• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សិល្បៈ

បណ្តាតុក្តតាក្រដាសមានអត្តសញ្ញាណជាតិវៀតណាម

បណ្តាតុក្តតាក្រដាសក្រមិចក្រមើមគួរឲ្យស្រឡាញ់នេះ មាន​រូបរាង​សម្បូរបែប យក​អារម្មណ៍​បង្កើត​ពីតួ​អង្គ​ផ្សេងៗ  ពិតជា​ផលិតផល​ធ្វើ​ដោយ​​ដៃ ដ៍វិសេសមានលក្ខណៈ​វប្បធម៌វៀតណាម សម្រាប់​ជូន​​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ។ ផលិតផលនេះសម្តែង​ចេញពីភាព​ចំណូល​ចិត្ត សមត្ថភាពកែ​ច្នៃ របស់​​កញ្ញា​ដ៏ស្រស់​ស្អាត​គួរឲ្យបេតី មិនចាញកូន​តុក្តតា​ក្រដាស​ក្រមិច​ក្រមើម​នេះទេ។

កញ្ញា​ត្វៀតហឿង ជាស្រីក្រមុំដែលយើងខ្ញុំចង់​និយាយដល់​នៅពេ​លនេះ។ ដោយ​ក្តី​ចំណូ​លចិត្ត​ខាង​និពន្ធ​រឿង​របស់​ខ្លួន កញ្ញា​ហឿងបាន​លះបង់ការ​ងារ ដ៏សកម្មជាអ្នកយកព័ត៌មាន ដើម្បី​ចូលរួម​សិក្សា​វគ្គ​បណ្តុះ​បណ្តាល​និពន្ធ​រឿង​។ រឿង​និពន្ធដំបូងរបស់កញ្ញា គឺរឿង “តុក្តតាក្រដាស” ដែលមាន​តួអង្គ​សំខាន់ គឺកូន​តុក្តតា​ធ្វើពី​ក្រដាស​ក្រមិច​ក្រមើម​។ ម្យ៉ាងទៀត កញ្ញាត្វៀតហឿង​បែរជាមិន​អាចស្វែង​រក បាន អ្នក​ធ្វើតុក្តតា​ក្រដាស​សម្រាប់​បម្រើឲ្យ​ការងារ​ថតភាព​យន្ត​ក្រោយ​នេះសោះ។ ដោយចៃដន្យ កញ្ញាត្វៀតហឿងបានផ្តើមគំនិត និងចែករំលែកជាមួយយើង​ខ្ញុំថា៖ “នៅប្រ​ទេស​នានាសុទ្ធតែមានប្រភេទតុក្តតា​ដោយឡែកណាមួយ ដូចជាតុក្តតារុស្ស៊ី តុក្តតានាង Barbie។ល។ តើ​ហេតុ​ដូច​ម៉្តេចវៀតណាមមិនមានប្រភេទតុក្តតា​ណាមួយ ដែលមានអត្តសញ្ញាណជាតិ? ដូច្នេះខ្ញុំគិត​ថា ប្រសិន​បើខ្ញុំ​អាច​ធ្វើចេញផលិត​ផល​តុក្តតាក្រដាស ដែលមានអត្តសញ្ញាណជាតិ ឲ្យវៀត​ណាម គួបផ្សំ​នឹង​គំនិត​នៅ​ក្នុង​ភាព​យន្ត​របស់​ខ្ញុំ គឺពិតជាអស្ចារ្យ​ណាស់”។


ក្រដាសយឹត (paper shrug) ជាវត្ថុសំខាន់សម្រាប់ធ្វើតុក្តតាក្រដាស។ 

សូត្រពណ៌ ឡេវអាវ ជ័រស្អិត បូរក្រណាត់។ល។ គឺជាគ្រឿងបរិក្ខារសម្រាប់តុបតែងឲ្យតុក្តតាក្រដាស។

កញ្ញាត្វៀតហឿងគូរពង្រាងម៉ូដមុនពេលធ្វើតុក្តតាក្រដាស។

កាត់ក្រដាសសម្រាប់ធ្វើខោអាវឲ្យតុក្តតា។

កញ្ញាត្វៀតហឿងទទួលបន្ទុកច្រើនតួនាទី ចាប់ពីរចនាម៉ូដ បង្កើតរូបរាងតួអង្គ ជ្រើសរើសសម្លៀកបំពាក់ ដល់ការបង្កើតម៉ូដសក់ គូរមុខមាត់តួអង្គដើម្បីបង្កើតជាតុក្តតាក្រដាសមួយ។

