• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រមុខរដ្ឋនិងថ្នាក់ដឹកនាំប្រទេសជាច្រើនផ្ញើរសារលិខិតអបអរសាទរជូនអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong

ក្នុងឱកាសដែលអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បន្តត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៣ ប្រមុខរដ្ឋនិងថ្នាក់ដឹកនាំនៃប្រទេសជាច្រើនលើពិភពលោកបានអញ្ជើញផ្ញើរសារលិខិតអបអរសាទរ។
 

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong។ (រូបថត៖ TTXVN)


ក្នុងសារលិខិតអបអរសាទរ ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin បានអះអាងថា៖ “សហព័ន្ធរុស្ស៊ីវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់សមមិត្តផ្ទាល់ខ្លួនក្នុងការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ នា បច្ចុប្បន្ន។ ខ្ញុំចាត់ទុកថា ដោយកិច្ចខិតខំប្រឹងប្រែងរួម យើងនឹងបន្តជំរុញកិច្ចសន្ទនាទ្វេភាគីដោយមានលក្ខណៈស្ថាបនានិងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាលើគ្រប់វិស័យ។ ប្រការនេះឆ្លើយតបយ៉ាងពេញលេញនឹងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ សហព័ន្ធរុស្ស៊ីនិងវៀតណាម ហើយចូលរួមចំណែកដល់ការធានាស្ថិរភាពនិងសន្តិសុខនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ”។

ក្នុងសារលិខិតអបអរសាទរផ្ញើរជូនអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានសម្ដែងនូវការគោរពរាល់ការសន្យារបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ក្នុងការជំរុញកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងភាពជាដៃគូរវាងអាមេរិក-វៀតណាម ព្រមទាំងសម្ដែងនូវគោលបំណងចង់បង្កើនថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។ លោកប្រធានាធិបតី Joe Biden បានបញ្ជាក់ថា៖ “ខ្ញុំតែងតែមានមោទនភាពក្នុងការគាំទ្រដល់ទំនាក់ទំនងរវាងវៀតណាមនិងអាមេរិក ទាំងក្នុងនាមជាព្រឹទ្ធសមាជិកផង និងក្នុងអំឡុងពេល៨ឆ្នាំជាអនុប្រធានាធិបតីផង។ ខ្ញុំសូមអបអរសាទររាល់ការខិតខំប្រឹងប្រែងរបស់ឯកឧត្តម អគ្គលេខាបក្ស ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងការជំរុញអភិបាលកិច្ចយ៉ាងល្អប្រសើរ។ ការដោះស្រាយអំពើពុករលួយពិតជាមានសារសំខាន់បំផុតក្នុងការជំរុញសន្តិភាពនិងសន្តិសុខនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍និងលើពិភពលោក”។

សារលិខិតអបអរសាទររបស់នាយករដ្ឋមន្រ្តីជប៉ុន លោក Suga Yoshihide មានសរសេរថា៖ “ខ្ញុំមានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែងដែលយើងបានឯកភាពគ្នានាំទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍបន្ថែមទៀត ដោយបង្ហាញនូវចំណងដ៏ស៊ីជម្រៅរវាងជប៉ុននិង​វៀតណាម​។ ខ្ញុំសង្ឃឹមថា នាពេលខាងមុខ ខ្ញុំនិងឯកឧត្តមនឹងបន្តសហការគ្នាសំដៅអភិវឌ្ឍ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនង “ភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយ” រវាងប្រទេសយើងទាំងពីរលើគ្រប់វិស័យ រួមទាំងនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងពាណិជ្ជកម្ម”។

ក្នុងឱកាសនេះដែរ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ប្រធានាធិបតីបារាំង លោក Emmanuel Macron នាយករដ្ឋមន្រ្តីសឹង្ហបុរី លោក Lee Hsien Loong នាយករដ្ឋមន្រ្តីថៃ លោក Prayuth Chan-ocha និងនាយករដ្ឋមន្រ្តីឥណ្ឌា លោក Ram Nath Kovind ក៏បានផ្ញើរសារលិខិតអបអរសាទរដល់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top