• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពុទ្ធបរិស័ទរាប់ម៉ឺននាក់ទូទាំងប្រទេសបង្សុកូលឧទ្ទិសកុសលតបស្នងសង់គុណវីរយុទ្ធជនពលីនៅ Dien Bien

នាព្រឹកថ្ងៃទី ១០ ឧសភា នៅឈាបនដ្ឋានជាតិ អេ១ នៃទីក្រុង Dien Bien Phu ខេត្ត Dien Bien គណៈកម្មាធិការព្រះពុទ្ធសាសនាវៀតណាមបានប្រារព្ធយ៉ាងអធិកអធម នូវពិធីរំលឹកដល់វិញ្ញាណក្ខន្ធយុទ្ធជនពលីក្នុងឱកាសខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu (១៩៥៤-២០២៤)។ ចូលរួមក្នុងពិធីនេះ មានពុទ្ធបរិស័ទរាប់ម៉ឺននាក់នៅទូទាំងប្រទេស។

ថ្លែងក្នុងពិធីដ៏ឧត្តុង្គឧត្តមនេះព្រះតេជគុណ ព្រះធម្មាធិបតីនៃសមាគមព្រះពុទ្ធសាសនាវៀតណាមមានពុទ្ធដីការថា៖ ប្រទេសជាតិទទួលបានឯកភាព និងមានការអភិវឌ្ឍដូចសព្វថ្ងៃនេះ គឺដោយសារគុណូបការៈរបស់វីរៈយុទ្ធជន និងយុទ្ធជនពលីទាំងអស់ ដើម្បីសម្រេចបានជ័យជំនះជាប្រវត្តិសាស្ត្រ Dien Bien Phu។

ពិធីអុជធូប រំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី និងជនរួមជាតិទូទាំងប្រទេសដែលបានពលីជីវិត ដើម្បីឯករាជ្យ និងសេរីភាពរបស់ប្រជាជាតិ (រូបថត៖ VOV)

អាស្រ័យហេតុនេះ ពិធីដ៏ឧត្តុង្គឧត្តមនេះ មានគោលបំណងដើម្បីបង្សុកូលឧទិសកុសលជូនដួងវិញ្ញាណក្ខន្ធវីរៈយុទ្ធជន ទៅកាន់ឋានសុខសន្តិភាព ទន្ទឹមនឹងនោះក៏បង្ហាញពីអារម្មណ៍របស់ប្រជាជន និងពុទ្ធបរិស័ទទូទាំងប្រទេស ចំពោះវីរជន យុទ្ធជនពលី និងប្រជាជននៃខេត្ត Dien Bien។

“ដើម្បីតបស្នងចំពោះយុទ្ធជនពលី វីរៈយុទ្ធជន យើងត្រូវសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីការពារឯករាជ្យអចិន្ត្រៃយ៍របស់វៀតណាម និងអភិវឌ្ឍន៍ដល់កម្រិតថ្មីមួយ។ មនុស្សគ្រប់រូបត្រូវតែស្មោះត្រង់ចំពោះមាតុភូមិវៀតណាម”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

Nha Trang ស្ថិត​ក្នុង​ចំណោម​ទីក្រុងឆ្នេរសមុទ្រស្អាតបំផុតទាំង ៨​ នៅលើពិភពលោក​សម្រាប់អ្នកចូលនិវត្តន៍

Nha Trang ស្ថិត​ក្នុង​ចំណោម​ទីក្រុងឆ្នេរសមុទ្រស្អាតបំផុតទាំង ៨​ នៅលើពិភពលោក​សម្រាប់អ្នកចូលនិវត្តន៍

ទស្សនាវដ្ដី Travel+Leisure (សហរដ្ឋអាមេរិក) ទើបបានលើកតម្កើងទីក្រុង Nha Trang ខេត្ត Khanh Hoa (វៀតណាម)ស្ថិតក្នុងចំណោមរមណីយដ្ឋានឆ្នេរសមុទ្រដ៏ស្អាតបំផុតទាំង ៨ នៅលើពិភពលោកសម្រាប់អ្នកចូលនិវត្តន៍។

Top