• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកការដ្ឋានសាងសង់គម្រោងការណ៍អគ្គីសនីដើរដោយខ្យល់ក្នុងដើមទុនជាង ៨៩០០ ពាន់លានដុង



នាថ្ងៃទី២០ កញ្ញា នៅខេត្ត Quang Binh បានប្រព្រឹត្តទៅនូវពិធីបើកការ ដ្ឋានសាងសង់គម្រោងការណ៍អគ្គីសនីដើរដោយខ្យល់ B&T ក្នុងដើមទុន សរុបជាង ៨៩០០ ពាន់លានដុង (ស្មើជាង៣៨៥លានដុល្លាអាមេរិក)។ នេះជាគម្រោងការណ៍វិនិយោគពីបរទេសដោយមានខ្នាតធំបំផុតនៅលើ ដីគោកវៀតណាមក្នុងវិស័យថាមពលកកើតឡើងវិញ។

គម្រោងការណ៍នេះត្រូវបានសាងសង់លើផ្ទៃដីជាង២២៤០ហិកតា រួមមានកសិដ្ឋានអគ្គីសនីដើរដោយខ្យល់ B&T 1 ដោយអានុភាព ១០០,៨ MW ដែលគ្រោងនឹងបានដាក់ឲ្យដំណើរការនៅខែធ្នូឆ្នាំ២០២០ និងកសិដ្ឋាន អគ្គីសនីដើរដោយខ្យល់ B&T 2 ដោយមានអានុភាព ១៥១,២ MW ដែល គ្រោងនឹងបានដាក់ឲ្យដំណើរការនៅខែមិថុនាឆ្នាំ២០២១។

គួរជម្រាបបន្ថែមទៀតថា គម្រោងការណ៍នេះត្រូវបានរំពឹងទុក នឹង បំពេញបន្ថែមនូវប្រភពផ្គត់ផ្គង់អគ្គីសនីសម្រាប់ខេត្ត Quang Binh រួមចំ ណែកធានាសន្តិសុខថាមពលជាតិ បង្កើនចំណូលថវិកា បង្កើតកម្លាំង ចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្ត។ ទន្ទឹមនេះ គម្រោង ការណ៍នឹងក្លាយទៅជាគោលដៅទេសចរណ៍មួយ ព្រមទាំងបង្កើតកិត្យានុ ភាពក្នុងការទាក់ទាញវិនិយោគិនធំៗមកដល់ខេត្ត Quang Binh ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top