• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រទេសវៀតណាមអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយប្រទេសស៊ីរីដើម្បីទប់ស្កាត់នឹងជំងឺរាតត្បាតកូវីដ១៩

កាលពីថ្ងៃទី ២៩ ខែកក្កដានៅទីក្រុងញូវយ៉ក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានស្តាប់របាយការណ៍ និងធ្វើការផ្លាស់ប្តូរគ្នាអំពីស្ថានភាពមនុស្សធម៌នៅស៊ីរី ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ១៩។

ឯកអគ្គរដ្ឋទូតនៃសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូស្តីពីស្ថានភាពស៊ីរីថ្ងៃទី ២៩ ខែកក្កដា។ (រូបថត៖ VNA)


នៅទីនេះវៀតណាមបានអំពាវនាវដល់សហគមន៍អន្តរជាតិជួយគាំទ្រនិងធានាសន្តិសុខស្បៀងអាហារ ព្រមទាំងបង្កើនសមត្ថភាពឲ្យប្រទេសស៊ីរីក្នុងការឆ្លើយតបនឹងជំងឺឆ្លងកូវីដ១៩។

ចែករំលែកទស្សនៈជាមួយនឹងបណ្តាប្រទេសសមាជិកអង្គការសហប្រជាជាតិ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅ អ. ស. ប បានសង្កត់ធ្ងន់លើសារៈសំខាន់លើការធានាអភិក្រមមនុស្សធម៌នៅតាមតំបន់នានារបស់ស៊ីរីតាមរយៈការការរក្សាស្ថិរភាពសន្តិសុខនិងអនុវត្តកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់នៅភាគ ពាយព្យយ៉ាងម៉ឺងម៉ាត់ ព្រមទាំងគាំទ្រការអំពាវនាវឱ្យមាន បទឈប់បាញ់ទូទាំងប្រទេសរបស់លោកអគ្គលេខាធិការ អ.ស.ប ផងដែរ។

ទន្ទឹមនឹងនេះដែរ ឯកអគ្គរដ្ឋទូត Dang Dinh Quy  បានអបអរសាទរចំពោះការជួយគាំទ្ររបស់សហគមន៍អន្តរជាតិចំពោះប្រជាជនស៊ីរី ហើយបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលស៊ីរីនិងស្ថាប័នរបស់អង្គការសហប្រជាជាតិក្នុងបញ្ហានេះផងដែរ។

លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើភារកិច្ចអាទិភាពជាចម្បងចំនួនពីរ រួមមាន ការធានាសន្តិសុខស្បៀងអាហារនិងបង្កើនសមត្ថភាពក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ១៩៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម  

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top