• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបជាមួយឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ី

ដោយសម្តែងនូវការអបអរសាទរចំពោះការដែល វៀតណាមបានបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ការពារសុខភាពប្រជាជនប្រកបដោយប្រសិទ្ធភាព លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា ប្រទេសរុស្ស៊ីបានផលិតវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ប្រកបដោយ​ជោគជ័យ ហើយត្រៀមជាស្រេចផ្តល់វ៉ាក់សាំងមួយចំនួនធំសម្រាប់វៀតណាម។

ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយលោក Konstantin Vnukov ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម (រូបថត៖ TTXVN)


នារសៀលថ្ងៃទី ១៥ ខែមេសា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាមលោក Konstantin Vasilievich Vnukov ដែលមកជូនពរនិងបញ្ជូនលិខិតរបស់ប្រធានាធិបតីរុស្ស៊ីលោក Putin ដែលអបអរសាទរដល់លោក Nguyen Xuan Phuc ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

នៅក្នុងជំនួបនេះលោកឯកអគ្គរដ្ឋទូតរុស្ស៊ីបានបញ្ជាក់ថា រុស្ស៊ីចាត់ទុកទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមជាគោលនយោបាយ​កិច្ចការបរទេសអាទិភាពនិងបានសម្តែងការវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់លោកប្រធានរដ្ឋផ្ទាល់ក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរអស់រយៈពេលច្រើនឆ្នាំកន្លងមក។ ដោយសម្តែងនូវការអបអរសាទរចំពោះការដែល វៀតណាមបានបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ការពារសុខភាពប្រជាជនប្រកបដោយប្រសិទ្ធភាព លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា ប្រទេសរុស្ស៊ីបានផលិតវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ប្រកបដោយជោគជ័យ ហើយត្រៀមជាស្រេចផ្តល់វ៉ាក់សាំងមួយចំនួនធំសម្រាប់វៀតណាម។

អញ្ជើញវាយតម្លៃខ្ពស់ចំពោះលោកឯកអគ្គរដ្ឋទូតរុស្ស៊ី លើបណ្តាសំណើសហប្រតិបត្តិការនៃប្រទេសទាំងពីរ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានបញ្ជាក់យ៉ាងច្បាស់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី ហើយតែងតែទុកចិត្តលើទំនាក់ទំនងនេះជានិច្ច។ ទន្ទឹមជាមួយគ្នានោះ លោកប្រធានរដ្ឋបានស្នើឱ្យភាគីទាំងពីរ បន្តគាំទ្រដល់អាជីវកម្មនិងវិនិយោគិននៃប្រទេសទាំងពីរ ក្នុងការដោះស្រាយការលំបាកនិងជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ។  ក្នុងកិច្ចការការបរទេស លោកប្រធានរដ្ឋបានស្នើឱ្យរុស្ស៊ីបន្តសហការយ៉ាងជិតស្និទ្ធជាមួយអាស៊ាន គាំទ្រសាមគ្គីភាពនិងតួនាទីរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ក៏ដូចជាបញ្ហាអាស៊ានផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top