• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រទេសវៀតណាមចូលរួមពិព័រណ៍អាស៊ាន - ចិនលើកទី ១៧ (CAEXPO ឆ្នាំ២០២០)


នាថ្ងៃទី ២៧ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលពិព័រណ៍និងសន្និសីទអន្តរជាតិនៅទីក្រុងណាននីង ខេត្តក្វាងស៊ីភាគខាងត្បូងនៃប្រទេសចិន បានប្រព្រឹត្តិទៅពិព័រណ៍អាស៊ាន - ចិនលើកទី ១៧ (CAEXPO ឆ្នាំ២០២០) ។

ព្រឹត្តិការណ៍នេះមានការចូលរួមរបស់អង្គភាពអាជីវកម្មចិន រួមទាំងសាខានិងភ្នាក់ងារជាច្រើនដែលត្រូវបានអង្គភាពអាជីវកម្មនៃបណ្តាប្រទេសសមាជិកអាស៊ានផ្ទេរសិទ្ធិ ក្នុងនោះមានវៀតណាមផងដែរ។

ថ្នាក់ដឹកនាំរដ្ឋាភិបាលនៃបណ្តាប្រទេសសមាជិកអាស៊ានក្នុងនោះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានថ្លែងសុន្ទរកថាតាមវីដេអូនៅក្នុងពិធីបើកពិព័រណ៍នេះផងដែរ។

គួរបញ្ជាក់ថាពិព័រណ៌ឆ្នាំនេះត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញនិងផ្សាយផ្ទាល់ចាប់ពីថ្ងៃទី ២៧ដល់ ថ្ងៃទី៣០ ខែវិច្ឆិកា។ កន្លែងដាក់ស្តង់ទំនិញរបស់សហគ្រាសវៀតណាមមានទំហំជាង ២០០០ ម៉ែត្រក្រឡាដោយមានការចូលរួមពីសហគ្រាសជិត ៨០ ដែលតាំងលក់មុខទំនិញមានភាពប្រកួតប្រជែងនិងអភិវឌ្ឍន៍ទីផ្សារនាំចេញនៅប្រទេសចិននិងអាស៊ានផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top