• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួម ពិធីបើកសម័យប្រជុំក្រុមប្រឹក្សាប្រជាជនទីក្រុងហាណូយ


ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan (រូបថត៖ TTXVN)
 

នា​ព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ក្រុមប្រឹក្សាប្រជាជនទីក្រុងហាណូយបានប្រារព្ធ សម័យប្រជុំលើកទី១៥ ក្រុម​ប្រឹក្សា​ប្រជាជន​នីតិកាលទី១៥ អាណត្តិឆ្នាំ ២០១៦-២០២១។
 
អញ្ជើញថ្លែង​នៅពិធីនេះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានវាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​អភិវឌ្ឍសេដ្ឋកិច្ចនៃទីក្រុងក្នុង ឆមាសទី១ឆ្នាំ២០២០ ដោយសម្រេចបានកំណើនចំនួន ៣,៣៩% ពោលគឺ ខ្ពស់​ជាង​កម្រិត១,៨១%របស់ប្រទេសទាំងមូល។
 
លោកស្រី​ប្រធានរដ្ឋសភាបានសម្ដែងនូវគោលបំណងថា ទីក្រុង ហាណូយនឹងបន្តជំរុញខ្លាំងនូវការកែទម្រង់ ជួយ​សម្រួលដល់បែបបទរដ្ឋ បាល កែលម្អបរិយាកាសវិនិយោគ អាជីវកម្ម ផ្ដោតសារសំខាន់លើការដោះ ស្រាយ​បញ្ហាជំពាក់​ជំពិននានា របស់វិនិយោគិននិងសហគ្រាស។ លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖
 
“ត្រូវការលើកកំពស់ប្រសិទ្ធភាព​នៃការអនុវត្តតួនាទីឃ្លាំមើល ជាពិសេសគឺឃ្លាំមើលការប្រតិបត្តិ​តាមច្បាប់​របស់​ស្ថាប័ន​​គ្រប់​ គ្រងរដ្ឋ និងស្ថាប័នយុត្តិធម៌គ្រប់ជាន់​ថ្នាក់នានា ព្រមទាំងផ្ដោតសារសំខាន់ លើកា​រឃ្លាំ​មើល​បញ្ហា​សំខាន់​ៗដែលប្រជាជន​កំពុងយកចិត្តទុកដាក់ផង ដែរ​។ ទន្ទឹមនេះ បន្តអនុវត្តឲ្យ​បានល្អនូវ​ការងារ​ជួប​ប្រាស្រ័​យ​ជាមួយ​អ្នក បោះឆ្នោត ដើម្បីផ្ទៀងស្ដាប់មតិ បំណងប្រាថ្នារបស់ប្រជាជនឲ្យបានទាន់ ពេលវេលា តាមនោះ​លើក​កំពស់តួនាទី​ ឋានៈនិងប្រសិទ្ធភាពនៃសកម្ម​ភាព របស់ក្រុមប្រឹក្សាប្រជា​ជន”​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top