• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីអាមេរិក លោក Donald Trump បន្តវាយតម្លៃជាវិជ្ជមាន​ចំពោះការចរចា​ពាណិជ្ជកម្មអាមេរិក - ចិន


 សង្រ្គាមពាណិជ្ជកម្មអាមេរិក - ចិនកំពុងបង្ហាញសញ្ញាវិជ្ជមាន (រូបថត៖ AP)
 

 នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ប្រធានាធិបតីអាមេរិក លោក Donald Trump បានវាយត
ម្លៃថា បណ្ដ​ការ​ចរចា​ពាណិជ្ជកម្ម​ អាមេរិក - ចិននៅទីក្រុងប៉េកាំងនាពេលកន្លងទៅ​ មាន​ចរិតលក្ខណៈ​ស្ថាបនា​។ 
 
ថ្នាក់ដឹក​នាំអាមេរិករូបនេះបានថ្លែងដូច្នេះ ក្រោយពីជំ​នួបជាមួយមន្ត្រីអាមេរិក ​ដែល​ទើប​នឹង​បាន​ចូល​រួម​វង់​ចរចា​ជាមួយ​ចិននៅក្លឹម Mar-a-Lago របស់លោក នៅរដ្ឋ  Fl​orida នាថ្ងៃដដែល។ តាមរយៈប​ណ្ដាញសង្គម ​Twitter ​ លោក Donald Trump បានអះអាងសា​រជាថ្មី​ថា ចិននៅតែទូទា​ត់ បណ្ដា​អត្រា​ពន្ធនា​បច្ចុប្បន្ន​នេះឲ្យ​អាមេរិក​ដដែល ​ទោះបីជា ក្រុមអ្នកជំនាញបានវិភាគថា ​ជាក់ស្ដែង ​អតិថិជន​នៅ​អាមេរិក​ត្រូវបង់​ប្រាក់​ទាំង​នេះ ​ដោយសារការតម្លើងតម្លៃ​។​

តាម​ផែនការប្រធានក្រុមចរចាចិន ឧបនា​យករដ្ឋមន្ត្រី លោក Liú Hè និងតំណាងពាណិជ្ជកម្មអាមេរិ​ក លោក Lighthizer នឹងបន្តវង់ចរចាថ្មី​នាសប្តាហ៍ខាងមុខ នៅ ទី​ក្រុងវ៉ាស៊ីនតោន។ ប្រសិ​នបើដំណើរ​ការ​ចរចារ​ពាណិជ្ជកម្ម​អាមេរិក​ ចិន មិនទទួលបានការព្រមព្រៀងណា​មួយមុន​ថ្ងៃទី ១ ខែមិនានោះ អាមេរិ​ក និង​តម្លើង​ពន្ធ​ ២៥ ភាគរយលើទំនិញនាំចូល​ពីចិន ដែលមានតម្លៃ ២​០០ ពាន់លានដុល្លារ​អាមេរិក​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top