• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅស្រុក Tien Lang ទីក្រុង Hai Phong

ប្រធានរដ្ឋសភាលោក Vuong Dinh Hue (រូបថត៖ Minh Tú)
 

នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នៅស្រុក Tien Lang ទីក្រុង Hai Phong ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងបេក្ខជន ចំនួន ៤ រូបនៃរដ្ឋសភានីតិកាលទី ១៥នៃមណ្ឌលបោះឆ្នោតលេខ ៣ ទីក្រុង Hai Phong បានអញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត និងចលនាការបោះឆ្នោតជាមួយម្ចាស់ឆ្នោតនៅស្រុក Tien Lang ។

អញ្ជើញថ្លែងនៅក្នុងពិធីសំណេះសំណាលនេះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានលើកច្បាស់ថា ការដែលបានរួមដំណើរ និងកសាងទីក្រុង Hai Phong ឲ្យក្លាយទៅជាទីក្រុងដ៏រស់វរើក គឺជាគោលបំណងរបស់ប្រមុខរដ្ឋសភា។ ដូច្នេះ ក្នុងនាមជាតំណាងប្រជាជន សមាជិករដ្ឋសភាតែងតែផ្ទៀងស្ដាប់បំណងប្រាថ្នាករបស់ម្ចាស់ឆ្នោត ដើម្បីឆ្លុះបញ្ចាំងឲ្យទាន់ពេលវេលាជាមួយរដ្ឋសភា និងបណ្ដាស្ថាប័នក្នុងក្បាលម៉ាស៊ីនរដ្ឋ ព្រមទាំងផ្ដោតសំខាន់លើការដោះស្រាយពាក្យបណ្ដឹង តវ៉ា និងសំណើររបស់ប្រជាជនឲ្យទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue ក៏បានបញ្ជាក់យ៉ាងច្បាស់លាស់ថា បើជាប់ឆ្នោតជាសមាជិករដ្ឋសភានីតិកាលទី ១៥ នោះ លោកនិងសមាជិក សមាជិការរដ្ឋសភានឹងបន្តផ្លាស់ប្ដូរថ្មី លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃសកម្មភាពរដ្ឋសភា ព្រមទាំងធានាថា រដ្ឋសភាគឺជាស្ថាប័នតំណាងខ្ពស់បំផុតរបស់ប្រជាជន ហើយជាស្ថាប័នសិទ្ធិអំណាចខ្ពស់បំផុតរបស់រដ្ឋផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top