• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកដំណើរការកម្មវិធីរាប់ថយក្រោយ ៣៦៥ ថ្ងៃរហូតដល់ព្រឹត្កិការណ៍កីឡាស៊ីហ្គេមលើកទី ៣១

នាព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមបានសម្របសម្រួលជាមួយគណៈ កម្មាធិការប្រជាជនទីក្រុងហាណូយ ដើម្បីរៀបចំកម្មវិធី “ចាប់ផ្តើមរួមដំណើរជាមួយព្រឹត្តិការកីឡាស៊ីហ្គេមលើកទី ៣១” ។

រូបថតឧទាហរណ៍ (ប្រភព៖គណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម)


ថ្លែងនៅក្នុងពិធីនេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមនិងជាប្រធានគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣១ លោក Nguyen Ngoc Thien បានសង្កត់ធ្ងន់ថា៖

«ការរៀបចំប្រកបដោយជោគជ័យនៃកម្មវិធីថ្ងៃនេះនឹងមានអត្ថន័យបង្ហាញពីការត្រៀមខ្លួនជាស្រេចរបស់រដ្ឋាភិបាលនិងប្រជាជន វៀតណាមក្នុងការជំនះពុះពាលលើរាល់ការលំបាកនិងបញ្ហាប្រឈមនានា ជាពិសេសគឺការរីករាលដាល នៃជំងឺ Covid-19 ដើម្បីអនុវត្តឲ្យបានល្អនូវតួនាទីជាប្រទេសម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ផងដែរ»។

គួរបញ្ជាក់ថាព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ ២០២១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ខែវិច្ឆិកាឆ្នាំ ២០២១ ដល់ដើមខែធ្នូឆ្នាំ ២០២១ នៅទីក្រុងហាណូយ ក៏ដូចជានៅតាមខេត្តនិងក្រុងនានាចំនួន ១០ទៀតផង ។ លោក Chu Ngoc Anh ប្រធានគណៈកម្មាធិការប្រជាជនទី ក្រុងហាណូយបានអះអាងថា៖

«ក្រោយអស់រយៈពេល ១៨ ឆ្នាំកន្លងមក ទីក្រុងហាណូយត្រូវបានរដ្ឋាភិបាលផ្តល់កិត្តិយសជាលើកទី ២ ធ្វើជាទីក្រុងម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ដ៏សែនសំខាន់នេះ ។ ឆ្នាំ ២០២០ ក៏ជាឆ្នាំដ៏សំខាន់មួយសម្រាប់រដ្ឋធានីហាណូយដើម្បីរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣១ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១១ នៅឆ្នាំ ២០២១។ យើងខ្ញុំប្តេជ្ញាចិត្តបំពេញឲ្យបានល្អនូវតួនាទីនិងបេសកកម្មរបស់រដ្ឋធានី ដើម្បីរៀបចំព្រឹត្តិការណ៍កីឡាដ៏សែនសំខាន់នេះក្នុងតំបន់ប្រកបដោយជោគជ័យនិងសត្តិសមនឹងឋានៈទីក្រុងមួយ ដើម្បីសន្តិភាពនិងអរិយធម៌ផងដែរ»៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top