បង្កើតតុក្តតាក្រដាសទាមទារភាពផ្ចិតផ្ចង់។

សម្លៀកបំពាក់របស់តុក្តតាក្រដាសតែងបានកញ្ញាត្វៀតហឿងធ្វើថ្នមៗហ្មត់ចត់ណាស់។

កញ្ញាត្វៀតហឿងបញ្ជូលដំណើររឿងរ៉ាវជាច្រើនចូលក្នុងបណ្តាតុក្តតាក្រដាសរបស់ខ្លួន។

កញ្ញាត្វៀតហឿងនិងតុក្តតាក្រដាសក្រមិចក្រមើមរបស់ខ្លួន។

បឋម កញ្ញាត្វៀតហឿងត្រូវលះបង់ពេលវេលាយ៉ាងច្រើន ដើម្បីស្វែងរកទិញវត្ថុធាតុផ្សេងៗមក សម្រាប់​ធ្វើសា​ក​ល្បង ហើយរិះគិត​អនុវត្តបណ្តាដំណាក់​កាលធ្វើតុក្តតា។ល។ ហើយបន្តបន្ទាប់​តុក្តតាក្រដាស​ច្រើនបែប​សណ្ឋាន សម្បូរ​ពណ៌ បានកញ្ញាហឿង​ធ្វើចេញ និងទទួលបានពាក្យកោតសរសើរ​ជាច្រើន​របស់អ្នក​ផង។ កញ្ញា​ហឿង​ក៏មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាងខ្លាំងពេលឃើញមនុស្ស​ស្វែង​រក​​មក​កក់​ទំនិ​ញ​តុក្តតា​ក្រ​ដាស សម្រាប់ធ្វើជាអំណោយជូន​គ្នា។ មិន​​ត្រឹម​តែទទួល​បានការកក់ទំនិញ មិត្តយុវវ័យដែលចូលចិត្តប្រដាប់​ធ្វើដោយ​ដៃ ចង់​រៀន​បច្ចេកទេស​ធ្វើតុក្តតា​ក្រដាស ប៉ុន្តែ​កញ្ញាហឿងសុទ្ធតែពុំទទួល ហើយឲ្យដឹងថាកញ្ញាមាន​ការមមាញឹកក្នុងការនិពន្ធ​រឿងថ្មីណាស់។

កញ្ញាត្វៀតហឿងឲ្យដឹងថា៖ ដើម្បីធ្វើសម្រេចតុក្តតាក្រដាស ហឿងត្រូវ​ទទួលបន្ទុកច្រើន​តួនាទី ចាប់ពី​រចនា​ម៉ូដ បង្កើត​​​រូបរាង​តួអង្គ ជ្រើស​រើសសម្លៀកបំ​ពាក់ ដល់​បង្កើតម៉ូដសក់ គូរមុខ​មាត់​តួអង្គ។ ដំបូង​បង្អស់​ត្រូវ​ធ្វើ​ពុម្ព​ឲ្យ​តុក្តតា ក្រោយ​មករំក្រដាស​បង្កើតដៃ ជើង ក្បាល។​ល។ ហើយ​​ទើប​ដល់​វគ្គកាត់​បិទ​ស្រទាប់ ​ក្រដាស​ទ្រនាប់​សំពត់​ទ្រនាប់ ខោ​អាវ សក់​និង​បង្កើត​មុខ។

