• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីរុស្ស៊ី - អាមេរិក ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយគ្នា

នាថ្ងៃទី ២៦ ខែមករា នាយកដ្ឋានសារព័ត៌មាន - វិមានក្រឹមឡាំង បានឲ្យដឹងថាការធ្វើកិច្ចសន្ទនាតាមទូរស័ព្ទលើកដំបូង ត្រូវបានធ្វើឡើងរវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអាមេរិក លោក Joe Biden ។
 

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (រូួបថត៖  TASS)


ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin  បានបញ្ជាក់ថាការធ្វើឱ្យប្រក្រតីនូវទំនាក់ទំនងរវាងរុស្ស៊ីនិងសហរដ្ឋ អាមេរិក នឹងឆ្លើយតបនឹងផលប្រយោជន៍របស់ប្រទេសទាំងពីរនិងរាប់បញ្ចូលទាំងការទទួលខុសត្រូវពិសេសរបស់ពួកគេក្នុងការថែរក្សាសន្តិសុខនិងស្ថិរភាពនៅក្នុងសហគមន៍អន្តរជាតិទាំងមូលផងដែរ។

ទន្ទឹមនឹងនេះ ប្រធានាធិបតីទាំងពីរក៏បានសម្តែងការពេញចិត្តចំពោះការផ្លាស់ប្តូរកំណត់ទូត ដែលបានធ្វើឡើងនៅថ្ងៃទី ២៦ ខែមករាស្តីពីការសម្រេចបានកិច្ចព្រមព្រៀងពន្យាពេលសម្រាប់សន្ធិសញ្ញាអាវុធយុទ្ធសាស្រ្ត (New START)។ ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ភាគីទាំងអស់នឹងបំពេញរាល់នីតិវិធីចាំបាច់ដើម្បីធានាបាននូវសុពលភាពបន្តនៃច្បាប់អន្តរជាតិដ៏សំខាន់នេះក្នុងការរឹតត្បិតគ្នាទៅវិញទៅមក​លើ​អាវុធនុយក្លេអ៊ែរផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top