• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញចូលរួម កម្មវិធី​បុណ្យតេតជួបជុំគ្នា - និទាឃរដូវសុខសាន្តនៅខេត្ត Binh Duong

នាយប់ថ្ងៃទី ២៣ មករា នៅទីក្រុង Thu Dau Mot ខេត្ត Binh Duong អគ្គសហព័ន្ធពលកម្មវៀតណាមបានរៀបចំកម្មវិធីប្រគល់អំណោយបុណ្យតេតរបស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋជូនកម្មករ និងពលករនៅខេត្ត Binh Duong ក្នុងឱកាសបុណ្យតេតប្រពៃណី ២០២២។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue

ក្នុងកម្មវិធីនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម អគ្គសហព័ន្ធពលកម្មវៀតណាម និងថ្នាក់ដឹកនាំខេត្ត Binh Duong បានអញ្ជើញប្រគល់អំណោយជូនកម្មករ និងពលករជាង ៥០០ នាក់នៅខេត្ត Binh Duong។

អញ្ជើញថ្លែងនៅក្នុងកម្មវិធីនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា នាពេលកន្លងទៅ បក្ស រដ្ឋ និងរដ្ឋសភាបានចេញសេចក្ដីសម្រេចចិត្ត ដែលមិនធ្លាប់មានតាំងពីមុនមក ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាត និងស្ដារ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឡើងវិញ ថែទាំជីវភាពរស់នៅរបស់ប្រជាជន ជួយឧបត្ថម្ភពលករនិងសហគ្រាស។ ក្នុងរយៈពេលអនុវត្តន៍វិធានការរក្សាគម្លាតសង្គមនោះ ប្រពៃណីមនុស្សធម៌របស់ប្រជាជាតិត្រូវបានលើកកម្ពស់។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញប្រគល់អំណោយជូនកម្មករ និងពលករជាង ៥០០ នាក់នៅខេត្ត Binh Duong

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានចាត់ទុកថា ខេត្ត Binh Duong មានរបៀបធ្វើដ៏ល្អប្រសើរ និងប្រកបដោយមានការច្នៃប្រឌិតជាច្រើន ដើម្បីថែទាំបុណ្យតេតជូនពលករ ជាពិសេសក្នុងឆ្នាំនេះពលករចំណាក់ស្រុកចំនួនកន្លះលាននាក់ (ពាក់កណ្ដាលនៃចំនួនពលករសរុប) នឹងទទួលអំណរបុណ្យតេតនៅខេត្ត Binh Duong។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានចាត់ទុកថា៖ “ទន្ទឹមនឹងការរួមវិភាគទានរបស់សប្បុរសជន អង្គការនានាក្នុងប្រព័ន្ធនយោបាយនោះ ថ្នាក់ដឹកនាំខេត្ត Binh Duong បានជួយឧបត្ថម្ភ ទាំងពលករ ដែលវិលត្រឡប់តៅស្រុកកំណើត និងជួយថែទាំពលករ ដែលទទួលអំណរឆ្នាំថ្មីនៅខេត្ត Binh Duong។ លើសពីនេះទៅទៀត ថ្នាក់ដឹកនាំខេត្ត ចាំបាច់ត្រូវយកចិត្តទុកដាក់ដល់ផ្ទះស្នាក់នៅ សាលារៀន សេវាកម្មថែទាំសុខភាព សុខាភិបាលបង្ការរោគរាតត្បាត និងសុខាភិបាលមូលដ្ឋាន មិនត្រឹមតែក្នុងឱកាសបុណ្យតេតប៉ុណ្ណោះទេ ថែមទាំងសម្រាប់រយៈពេលយូរអង្វែងទៀតផង។ បក្ស រដ្ឋ និងថ្នាក់ដឹកនាំខេត្តតែងតែផ្ដោតសំខាន់លើការកែលម្អជីវភាពរស់នៅជូនកម្មករ និងពលករផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top