ល្ខោនរឿង «តុក្កតាស្រមោល» ជំនោរថ្មីក្នុងល្ខោននិយាយវៀតណាម

ល្ខោនរឿង «តុក្កតាស្រមោល» ជំនោរថ្មីក្នុងល្ខោននិយាយវៀតណាម

ល្ខោនមាន​លក្ខណៈសហសម័យ " ​ស្រមោលតុក្កតា" ជាការរួមផផ្សំនៃបណ្ដាឥទ្ធពល​ពីតុក្កតា និងស្រមោល ដែលរៀបរៀងដោយរោងមហោស្រពល្ខោនវៀតណាម ពណ៌នាអំពីការតស៊ូក្នុងមនុស្សម្នាក់ៗ ក្នុងដំណើរ "បានរស់ជាខ្លួនឯង"។

ដោយស្នាដៃដ៏ប៉ិនប្រសបរបស់អ្នកនិពន្ធស្រី វូហ័ង​ហ័រ (Vu Hoang Hoa) និងអ្នកដឹកនាំរឿង សិល្បករ​ឆ្នើម តាតួន​មីញ (Ta Tuan Minh) អាថ៌កំបាំងដ៏ជ្រៅនៅក្នុងមនុស្សម្នាក់​ៗ ត្រូវបានលាតត្រដាង បង្ហាញតាមរយៈការសម្តែងល្ខោនរឿង " ស្រមោលតុក្កតា​​​"។ ដោយការរួមផផ្សំដ៏ប៉ិនប្រសប់ពីឥទ្ធិពលនៃតុក្កតា និងស្រមោល ​ល្ខោនមួយ​នេះបានបំបែកលក្ខណៈល្ខោន ប្រពៃណី ពណ៌នាអំពីការតស៊ូរបស់មនុស្សម្នាក់ៗក្នុងដំណើរ 'បានរស់ជា​ខ្លួនឯង'។ ល្ខោនរឿង ​« ​ស្រមោលតុក្កតា» មាន​លក្ខណៈ​សម័យ បាន​បំបែកលក្ខណៈ​ល្ខោន​ប្រពៃណីបាននាំ​មក​​ជូន​​សាធារណជន​នៅ​រោងមហោស្រព​ល្ខោន​វៀតណាម។

ល្ខោនរឿង "ស្រមោលតុក្កតា" មានលក្ខណៈសម័យ បានបំបែករាល់លក្ខណៈល្ខោនប្រពៃណី បាននាំមកជូនសាធារណជននៅរោងមហោស្រពល្ខោនវៀតណាម។

ល្ខោនរឿង ​« ​ស្រមោលតុក្កតា» មានការ​សម្តែង​តាម​បែបព៌ណនាដោយលក្ខណៈសម័យ បានបំបែកលក្ខណៈល្ខោន​ប្រពៃណី​។ ក្នុងរយៈពេលជិត ១២០ នាទី វណ្ណកម្មបាន "ដឹកនាំ" ទស្សនិកជនជក់ចិត្តដក់អារម្មណ៌ ឆ្លងកាត់ដំណាក់កាលរំភើប ពុះកញ្ជ្រោល និងទុក្ខព្រួយ ទីបំផុតមកសុភមង្គល ហើយញញឹមចំពោះអ្វីដែលខ្លួនបានរកឃើញ។

ដោយសិល្បៈវិធីទស្សនិយភាពជាច្រើនត្រូវបានប្រើប្រាស់ ធ្វើឲ្យទស្សនិកជនត្រូវ​យក​ចិត្តទុក​ដាក់ ទស្សនាផងនិង​ស្វែងយល់ដល់ទីបញ្ចប់អំពីចិត្តសាស្ត្ររបស់តួអង្គមិនត្រឹមតែលាក់បាំង​ដោយសិល្បៈវិធីទស្សនិយភាពប៉ុណ្ណោះ ប៉ុន្តែថែមទាំងនៅពីខាងក្រោយតុក្កតា និងការសម្តែងដ៏អស្ចារ្យរបស់ពួកគេទៀតផង។ រូបភាពតុក្កតា​ក្នុង​រឿង​បានបង្ហាញខណៈ​ពេល​ដែល​មនុស្ស​ជួបបញ្ហា​ពិបាកពណ៌នា ​ឬ​មិន​អាច​និយាយ​​បាន​​។ វាជាតួតំណាង​មនុស្សខាងក្នុងនៃតួអង្គគោល នៅពេលឆ្លងកាត់ការប្រយុទ្ធខាងក្នុងចិត្តដោយពុះកញ្ជ្រោល​​។ ប៉ុន្តែតុក្កតាមានភាពពិតជាងមនុស្ស ដោយហ៊ានរស់នៅជាខ្លួនឯង។ ហ៊ានខឹង និងអន់ចិត្ត ហ៊ានជេរស្ដី ហ៊ានរ៉ូម៉ែនទិច។



