• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មនុស្សរាប់ពាន់នាក់បានចូលរួមក្នុងពិព័រណ៍ការងារ​សម្រាប់​និស្សិតនៅទីក្រុង Da Nang

នាព្រឹកថ្ងៃទី ១០ ខែឧសភា នៅទីក្រុង Da Nang មន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ចទីក្រុង Da Nang បានរៀបចំ “ពិព័រណ៍ការងារសម្រាប់និស្សិតឆ្នាំ ២០២៤”។

ពិព័រណ៍ការងារនេះមានអាជីវកម្មចំនួន ៣៦ បានចុះឈ្មោះធ្វើការសម្ភាសន៍ដោយផ្ទាល់ ដើម្បីជ្រើសរើសមុខតំណែងការងារចំនួន ២,០០០; អាជីវកម្មចំនួន ១០៣ បានផ្ញើដំណឹងជ្រើសរើសបុគ្គលិកជិត ៨ ពាន់នាក់។

ពិព័រណ៍ការងារនេះ បានទាក់ទាញនិស្សិត និងកម្មករ យ៉ាងច្រើនកុះករមកចូលរួម។ រូបថត៖ VOV

ចាប់ពីដើមឆ្នាំរហូតមកដល់ពេលនេះ មជ្ឈមណ្ឌលសេវាកម្មការងារចំណុះមន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ចទីក្រុង Da Nang បានរៀបចំវគ្គជួញដូរការងារចំនួន ២០ ដោយមានអាជីវកម្មជាង ៣០០ ចូលរួមជ្រើសរើសមុខដំណែងការងារជាង ១១.០០០ ។ លោក Nguyen Thanh Nam អនុប្រធានមន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ចទីក្រុង Da Nang បានឲ្យដឹងថា៖ “នាពេលខាងមុខ មន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ចទីក្រុង Da Nang នឹងសម្របសម្រួលជាមួយសាកលវិទ្យាល័យសេដ្ឋកិច្ច ដើម្បីបន្តរៀបចំពិព័រណ៍ការងារសម្រាប់និស្សិតបញ្ចប់ការសិក្សា។ លើសពីនេះ យើងក៏ស្នើរឲ្យ បណ្តាខណ្ឌ ស្រុករបស់ទីក្រុង ជូនដំណឹងដល់ពលករដើម្បីស្វែងរកការងារដែលសមស្របនឹងសមត្ថភាពរបស់ខ្លួន ជួយឲ្យកម្មករមានការងារធ្វើ និងស្ថេរភាពជីវភាពរស់នៅ” ៕

Nha Trang ស្ថិត​ក្នុង​ចំណោម​ទីក្រុងឆ្នេរសមុទ្រស្អាតបំផុតទាំង ៨​ នៅលើពិភពលោក​សម្រាប់អ្នកចូលនិវត្តន៍

Nha Trang ស្ថិត​ក្នុង​ចំណោម​ទីក្រុងឆ្នេរសមុទ្រស្អាតបំផុតទាំង ៨​ នៅលើពិភពលោក​សម្រាប់អ្នកចូលនិវត្តន៍

ទស្សនាវដ្ដី Travel+Leisure (សហរដ្ឋអាមេរិក) ទើបបានលើកតម្កើងទីក្រុង Nha Trang ខេត្ត Khanh Hoa (វៀតណាម)ស្ថិតក្នុងចំណោមរមណីយដ្ឋានឆ្នេរសមុទ្រដ៏ស្អាតបំផុតទាំង ៨ នៅលើពិភពលោកសម្រាប់អ្នកចូលនិវត្តន៍។

Top