គោមរំលេចសម្រស់វប្បធម៌វៀតណាម

គោមរំលេចសម្រស់វប្បធម៌វៀតណាម

ដោយ​វត្ថុធាតុដើម​ក្រដាស​និង​ឫស្សី​ រួមផ្សំ​នឹង​​រូប​គំនូរ​ប្រជាប្រិយ​ ហាង​ត្រុង (Hang Trong) និង ដុង​ហូ (Dong Ho) ជា​ប្រភេទ​គំនូរ​ពិសេស​ គោម​នៃ​គម្រោង ​Magic of color (MOC) ពេល​អុជបំភ្លឺ​​បង្កើត​បាន​​បរិយាកាស​កក់ក្តៅ​ ចញ្ចាំង​ចញ្ចែង​ បំភ្លឺ​បរិយាកាស​​បុណ្យ​សែន​ព្រះខែ (Trung Thu)​ ក្នុងពេលខាងមុខនាំមកនូវអារម្មណ៍ រំលឹកដល់​​អនុស្សាវរីយ៍ចំពោះ​ប្រជាជនវៀតណាម​ជាច្រើននាក់។​


បងស្រី​ ង្វៀន ធី​ហូវ​ (Nguyen Thi Huu) ​ស្ថាបនិក​​បង្កើត​គម្រោង ​MOC រៀប​រាប់ថា​ ដើមឡើយគឺផ្តើម​​ចេញ​ពីពិធី​ចាត់តាំង​ពិសោធន៍​​ សម្រាប់មនុស្សគ្រប់គ្នាសម្រាប់​ព្រីន​​គំនូរ​ប្រជាប្រិយ​។ ក្រោយ​​មក ​ក្រុម​ក៏មាន​គោលបំណង​នាំ​យក​​ផលិតផល​សកម្ម​ គឺ​​​គំនូរ​ប្រជាប្រិយ​​ខិត​ជិត​ជាង មកលើ​​ជីវភាព​រស់នៅ​​។ MOC បាន​ជ្រើស​រើស​ប្រដាប់វត្ថុ​​ជា​ច្រើន ​មិនមែន​ត្រឹម​តែ​​គោម​ដូចជា ​នាំយក​គំនូរ​ប្រជាប្រិយ​ដិត​លើ​កុលាលភាជន៍​ សិក្ខូបករណ៍​ កាតាប។ ក៏ប៉ុន្តែ​ គោម​ជា​ផលិតផល ដែល​​បាន​មនុស្ស​ជាច្រើន​ ចូល​ចិត្ត​ស្រឡាញ់​ បំផុត ព្រោះ​​វា​រំលេច​បាន​សម្រស់​គំនូរ​ទាំងស្រុង នៅពេល​អុជ​បំភ្លឺ​ឡើង​។​

ដើម្បី​ធ្វើ​បាន​គោម​មួយ​ ដំបូង​ត្រូវ​គិត​គូរ​ទៅ​លើ​រាង​សណ្ឋាន​ រួច​ធ្វើ​ស៊ុម​។ រាង​គោម​បាន​រចនា​ទៅ​តាម​បែប​និមិត្តរូប​អំពីវប្បធម៌​ប្រជាប្រិយ​ ដូចជា​រូបស្គរ​មហោរធិក​វៀតណាម រូបរាង​វិហារ​សសរ​មួយ​។ល។ ក្រៅ​ពីនោះ​ MOC នៅ​ធ្វើ​តាម​តម្រូវការ​របស់​អតិថិជន​ទៀតផង​។​



ជាពិសេស ​​គោមផ្សេង​នឹង​គោម​ដទៃ​ ពោល​គឺ​​​ប្រើប្រាស់​តែ​ក្នុង​ពិធី​បុណ្យ​សែន​ព្រះខែប៉ុណ្ណោះ​​ ក៏​ប៉ុន្តែ​គោម ​MOC បែរជាធ្វើ​​ឆ្ពោះទៅរក​ភាព​អនុវត្ត​​ជីវភាព​រស់នៅ​ទៅវិញ​​។ ក្រោយ​ពេល​ប្រើសម្រាប់​ការ​ដង្ហែ​រួច​ ឬ​តុបតែង​បរិយាកាស​បុណ្យ​សែន​ព្រះខែ​ ពួកគាត់​​អាច​យកទៅ​ផ្ទះ​ ប្រើធ្វើ​ជា​ចង្រ្កៀង​តុបតែង​​បរិយាកាស​រស់នៅ​ដូចជា​បរិយាកាស​​លំហែកាយ​ ម្ហូបអាហារ។ល។​


ពេល​​បង្កើត​បាន​រាង​គោម សមាជិក​ MOC នឹង​គូរ​គំនូរ​លើ​ក្រដាស ​ស រួច​​បិទ​ជុំវិញ​ស៊ុម​​គោម​។ គោម​​ទាំង​អស់​ MOC តែង​តែ​ជ្រើសរើស​រូប​​គំនូរ​ប្រជាប្រិយ​​វៀតណាម​ដូចជា​​គំនូរ​ដុង​ហូ (Dong Ho) ​ក្រោម​ប្រធាន​បទ​ ឧទាហរណ៍​​គំនូរ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ គំនូរ​ជូន​ពរ​ គំនូរ​បូជា​។ល។ ឬ​ជ្រើស​រើស​គំនូរ​​ប្រជាប្រិយ​ហាង​ត្រុង​ (Hang Trong) ​ដូចជា​ម៉ុង​សាយ​ ដង្ហែនាគ ល្បែង​ប្រជាប្រិយ​​កុមារ ​ពោល​គឺ​បិទ​ភ្នែក​ចាប់ពពែ​ ទាញ​ព្រ័ត្រ​ ចាប់​​កូន​ខ្លែង​។ល។ គំនូរ​នឹង​​បាន​សមាជិក​ក្រុម​​​​​និស្សិត​សកលវិទ្យាល័យ​វិចិត្រសិល្បៈ​ជាអ្នកធ្វើ​ឡើង​។​

បងស្រី ហូវ (Huu) ​​រៀបរាប់​ថា៖ ក្នុង​បរិយាកាស​​រស់នៅទំនើប​សព្វថ្ងៃ មនុស្សគ្រប់គ្នា​គិត​ថា​គំនូរ​ប្រជាប្រិយ​លែង​សក្តិសម​​ទៀតហើយ ដូចនេះ​​គោលបំណង​របស់​ក្រុម​ គឺ​ធ្វើ​​ដូចម្តេច​រូប​គំនូរទាំង​​​នេះ ​សក្តិ​សម​​នឹង​បរិយាកាស​រស់នៅ​បែប​​ទំនើប​ ហើយ​​រូបភាព​​គំនូរ​ប្រជាប្រិយ​​នឹងជ្រាបចូលចូលក្នុង​​​ជីវភាព​រស់​នៅរបស់ប្រជាជនយើងជាបណ្ដើរៗ​៕​

 



អត្ថបទ​៖ ងឹន​ហា រូបថត៖ ខាញឡុង​/កាសែតរូបភាព​វៀតណាម
ប្រែសម្រួល៖ រីកើង


Top