិដ្ឋិ ​និយម ក្នុងសង្គមប៉ុណ្ណោះ ថែមទាំងចាំបាច់ត្រូវតវ៉ាប្រកបដោយប្រសិទ្ធភាព ប្រឆាំង​នឹង​ទស្សនៈ​ខុស​ឆ្គង​ ល្បិចកលមូលបង្កាច់របស់អានុភាពអមិត្ត ពួកប្រតិកិរិយាដែលមានចេតនាបំផ្លាញបក្ស រដ្ឋ និង​បំបែក​បំបាក់​ ផែនមហាសាមគ្គីជាតិ ទាំងមូល ផងដែរ។ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញ​មាន​ប្រសាសន៍​ថា៖
 
“ចាំបាច់ត្រូវផ្ដោត​ទៅលើការបណ្ដុះបណ្ដាល អ្នកកាសែតអោយត្រូវតែមាន ឫទ្ធានុភាពនយោបាយដ៏រឹងមាំ ស្ទាត់ជំនាញ​ និងសីលធម៌វិជ្ជាជីវៈស្មោះត្រង់ ព្រម ទាំងចេះទាក់ទងផ្ទាល់​ទៅនឹង​បច្ចេក​វិទ្យា​សារ​ព័ត៌មាន​និង​វិធីសាស្ត្រ​ធ្វើកា​រថ្មីៗផងដែរ។ អ្នកកាសែតម្នាក់ៗត្រូវតែមានឫទ្ធានុភាពនិង​ស្មារតីបដិវត្តន៍យ៉ាងខ្ជាប់ខ្ជួ​ន ខិត​ខំប្រឹង​ប្រែង​បំពាក់បំប៉ន់សីលធម៌ដោយឥតឈប់ឈរ ​ហើយអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ នូវបទបញ្ញាតិ្តទាំង១​០ស្ដីពីសីល​ធម៌​វិជ្ជាជីវៈរបស់​អ្នក​កាសែត​វៀត​ណាម”​។
 
មហោស្រពកាសែតឆ្នាំ២០១៩ ទាក់ទាញការចូលរួមរបស់អង្គភាពចំនួន៨០ ថ្នាក់សមាគមន៍ តំបន់ ស្ថាប័ន​សារព័ត៌​មានមជ្ឈឹម ​មូលដ្ឋានបណ្ដុះបណ្ដាលសារ ព័ត៌មាន និងក្រុមហ៊ុនធ្វើអាជីវកម្មឧបករណ៍សារព័ត៌មាន។ ទន្ទឹម​នឹង​នោះ នៅ មហោស្រពកាសែត ក៏មានសកម្មភាពដ៏សម្បូរបែបដូចជាសិក្ខាសាលា វេទិកា ជួបប្រាស្រ័យ និងពិព័រណ៍​រូបថត ទៀតផង។ មហោស្រពកាសែតទូទាំង ប្រទេសវៀតណាមនឹងប្រព្រឹត្តទៅដល់ដំណាច់ថ្ងៃទី១៧ ខែមីនា ខាង​មុខ៕​

 

តាម​ VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top