• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បិទបញ្ចប់ទិវាផ្លាស់ប្ដូមិត្តភាពរវាងអ្នកកាសែតវ័យក្មេង យុវជន និងនិស្សិតនៃបណ្ដាខេត្តជាប់ព្រំដែន វៀតណាម - កម្ពុជាក្នុងឆ្នាំ ២០១៩


ទិវាផ្លាស់ប្ដូមិត្តភាពរវាងអ្នកកាសែតវ័យក្មេង យុវជន និងនិស្សិតនៃបណ្ដាខេត្តជាប់ព្រំដែន វៀតណាម - កម្ពុជាក្នុងឆ្នាំ ២០១៩
 

ទិវាផ្លាស់​ប្ដូររវាងអ្នកកាសែតវ័យក្មេង យុវជន និងនិស្សិតនៃបណ្ដាខេត្តជាប់ព្រំដែន វៀតណាម - កម្ពុជាក្នុងឆ្នាំ ២០១៩​ ត្រូវបានបិទបញ្ចប់នាយប់ថ្ងៃទី ៧ ខែវិច្ឆិកានៅទីក្រុងហូជិមិញ។ ទិវានេះបាន​ប្រព្រឹត្តិ​ទៅក្នុង​ឱកាស​រំលឹក​ខួប​លើកទី ៥២ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - កម្ពុជា។
 
អញ្ជើញថ្លែង​នៅក្នុងពិធីបិទបញ្ចប់ លោក Doan Cong Huynh ប្រធាននាយកដ្ឋានព័ត៌មានកិច្ចការបរទេស នៃក្រសួង​ព័ត៌មាននិងទូរគមនាគមន៍វៀតណាមបានអះអាងថា ទិវានេះគឺជាឱកាស​ដើម្បីពង្រីក​នូវតួនាទី​ឈាន​​មុខ​របស់យុវជននៃប្រទេសទាំងពីរ ព្រមទាំងថែរក្សា ពង្រឹង និងពង្រីកថែម​ទៀតនូវ​ទំនាក់​ទំនង​មិត្តភាព​​រវាង​ប្រទេសទាំងពីរវៀតណាម - កម្ពុជា។ តាមរយៈសកម្មភាពផ្លាស់ប្តូរប្រកបដោយអត្ថន័យ ដែល​បាន​ប្រព្រឹត្តិ​ក្នុងទិវានេះ បានជួយឲ្យប្រតិភូនៃប្រទេសទាំងពីរយោគយល់គ្នា និងស្វែងរកបន្ថែមអំពីទឹកដី និង​មនុស្ស​នៃប្រទេសទាំងពីរ។ ប្រតិភូទាំងនេះនឹងដើរតួនាទីជាឯកអគ្គរដ្ឋទូត ដើម្បី​ជំរុញ​ចំណង​ទំនាក់​ទំនង​ដ៏​ល្អ​ប្រសើរ​ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រទេសទាំងពីរ វៀតណាមនិងកម្ពុជា។
 
សូមបញ្ជាក់​ដែរថា ទិវាផ្លាស់ប្ដូររវាងអ្នកកាសែតវ័យក្មេង យុវជន និងសិស្សិតនៃបណ្ដាខេត្តជាប់ព្រំដែន វៀតណាម -​ កម្ពុជាក្នុងឆ្នាំ ២០១៩ បាន ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែវិច្ឆិកា នៅខេត្ត Tay Ninh និង​ទីក្រុង​ហូជីមិញ ដោយទាក់ទាញបានការចូលរួមរបស់ប្រតិភូចំនួន ២០០ នាក់ ដែលជាអ្នកកាសែតវ័យក្មេង យុវជន​ និងនិស្សិ​តនៃបណ្ដាខេត្តជាប់ព្រំដែនរវាងប្រទេសទាំង​ពីរវៀតណាម​ និ​ងកម្ពុជា៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top