• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រទេសសមាជិកអាស៊ានចំនួន ១០ ចូលរួមពិព័រណ៍សម្លៀកបំពាក់ប្រពៃណី

នារសៀលថ្ងៃទី ២១ ខែតុលា នៅទីក្រុងហាណូយ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាមបានសម្របសម្រួលជាមួយស្ថានទូតនៃបណ្តាប្រទេសសមាជិកអាស៊ានប្រចាំនៅវៀតណាម ដើម្បីរៀបចំពិព័រណ៍សម្លៀកបំពាក់ប្រពៃណីអាស៊ាន។

ទិដ្ឋភាពនៃពិព័រណ៍សម្លៀកបំពាក់ប្រពៃណីអាស៊ាន (រូបថត៖ VNA)


ពិព័រណ៍នេះមានគោលបំណងអបអរសាទរខួបគម្រប់ ៥ ឆ្នាំនៃការបង្កើតសហគមន៍អាស៊ាន (ឆ្នាំ២០១៥ - ២០២០) ហើយប្រទេស វៀតណាមមានកិត្តិយសទទួលតួនាទីជាប្រធានអាស៊ាន។

ការតាំងពិព័រណ៍សម្លៀកបំពាក់ប្រពៃណីរបស់បណ្តាប្រទេសសមាជិកអាស៊ានឆ្នាំ ២០២០ បានបង្ហាញផ្នែកមួយនៃកំណប់វប្បធម៌ប្រពៃណីនៃបណ្តាប្រទេសសមាជិកអាស៊ាន ចំនួន ១០ រួមមាន៖ ប៊្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃនិងវៀតណាម។ ក្រៅពីនេះ រូបភាពអំពីទេសភាព វប្បធម៌ ប្រទេសនិងប្រជាជន បានរួមចំណែកធ្វើឱ្យទស្សនិកជន មានការយល់ដឹងកាន់តែច្រើនថែមទៀតអំពីបណ្តាប្រទេសសមាជិកអាស៊ានផងដែរ។ គួរបញ្ជាក់ថាការតាំងពិព័រណ៍នេះត្រូវបានរៀបចំឡើងរហូតដល់ដំណាច់ថ្ងៃទី ២៨ ខែតុលា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋ សភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំផែនការមេទីក្រុងនិងជនបទ។

Top