• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបជាមួយប្រធានរដ្ឋសភាអ៊ីរ៉ង់


 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបពិភាក្សាជាមួយប្រធានរដ្ឋសភាអ៊ីរ៉ង់

នាព្រឹកថ្ងៃទី១៥ ខែ​តុលា ឆ្នាំ២០១៧ ក្នុងក្របខ័ណ្ឌ​នៃដំណើរទស្សនកិច្ចចូល​រួមមហាសន្និបាត​ IPU-137នៅទីក្រុង​ Saint Petersburg សហព័ន្ធរុស្ស៊ី ប្រធានរដ្ឋសភាវៀត​ណាមលោកស្រី N​guyen Thi Kim Ngan បាន​អញ្ជើញ​ទទួល​ជួប​ ជាមួយប្រធានរដ្ឋសភាអ៊ីរ៉ង់លោក  Ali Arde​shir Larijani ។ 

នៅក្នុង​ជំនួបនេះ លោកស្រីប្រធានរដ្ឋសភាវៀតណា​មបានអះ​អាង​ថា វៀតណាមជានិ​ច្ចកាល គោរព​ទំនាក់​ទំនងមិត្តភាព​ជាប្រពៃណី ​សហប្រតិបត្តិការមានផលប្រយោជន៍រួ​មជាមួយអ៊ី​រ៉ង់។ លោកស្រីបាន​លើក​ច្បា់ថា នៅក្នុង​កិច្ចប្រជុំលើ​កទី​៩ គណៈ​កម្មាធិការ​ចម្រុះ រ​វាងប្រទេសទាំងពីរ​នាពេលកន្លង​ទៅ ភាគី​ទាំងពីរ​បាន​ឯកភាព​លើវិធាន​ការ សហប្រតិបត្តិកា​រជាច្រើន​លើគ្រប់វិស័យ សំដៅនាំតម្លៃប្រាក់ពាណិ​ជ្ជកម្មឡើងដ​ល់​២ពាន់​លាន​ដុល្លារ​នាពេលខា​ង​មុខ​។
 
ស្តីពីទំនាក់ទំនង​រវាងស្ថាប័ននីតិបញ្ញត្តនៃប្រ​ទេសទាំងពីរ ប្រធានរដ្ឋសភា វៀ​តណាម​ លោកស្រី Nguyen Thi K​im Ngan បានចាត់​ទុកថា ​ភាគីទាំងពីរ គប្បី​បង្កើនការផ្លាស់ប្តូ​រគណៈប្រតិភូគ្រប់​ជាន់ថ្នាក់ ជម្រុញកិច្ច​សហប្រតិបត្តិការ​រវាងសភាទាំង​ពីរ និងបង្កើនការឃ្លាំមើលរ​បស់រដ្ឋសភានៃ​ប្រទេស​នីមួយៗ ជាពិសេស​ ជម្រុញ​ការគាំ​ទ្រគ្នាទៅវិញ​ទៅមកនៅបណ្តាវេទិកាសភាតំ​បន់ និងអន្តរជាតិដែល​ភាគីទាំងពីរជាប្រទេស​ហត្ថលេ​ខី៕

 

តាម ​VOV5 - វិទ្យុសម្លេង​វៀតណាម
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top