• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាអញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត

ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងក្នុងពិធី
 

ក្នុង រយៈពេល២ ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ ១១ ខែឧសភា ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅស្រុក Yen Lang ខ័ណ្ឌ Kien An នៃទីក្រុង Hai Phong។

បន្តអនុវត្តន៍សកម្មភាពជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត ដើម្បីបង្ហាញនូវកម្មវិធីសកម្មភាពមុនពេលបោះឆ្នោត ជ្រើសតាំងសមាជិកសភានីតិកាល ១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ ក្នុង រយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១១ ឧសភា ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅស្រុក Yen Lang ខ័ណ្ឌ Kien An នៃទីក្រុង Hai Phong។ ថ្លែងមតិនៅឯពិធីជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានមានប្រសាសន៍ថា៖ ដើម្បីលើកកម្ពស់សកម្មភាពរបស់រដ្ឋសភា រដ្ឋសភានឹងផ្តោតសំខាន់លើសកម្មភាពរបស់សមាជិកសភាក្រោមបន្ទុកនិងសមាជិកសភាទទួលបន្ទុកស្របគ្នាត្រឹមត្រូវតាមច្បាប់ តាមទិសដៅជំនាញនិងទំនើប។ ប្រ ធានរដ្ឋសភាលោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖  “សមាជិកសភាទទួលបន្ទុកត្រូវចំណាយពេលវេលាយ៉ាងតិច ១/៣ សម្រាប់សកម្មភាពរបស់រដ្ឋសភា។ ត្រង់ចំណុចនេះ រដ្ឋសភាក៏កំពុងពិភាក្សាលើការរឹតបន្តឹងទាំងសកម្មភាពរបស់សមាជិកសភាក្រោមបន្ទុក និងសមាជិក សភាទទួលបន្ទុក ក្នុងស្ថាប័នរដ្ឋសភា ស្របតាមច្បាប់ ហើយត្រូវអនុវត្តតាមទិសដៅជំនាញនិងទំនើប។ រដ្ឋសភានឹងមានកម្មវិធីដើម្បីតាមដានសកម្មភាពនេះ”។

ទាក់ទិនដល់ការកសាងនិងបំពេញបន្ថែមប្រព័ន្ធច្បាប់ក្នុងវិស័យសុខាភិបាលនិងថែទាំសុខភាព ជូនប្រជាជន ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានមានប្រសាសន៍ថា រដ្ឋសភានឹងបន្តធ្វើវិសោធនកម្មនិងបំពេញបន្ថែមនូវយន្តការ និងគោលនយោបាយច្បាប់ពាក់ព័ន្ធជាបន្តបន្ទាប់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top