• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកសម្ពោធរោងចក្រកែច្នៃផ្លែឈើស្រស់នៅស្រុក Van Ho ខេត្ត Son La

ក្រោយពីដំណើរការសាងសង់អស់រយៈពេលជាង ២ ឆ្នាំមក នាព្រឹកថ្ងៃទី ២០ ខែកញ្ញា នៅស្រុក Van Ho ខេត្ត Son La រោងចក្រកែច្នៃផ្លែឈើស្រស់និងឱសថបុរាណត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

ចុចប៊ូតុងដើម្បីចាប់ផ្តើមដំណើរការរោងចក្រ (រូបថត៖ VTC)


រោងចក្រនេះ ត្រូវបានក្រុមហ៊ុន TH វិនិយោគសាងសងលើផ្ទៃដី ១៤ ហិកតា ដោយមានទឹកប្រាក់វិនិយោគចំនួន ៣.៥០០ ពាន់ លានដុង (ប្រហែល ១៥២ លានដុល្លារ)។ តំណាក់កាលទី ១ នឹង អូសបន្លាយរហូតដល់ឆ្នាំ ២០២៥ ដោយមានទឹកប្រាក់វិនិយោគ ១.២០០ ពាន់លាន ដុង (ប្រហែល ៥០ លានដុល្លារ)។

ដោយផលិតបន្លែផ្លែឈើនិង ឱសថ ៣០០ តោន/ថ្ងៃ យោងទៅតាមវិធីសាស្ត្រធម្មជាតិនិងសុវត្ថិភាពទាំងស្រុង រោងចក្រនេះស្ថិតក្នុងចំណោមរោងចក្រកែច្នៃលំដាប់កំពូលដែលមានសមត្ថភាពធំជាងគេនៅវៀតណាម អនុវត្តបច្ចេកវិទ្យាស្វ័យប្រវត្តិទំនើបបំផុត។

នៅពេលដំណើរការ រោងចក្រត្រូវបានរំពឹងថានឹងបង្កើតភាពលោតផ្លោះមួយសម្រាប់ផលិតផលកសិកម្មរបស់ខេត្ត Son La; បង្កើតការងារឱ្យកម្មករក្នុងស្រុកជិត ២០០ នាក់ ដែលធ្វើការដោយផ្ទាល់នៅរោងចក្រ និងកម្មករដោយប្រយោលរាប់ពាន់នាក់ទៀតផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top