• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមអញ្ជើញចូលរួមក្នុងសម័យប្រជុំពេញអង្គស្តីពីទំនាក់ទំនង កិច្ចការបរទេសរដ្ឋសភាក្នុងសម័យធ្វើសមាហរណកម្ម


ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងសន្និសិទ

 នៅក្នុង​ក្របខ័ណ្ឌនៃសន្និសីទការទូតលើកទី៣០ នៅព្រឹកថ្ងៃទី ១៦ខែសីហា ឆ្នាំ​២០១៨ បានប្រព្រឹត្តទៅ​ កិច្ច​ប្រជុំ​​ពេញ​អង្គនៃទំនាក់ទំនងកិច្ចការបរទេ​ស សភាក្នុង សម័យធ្វើ​ សមាហរណកម្ម​អន្ត​រជាតិ​។ អញ្ជើញ​ចូលរួម​ក្នុងសន្និសីទ​មានវ​ត្តមាន ប្រធានរដ្ឋសភា​វៀតណាម​លោក​ស្រី Nguyen Thi Kim Ngan ឧបនាយករដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​វៀតណាម Pham Binh Minh ។
 
អញ្ជើញថ្លែងម​តិនៅក្នុងកិច្ចប្រជុំ  ប្រធានរដ្ឋសភាបានស្នើឡើងថា នៅក្នុងបរិបទដែលពិភពលោក​និងតំបន់​ក្នុង​ប៉ុន្មាន​ឆ្នាំខាងមុខ នៅបន្តមានបម្រែបម្រួលយ៉ាងឆាប់រហ័សនិងស្មុគស្មាញនោះ គឺទំនាក់ទំនងកិច្ច ការបរទេស ​ក្នុងនោះមានទាំងការ ទូតរដ្ឋនិងកិច្ចការបរទេសសភា ត្រូវប្រមូលផ្តុំបំពេញល្អរាល់ខ្លឹមសារសំខាន់ៗ ដើម្បីអនុវត្ត​ន៍​ប្រកបដោយជោគ ជ័យភារកិច្ចកិច្ចការបរទេសដែលមហាសន្និបាត បក្សទូទាំងប្រទេសលើក ទី១២ដាក់ចេញ​។ លោកស្រី Nguyen Thi Kim Ngan អញ្ជើញផ្តល់អនុសាសន៍ថា៖ “គប្បីបង្កើន​ការរួម​សហការ​រវាង​កាណាល់​កិច្ច​ការ បរទេស រួមទាំងការទូតរដ្ឋ ជាពិសេសគឺទំនាក់ទំនងកិច្ចការបរទេសបក្ស កិច្ចការ​បរ​ទេសស​ភា ​កិច្ចការបរទេសប្រជាជន សំដៅដោះស្រាយល្អរាល់បញ្ហា កិច្ច​ការបរទេសដើម្បីធានា ឲ្យ​ពង្រីក​ប្រកប​ដោយ​ប្រសិទ្ធភាព​កម្លាំង​ពលំរបស់ ជាតិទាំងមូល ក្នុងការអនុវត្តកិច្ចការបរទេ​ស។ គោលដៅគឺផ្តោតលើការពង្រឹង ​ទំនាក់​ទំនងជាមួយ​បណ្តាប្រទេសជិតខាងដែលមានខ្សែព្រំដែ​នរួម បណ្តា ប្រទេសអាស៊ាន ដៃ​គូយុទ្ធសាស្ត្រ ដៃគូលើគ្រប់ជ្រុ​ងជ្រោយ​ និងមិត្តភក្តិប្រពៃ ណី​។ លើសពីនេះ​ទៅទៀតត្រូវ​តែសម្របសម្រួលដើ​ម្បី​បង្កើត​ជាជំនាន់​មិត្តភក្តិ​ ថ្មី ដៃគូថ្មីដែលចាប់អារម្មណ៍និងមានទំនាក់ទំ​នងជាមួយវៀតណាម។ ការព​ង្រឹង និង​បង្កើន​កម្រិត​នៃទំនាក់ទំនង​ការបរទេស​ពហុភាគីគឺ​ជាទិស​ដៅយុទ្ធសាស្រ្ត​ដ៏សំខាន់​ក្នុង​កិច្ចការ​ផ្លាស់​ប្តូរ​ថ្មីប្រទេស​ជាតិ​លើគ្រ​ប់​ជ្រុងជ្រោយ”។
​ 
បច្ចុប្បន្ននេះ វៀតណាមមានទំនាក់ទំនង​ទ្វេភាគីនៅក្នុងបណ្តាញកិច្ចការបរទេ​ស សភាជាមួយប្រទេសចំនួន១៤​០។  ​នៅក្នុងវេទិកាសភាពហុភាគីនោះ  ដោយពាក្យស្លោក ម្ចាស់ការនិ​ងម្ចាស់​ការក្នុង​សកម្មភាព​កិច្ចការ​បរទេស​ រដ្ឋសភា វៀតណាមបានបង្ហាញរូ​បភាពរបស់ខ្លួនជាដៃគូគួរឲ្យទុក ចិត្ត ​មានការទទួលខុសត្រូវ ​នៅក្នុង​សហគមន៍​អន្តរជាតិ​។ ទំនាក់ទំនងកិច្ចការបរ​ទេសរបស់រដ្ឋសភាត្រូវបាន  ឱ្យ​ប្រសើរឡើងជាបន្តបន្ទា​ប់ ពីការ​ចូលរួម​ទៅកាន់​ការរួមចំណែកយ៉ាងសកម្ម​ ដល់ការកសាង​ហើយឥឡូវ​នេះកំពុង​ពន្លឿន​ការដាក់​ចេញ​គំនិតផ្តួច​ផ្តើម​៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top