• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រជាជនទូទាំងប្រទេសជឿជាក់ថា មហាសន្និបាតលើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាមនឹងបង្កើតចំណុចលោតផ្លោះថ្មី

នាព្រឹកថ្ងៃទី ២៦ មករា ប្រជាជននៅទីក្រុងហូជីមិញនិងតាមតំបន់ណាមបូប៉ែកខាងកើតបានតាមដានយ៉ាងយកចិត្តទុកដាក់ពិធីបើក មហាសន្និបាតលើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាម។ កម្មាភិបាល បក្ខជននិងប្រជាជន សុទ្ធតែមានក្តីជឿជាក់ទៅលើជោគជ័យនៃមហាសន្និបាតលើកនេះ ដែលនាំប្រទេសឱ្យបន្តអភិវឌ្ឍនាពេលខាងមុខ។

លោក Nguyen Ngoc Dinh នៅទីក្រុង Thu Dau Mot ខេត្ត Binh Duong (រូបថត៖ VOV)


លោក Nguyen Ngoc Dinh នៅទីក្រុង Thu Dau Mot ខេត្ត Binh Duong បានឲ្យដឹងថា លោកតែងតែតាមដានយ៉ាងដិតដល់នូវមហាសន្និ បាតលើកទី XIII របស់បក្ស៖ “ខ្ញុំសង្ឃឹមថា មហាសន្និបាតនឹងសម្រេចបាននូវគោលដៅនៃសេចក្តីសម្រេចចិត្តដែលបានដាក់ចេញ ដោយសាមគ្គីភាព ដើម្បីនាំប្រទេសជាតិ កាន់តែរឹងមាំ និងបង្កើតទំនុកចិត្តសម្រាប់ប្រជាជន ក៏ដូចជាជំរុញឲ្យប្រទេសជាតិមានការអភិវឌ្ឍកាន់តែប្រសើរឡើង។ ខ្ញុំជឿជាក់ថា មហា សន្និបាតលើកទី XIII របស់បក្ស ពិតជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដើម្បីនាំប្រទេសជាតិប្រគៀកស្មារជាមួយបណ្តាប្រទេសលើពិភពលោក"។

ចំណែកឯលោកស្រី Le Thi Thu នៅទីក្រុង Ba Ria – Vung Tau ក៏មានក្តីរំពឹងខ្ពស់ចំពោះមហាសន្និបាតលើកទី XIII របស់បក្សកុម្មុយនីស្តវៀតណាមផងដែរ៖ “មហាសន្និបាតលើកនេះបានប្រារព្ធឡើងក្នុងបរិបទដែលកិត្យានុភាពរបស់វៀតណាមកាន់តែកើនឡើង លើ ឆាកអន្តរជាតិ។ ជាពិសេស តាមរយៈការប្រយុទ្ធប្រឆាំងជាមួយជំងឺរាតត្បាតកូវីដ ១៩ នាពេលកន្លងមកនេះ សមិទ្ធិផលរបស់បក្សទាំងមូល ប្រជាជនទាំង មូលនិងកងទ័ពវៀតណាមទាំងមូលត្រូវបានពិភពលោកទទួលស្គាល់ផងដែរ។  ក្នុងន័យនេះ ខ្ញុំមានក្តីជំនឿយ៉ាងមុតមាំលើមហាសន្និបាត ហើយសង្ឈឹមថា មហាសន្និបាតនឹងដាក់ចេញទិសដៅនិងសេចក្តីសម្រេចចិត្ត សមស្របសម្រាប់សមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ”។

ជាមួយគ្នានេះ ក្រុមជនជាតិភាគតិចនៅភាគពាយព្យវៀតណាម ក៏កំពុងទន្ទឹងរង់ចាំមហាសន្និបាតលើកទី XIII របស់បក្ស  ដោយមានក្តីជឿជាក់និងការរំពឹងទុកថាមហាសន្និបាតលើកនេះ នឹងបន្តដាក់ចេញគោលនយោបាយសម្រាប់ជនជាតិភាគតិច គ្រួសារក្រីក្រ ជាពិសេសតំបន់ព្រំដែនជួបការពិបាក និងចូលរួមចំណែកជួយប្រជាជនថែរក្សាការពារនិងលើកស្ទួយអត្តសញ្ញាណវប្បធម៌ជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top