• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកសន្និបាតលើកទី២គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១៣

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong។ (រូបថត៖ TTXVN)
 

នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ សន្និបាតមជ្ឈឹមលើកទី២គណៈ កម្មាធិការមជ្ឈឹមបក្ស កុម្មុយនិស្តវៀតណាមនីតិកាលទី១៣ បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីហាណូយ។

អញ្ជើញថ្លែងនៅពិធីបើក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា សន្និបាតលើកនេះនឹងពិភាក្សាលើបញ្ហាដ៏សែនសំខាន់ នោះគឺ កម្មវិធីការងារនៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១៣; ការឧទ្ទេសនាម កម្មាភិបាលឲ្យចូលកាន់តំណែងជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នរដ្ឋនានានិងបញ្ហា សំខាន់ផ្សេងៗទៀត។ ផ្ដល់មតិអំពីកម្មវិធីការងារនៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិ កាលទី១៣ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានមានប្រសាសន៍ថា៖ “ខ្ញុំស្នើឲ្យមជ្ឈឹមផ្ដោតសំខាន់ទៅលើការពិភាក្សា ជ្រើសរើសដើម្បីដាក់បញ្ចូលក្នុង កម្មវិធីការងារនូវខ្លឹមសារដ៏សំខាន់និងចាំបាច់បំផុត ហើយសមស្របនឹងមុខងារ ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មាធិការមជ្ឈឹមបក្ស។ ក្នុងនោះ ផ្ដល់អាទិភាពដល់បញ្ហាក្ដៅគគុក ងឿងឆ្ងល់ បញ្ហាលំបាកដែលត្រូវការដោះស្រាយ ព្រមទាំងភារកិច្ចដ៏សែនសំខាន់នានា ដូចជា៖ បន្តជំរុញខ្លាំងនូវការងារកសាង ពង្រឹងបក្ស កសាងនីតិរដ្ឋសង្គមនិយមនិងប្រព័ន្ធ នយោបាយលើគ្រប់ជ្រុងជ្រោយ ស្អាតស្អំនិងរឹងមាំ។ ទន្ទឹមនឹងនោះ បន្តជំរុញខ្លាំងនូវ ការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ ការិយាធិបតេយ្យ ភាពអកម្ម; ប្រកាន់ខ្ជាប់ខ្ជួននូវការតស៊ូរយ៉ាងប្ដូរផ្ដាច់ ការពាររឹងមាំនូវឯករាជ្យភាព អធិបតេយ្យភាព ឯកភាពនិងបូរណភាពដែនដីរបស់មាតុភូមិ ព្រមទាំងរក្សារឹងមាំនូវបរិយាកាសសន្តិភាព ស្ថិរភាព ដើម្បីអភិវឌ្ឍប្រទេសជាតិ ម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម”។

ពាក់ព័ន្ធដល់ការឧទ្ទេសនាមកម្មាភិបាលឲ្យចូលកាន់តំណែងជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័នរដ្ឋ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានបញ្ជាក់ថា បន្ទាប់ពីមហាសន្និបាតលើកទី១៣របស់បក្ស ការិយាល័យនយោបាយបាន ប្រគល់ភារកិច្ចជូនសមាជិកការិយាល័យនយោបាយ គណៈលេខាមួយចំនួន ហើយ ត្រៀមរៀបចំឧទ្ទេសនាមបណ្ដាសមាជិកមជ្ឈឹមបក្សឲ្យឈរឈ្មោះជាសមាជិកសភានីតិកាលទី១៥ទៀតផង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top