• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកមហាសន្និបាតសមាគមន៍គ្រូពេទ្យវ័យក្មេងវៀតណាមអាណត្តិ២០២០-២០២៥


បណ្ដាអ្នកតំណាងចូលរួមមហាសន្និបាត។ (រូបថត៖ TTXVN)
 

នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ មហាសន្និបាតតំណាងទូទាំងប្រទេសសមាគមន៍គ្រូពេទ្យវ័យក្មេងវៀតណាមលើកទី៤ អាណត្តិ២០២០-២០២៥ បានប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយ។

ក្នុងអាណត្តិកន្លងទៅ កម្មវិធីការងាររបស់សមាគមន៍ត្រូវបានរៀបចំឡើងយ៉ាងទូលំទូលាយក្នុងទូទាំងប្រទេស។ កម្លាំងគ្រូពេទ្យវ័យក្មេងបានបង្ហាញឲ្យឃើញនូវស្មារតីឧស្សាហ៍ព្យាយាមក្នុងការសិក្សារៀនសូត្រ ការហាត់ពត់លត់ដំ ការច្នៃប្រឌិត សំដៅលើកកំពស់ទាំងជំនាញវិជ្ជាជីវៈនិងសីលធម៌ រួមចំណែកយ៉ាងសំខាន់ទៅក្នុងការងារសន្តិសុខសង្គម និងបុព្វហេតុការពារ ថែទាំនិងលើកកំពស់សុខភាពប្រជាជនទាំងមូល។

ថ្លែងនៅមហាសន្និបាត លោក Nguyen Anh Tuan លេខាទីមួយមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានសម្ដែងនូវគោលបំណងចង់ឲ្យសមាគមន៍គ្រូពេទ្យវ័យក្មេងវៀតណាម បន្តខិតខំប្រឹងប្រែង ហាត់ពត់លត់ដំ ដើម្បីក្លាយទៅជាគ្រូពេទ្យគំរូដោយមានទាំងសីលធម៌និងជំនាញវិជ្ជាជីវៈ ព្រមទាំងបន្តសិក្សាស្រាវជ្រាវ ស្វែងរកវិធីព្យាបាលថ្មីនិងអនុវត្តបច្ចេកវិទ្យាវេជ្ជសាស្ត្រដ៏ជឿនលឿនលើពិភពលោកចូលក្នុងការងារផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមមានសមត្ថភាពពេញលេញក្នុងការធានាស្ថិរភាពសម្រាប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងប្រទេស

វៀតណាមមានសមត្ថភាពពេញលេញក្នុងការធានាស្ថិរភាពសម្រាប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងប្រទេស

យោងតាមលោកស្រី ហ្វាម ធូ ហាំង បណ្តាស្ថាប័នមានសមត្ថកិច្ចវៀត ណាម និងអាជីវកម្មនាំចូល-នាំចេញប្រេងឥន្ធនៈ តែងតែរក្សាជានិច្ច កិច្ចសហប្រតិបត្តិការជាមួយដៃគូបរទេស ដើម្បីជំរុញការអនុវត្តកិច្ចសន្យាផ្គត់ផ្គង់រយៈពេលវែងដែលបានចុះហត្ថលេខាយ៉ាងពេញលេញ និងទាន់ពេលវេលា។

Top