ដោយសារមានទេពកោស​ល្យខាង​វិចិត្រសិល្បៈ រួមជាមួយការ​ធ្លាប់ដេរប៉ាក់ ទើប​ពេលធ្វើតុក្តតា​ក្រដាស កញ្ញា​ត្វៀត​ហឿង​​ហាក់​ដូចជាបានកែច្នៃអស់ពីចិត្ត និងមានការរំភើបចិត្តយ៉ាងខ្លាំង។ ប្រហែលដូច្នោះហើយតុក្តតា​ក្រដាស ដែល​​កញ្ញាត្វៀត​ហឿងធ្វើចេញ​សុទ្ធតែ មានរចនាបទដោយឡែកនិងមានព្រលឹង។ កញ្ញាហឿង​កែច្នៃម៉ូដសក់ និង​សម្លៀក​បំពាក់​ឲ្យតុក្តតា ដោយដៃឯង ចាប់ពី​សម្លៀក​បំពាក់​សម្រាប់​ទៅជប់​លៀង​មក​ដល់​សម្លៀក​បំពាក់​អាពាហ៍​ពិពាហ៍ សម្លៀក​បំពាក់ជន​ជាតិ សុទ្ធតែបានហឿងធ្វើដោយផ្ចិតផ្ចង់។ តាមកញ្ញាហឿង ដំណាក់​កាលគូរ​មុខ​នឹង​កំណត់ “ព្រ​លឹង“ របស់តុក្តតា បើគូរមិនប៉ិន​ប្រសប់ គឺខូចតុក្តតាទាំងមូល។ ចំពោះ​អ្នកបង្ហាញ​ម៉ូដជាបុរស ជាជន​ជាតិ​​បរទេស កញ្ញាហឿង​ត្រូវគូរឲ្យហ្មត់​ចត់ បន្ថែមពុកចង្ការ ភ្នែកខៀវឲ្យសុទ្ធប្រាកដ។

ពេលវេលា​មធ្យម ដើម្បីកញ្ញាត្វៀតហឿង ធ្វើសម្រេចតុក្តតាមួយតែងពឹងផ្អែក​ទៅលើអារម្មណ៍​របស់ខ្លួន ធម្មតា​គឺប្រ​ហែល​​៤ទៅដល់​៥ម៉ោងដែរ។ នរណាម្នាក់ លើកដំបូងបានឃើញផលិតផលតុក្តតា​ក្រដាស​ដ៏ស្រស់ស្អាត​នេះ សុទ្ធ​តែ​​ពោលពាក្យ​សរសើរមិនដាច់ពីមាត់។ ខាងក្រោយតុក្តតានីមួយៗ គឺរឿងរ៉ាវអំពី​ស្នេហា​ប្រុសស្រី ទឹក​ចិត្ត​មិត្ត​ភ័ក្រ អារម្មណ៍ និង​ការរលឹកឃើញ ដែលកញ្ញាត្វៀតហឿងចង់ផ្ញើទៅ​ក្នុងតុក្តតានេះ។ ប្រការដែល​សំខាន់ គឺកញ្ញា​ត្វៀត​ហឿង​បាន​កែច្នៃបង្កើតចេញផលិតផល​ធ្វើដោយដៃ  មានលក្ខណៈវប្បធម៌​វៀតណាម​សុទ្ធ​សាធ ដោយ​មាន​មុខ​​មាត់​និង​ទឹកមុខ ផ្សារភ្ជាប់នឹងស្រ្តីវៀតណាម។ ឆ្លងតាមរយៈនោះ ជួយឲ្យភ្ញៀវទេស​ចរណ៍អន្តរជាតិ យល់បន្ថែម​អំពី​វប្បធម៌​វៀត​ណាម និងផលិផល​ដ៏វិសេសនេះ ដើម្បីជ្រើសរើសធ្វើជាអំណោយជូន​ដល់មិត្តភ័ក្រ និង​សាច់​ញាតិ ពេល​​​មាន​ឱកាសមក​ទស្សនាទឹកដីវៀត​ណាម​ ដ៏ស្រស់ស្អាតនិងរាក់ទាក់ភ្ញៀវ៕


ម៉ូដតុក្តតាមួយចំនួនរបស់កញ្ញាត្វៀតហឿង៖













 
 

អត្ថបទ៖ ង្វៀនវូថាញដាត រូបថត៖ ង្វៀនឡឹន

nguyenhuonggiang

ពិសេសភាពត្រានាគភូមិបាតត្រាង (Bat Trang)

ពិសេសភាពត្រានាគភូមិបាតត្រាង (Bat Trang)

បន្តភាពជោគ​ជ័យនៃ​​ភូមិ​បាតត្រាង (Bat Trang)​ តាមរយៈ​ផលិតផល​ជាច្រើន​របស់​​​សិប្បករ​។ សិប្បករ​​ភូមិ​បាតត្រាង​ (Bat Trang) បាន​យក​អារម្មណ៍​បង្កើត​ចេញពី​​ត្រារាជ​ ទើបតែ​​នាំ​​យក​ដោយ​ជោគជ័យ​មកពីប្រទេស​បារាំង​

Top