• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានសភាអឺរ៉ុបគាំទ្រការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាង EU និងវៀតណាម


 អនុរដ្ឋមន្រ្តីការបរទេស លោក Bui Thanh Son បានអញ្ជើញជួបពិភាក្សាជាមួយប្រធានសភាអឺរ៉ុប (EP)
លោក David Sasoli (រូបថតៈ TTXVN)

 

ក្នុងក្របខ័ណ្ឌនៃដំណើរ​ទស្សនកិច្ចនិងបំពេញការងារទៅទីក្រុង ប្រ៊ុចសែល នៃប្រទេសប៊ែលហ្សិកនិងទីក្រុង  Strasbourg នៃ​ប្រទេសបារាំង ក្នុងនាមជាបេសកកជនពិសេសរបស់នាយករដ្ឋមន្ត្រីនោះ នារសៀលថ្ងៃទី ១១ ខែកុម្ភៈ អនុរដ្ឋ​មន្រ្តីការបរទេសវៀតណាម លោក Bui Thanh Son បានអញ្ជើញជួប​ពិភាក្សា​ជាមួយ​ប្រធាន​សភា​អឺរ៉ុប​ (EP) លោក David Sasoli។ 

ក្នុង​ជំនួបនេះ ប្រធាន EP លោក David Sassoli បានអះអាងថា លោក​គាំទ្រ​ការជំរុញ​កិច្ច​សហប្រតិ​បត្តិការ​គ្រប់​ជ្រុង​ជ្រោយ​ ​រវាង EU និងវៀតណាម ព្រមទាំងសង្កត់ធ្ងន់ថា EU ចាត់ទុកវៀតណាមជាដៃគូសំខាន់នៅអាស៊ី - ប៉ាស៊ីហ្វិក​។ លើសពីនេះទៅទៀត លោករូបនេះ មាបំណង ចង់អោយវៀត​ណាម​បន្ត​ចូល​រួម​វិភាគ​ទាន​យ៉ាង​សកម្ម​ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាង EU  ជាមួយបណ្តាប្រទេសអាស៊ាន។ យ៉ាងណាមិញ រូបលោក​ផ្ទាល់​និង​សមាជិកសភាជាច្រើនរូប បានគាំទ្រដល់ការផ្តល់សច្ចាប័នរបស់ EP លើ កិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរី ​(EVFTA) និងកិច្ចព្រមព្រៀងការពារការវិនិយោគ (EVIPA) រវាងសហ ភាពអឺរ៉ុប (EU) និងវៀតណាម។ នាឱកាស​នេះ ប្រធាន EP លោក David Sassoli បានស្នើឱ្យភាគីទាំងពីរ បន្តសម្របសម្រួលគ្នាយ៉ាងជិតស្និត ដើម្បីធានា​ការអនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​រាល់កិច្ច​ព្រមព្រៀង​ដែលភាគីទាំងពីរ បានចុះ​ហត្ថលេខា​ដើម្បី​នាំមក​នូវផលប្រយោជន៍ជាក់ស្តែងដល់អង្គភាពអាជីវ​កម្ម និងប្រជាជននៃភាគីទាំងពីរ​ផងដែរ៕
 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top