តាមរយៈ ល្ខោន រឿង" ស្រមោលតុក្កតា" ទស្សនិកជនអាចមើលឃើញថា ខាងក្នុងខ្លួនរបស់យើងម្នាក់ៗតែងតែមានអាថ៌កំបាំងយ៉ាងតិចច្រើន អាថ៌កំបាំងដ៏ជ្រៅដែលយើងលាក់ទុកក្នុង​ចិត្ត៖ នោះអាចជាការឈឺចាប់ កំហុស និងបំណងប្រាថ្នារបស់មនុស្សដែលផ្ទុយនឹងគំនិត និងទស្សនៈពេញនិយម។ ទាំង​នោះ​គឺ​ជាសង្គ្រាម​ដែលគ្រាន់តែ​កើត​ឡើង​​ក្នុង​ព្រំដែន​ដ៏ស្ដើង​ផុយ​រវាងគំនិត និងអវិជ្ជា ​ប៉ុន្តែ​ខ្លាំង​ក្លា​ កាចសាហាវ​និងពុះកញ្ជ្រោល... សង្គ្រាម​ដើម្បី​បានរស់​ជា​ខ្លួន​ឯង​។


យោងតាមអ្នកនិពន្ធស្រីរឿង "ស្រមោលតុក្កតា" លោកស្រី វូហ័ង​ហ័រ  (Vu Hoang Hoa) បាន​ឲ្យ​ដឹងថា ស្នាដៃនេះត្រូវបានសរសេរតាមបែប​ល្ខោនសាកល្បង មានភាពស្មុគស្មាញ ដោយមាន ២៦ឆាក និងផ្លាស់ប្តូរ​លំដាប់នៃកាលអាកាស។ វាដូចជាល្បែង​មួយប្រភេទដែលអ្នក​និពន្ធចង់រៀបចំកាលអាកាសផ្សេងគ្នានៅបន្តគ្នា ហើយធ្វើឱ្យតួអង្គបង្ហាញខ្លួនពីកាលអាកាសក្នុងសុបិន កាលអាកាសក្នុងគំនិតដល់ស្ថានភាពពិត។

អាចនិយាយថា ការរួមផ្សំ​រវាងអ្នក​និពន្ធស្រី វូហ័ង​ហ័រ (Vu Hoang Hoa) និងអ្នកដឹកនាំរឿងសិល្បករឆ្នើម តាតួន​មីញ (Ta Tuan Minh) រួមជាមួយក្រុម​សិល្បករ សិល្បការិនី​របស់រោងមហោស្រពល្ខោនវៀតណាម បាននាំមកនូវបទពិសោធន៍សិល្បៈល្ខោនពោរពេញដោយលក្ខណៈសម័យ បំបែករាល់លក្ខណៈល្ខោននិយាយប្រពៃណីទាំងស្រុង។/.

ល្ខោន រឿង "ស្រមោលតុក្កតា" ទទួលបានការគាំទ្រពីទស្សនិកជនអំពីខ្លឹមសារ ក៏ដូចជាការសម្តែងដ៏ឆ្នើមរបស់ក្រុមសិល្បករ សិល្បការិនីទាំងមូល។

អនុវត្ត៖ ខាញ​ឡុង កាសែតរូបភាពវៀតណាម

ប្រែសម្រួលដោយង្វៀន​យ៉ាង


Top