• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជួបចរចា​ជាមួយ​ប្រធាន​សភាជាន់​ទាប​កាហ្សាក់ស្ថាន

ទទួលសេចក្ដី​អញ្ជើញរបស់ប្រធានព្រឹទ្ធសភាសា​ធារណៈរដ្ឋកាហ្សាក់ស្ថាន K​assym Zhomart Tokayev ​និង​ប្រធាន​សភា​ជាន់​ទាប Nurlan Nigmat​ulin គណៈ ប្រតិភូជាន់ខ្ពស់​រដ្ឋសភា​វៀត​ណាម ដឹក​នាំដោ​យ​ប្រធាន​រដ្ឋសភា​លោក​ស្រី Nguyen​ Thi Kim Ngan បានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវកា​រនៅសា​ធារណៈ រដ្ឋកាហ្សាក់ស្ថាន។

 
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan៖ ទំនាក់ទំនងរវាងប្រទេសទាំង២កំពុងអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ (រូបថត៖ VOV)

នាព្រឹក​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ បានប្រព្រឹត្តទៅពិធី​ទទួល​បដិសណ្ឋា កិច្ចប្រធានរដ្ឋសភាលោក​ស្រី Nguyen Thi Kim Ngan និង​គណៈប្រតិភូជាន់ខ្ពស់ រ​ដ្ឋសភា​វៀត​ណាម។
 
ក្នុងជំនួប​ចរចាបន្ទាប់ពីពិធីទទួល ​ប្រធានរដ្ឋសភាលោក​ស្រី Nguyen Thi Kim Ngan និងប្រធាន​សភា​ជាន់​ទាប​លោក Nurlan Nigmatulin បានអះអាងថា ការអ​នុវត្តកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីវៀតណាម-សម្ព័ន្ធ​ភាពសេដ្ឋកិច្ច​អាស៊ី-អឺរ៉ុប បាននាំមកនូវលទ្ធផលដ៏វិជ្ជមាននិងឱកាស​ជាច្រើន សំរាប់​សហគ្រាស​នៃប្រទេស​ទាំង​២​។ ប្រធានរដ្ឋសភាលោក​ស្រី Nguyen Thi Kim Ngan មានប្រសាស​ន៍​ថា៖
 
“ភាគីទាំង២បានវាយតំលៃនូវលទ្ធផលជាក់​ស្ដែងក្រោយរយៈពេល១ឆ្នាំ អនុវត្តកិច្ចព្រមព្រៀ​ង ដកបទ​ពិសោធន៍​និងដាក់​ចេញវិធានការ​ដើម្បីបន្ត អនុវត្តប្រកបដោយប្រ​សិទ្ធភាព។ ដោយឆ្លៀយយក​ភាពងាយ​ស្រួល​ខាង​ពន្ធ​នោះ វៀ​តណាមប​ង្កើនការនាំចេញទៅកាហ្សាក់ស្ថាននូ​វមុ​ខទំនិញដូ​ចជាអង្ករ កៅស៊ូ កាហ្វេ ជ​លផ​ល ឧបករណ៍​ម៉ាស៊ីន​ជាដើម ហើយនាំចូលពីកាហ្សាក់ស្ថាន នូវដែ​កថែប រ៉ែនិងមុខទំនិញផ្សេង​មួយចំនួន​។”

​ភាគីទាំង២បានឯកភាពលើការបង្កើនថែមទៀត នូវ​កិច្ចសហប្រតិបតិ្តការតាម​រយៈកាណាល់ទាំងអស់ រវាង​បក្សន​យោបាយ រដ្ឋ រដ្ឋាភិបាល រដ្ឋសភា តំបន់ សហគ្រាសនិងប្រជាជ​ននៃប្រទេសទាំង២។​ លោក​ស្រី​ប្រធាន​រដ្ឋសភា​បាន​ស្នើថា​៖
 
“ក្នុងវិស័យសន្តិសុខ ភាគីទាំង២បង្កើន​កិចច្ចសហប្រតិបតិ្តការ ផ្លាស់ប្ដូរព័ត៌ មាន ​ប្រឆាំង​ភេរវកម្ម ល្មើសឆ្លង​ដែន​ ល្មើបច្ចេក​វិទ្យាខ្ពស់ និង​ការចំណាកស្រុក​ ដោយខុស​ច្បាប់​ជាដើម។ ស្ដីពីវិស័យអប់រំនិងបណ្ដុះ​បណ្ដាល នេះជា​វិស័យសហ ប្រតិបតិ្តកា​រប្រពៃណីនិងមានប្រសិ​ទ្ធភាព។​”

 
 ជំនួបចរចារវាងប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជាមួយប្រធានព្រឹទ្ធសភាលោក Kassym Zhomart Tokayev (រូបថត៖ TTXVN)  

ប្រធានរដ្ឋសភា​លោកស្រី Nguyen Thi Kim Ngan អះអាងថារ​ដ្ឋសភា រដ្ឋាភិបាល​និង​ស្ថាប័ន​សមត្ថ​កិច្ច​របស់​វៀតណាម​ជានិច្ចកាល​គាំទ្រ ប​ង្កលក្ខណៈងាយ ស្រួល​ដើម្បី​សហគ្រាស​កាហ្សាក់​ស្ថាន​អភិវឌ្ឍន៍​អាជីវកម្ម​នៅវៀត​ណាម​ ព្រ​មទាំង មានបំណងថា ភាគីកា​ហ្សាក់ស្ថានក៏បង្កលក្ខណៈល្អបំផុតសំ​រាប់​ សហគ្រាស វៀតណាម​ទៅវិនិយោគ​នៅប្រទេសនេះផ​ងដែរ។
 
នាថ្ងៃដដែល ប្រធា​នរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ក៏បាន​អញ្ជើញជួប​ចរចា​ជាមួយ​ប្រធាន​ព្រឹទ្ធសភាកាហ្សាក់ស្ថាន​លោក Kassym Zhomart​ Tokayev ផងដែរ៕​

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top