• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រទេសនានាអំពាវនាវឱ្យបញ្ឈប់អំពើហឹង្សានិងស្ថិរភាពស្ថានភាពនៅមីយ៉ាន់ម៉ា

ឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិលោក Dang Dinh Quy 
 

នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ (ម៉ោងនៅទីក្រុងញូវយ៉ក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំស្តីពីស្ថានភាពនៅមីយ៉ាន់ម៉ា។

នៅក្នុងកិច្ចប្រជុំនេះ តំណាងនៃប្រទេសទាំងអស់ បានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ អំពីការ កើនឡើងអំពើហឹង្សា ដែលបណ្តាលឲ្យជនស៊ីវិលរងការស្លាប់ និងរបួសច្រើន ព្រមទាំងអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ នូវអំពើហឹង្សា ស្ថិរភាពស្ថានភាពនិងដោះស្រាយបញ្ហា តាម រយៈការសន្ទនា។ តំណាងនៃប្រទេសទាំងនោះបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់អាស៊ាននិងបណ្តាប្រទេសជាសមាជិក នៃសមាគម ហើយបានបង្ហាញនូវបំណងប្រាថ្នាថា អាស៊ាននឹងបន្តចូលរួមចំណែកកាន់តែសកម្ម ថែមទៀតដើម្បីស្វែងរកដំណោះស្រាយនៅចំពោះមុខនិងយូរអង្វែង ចំពោះបញ្ហាមីយ៉ាន់ម៉ា។

ឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិលោក Dang Dinh Quy បានឲ្យដឹងថា វៀតណាមកំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់និងមានការព្រួយប្រាម្ភចំពោះការវិវឌ្ឍរបស់ មីយ៉ាន់ម៉ានាពេលបច្ចុប្បន្ន។ ស្ថានភាពអំពើហឹង្សានិងភាពតានតឹងកើនឡើង ដែលជះឥទ្ធិពលអវិជ្ជមានដល់សន្តិភាព សន្តិសុខនិងការអភិវឌ្ឍរបស់មីយ៉ាន់ម៉ានិងក្នុងតំបន់ទាំងមូល។ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវឱ្យភាគីទាំងអស់ អត់ធ្មត់ជាអតិបរិមា បញ្ឈប់អំពើហឹង្សាធានាសុវត្ថិភាពដល់ជនស៊ីវិល និងដំណើរការកិច្ចចរចា ដោយឆ្ពោះទៅរកដំណោះស្រាយសមស្រប ក៏ដូចជាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ដំណើរការប្រជាធិបតេយ្យដែលនឹងប្រព្រឹត្តទៅយ៉ាងរលូន។

លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា អាស៊ានបានត្រៀមខ្លួនជាស្រេចក្នុងការជួយដល់ប្រទេសមីយ៉ាន់ម៉ាដោយស្មោះត្រង់ ស្របតាមគោលបំណង គោលការណ៍និងនីតិវិធីដែលបានបញ្ជាក់នៅក្នុងធម្មនុញ្ញអាស៊ាន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top