ល្ខោនមានលក្ខណៈសម័យ " ស្រមោលតុក្កតា" ជាការរួមផផ្សំនៃបណ្ដាឥទ្ធពលពីតុក្កតា និងស្រមោល ដែលរៀបរៀងដោយរោងមហោស្រពល្ខោនវៀតណាម ពណ៌នាអំពីការតស៊ូក្នុងមនុស្សម្នាក់ៗ ក្នុងដំណើរ "បានរស់ជាខ្លួនឯង"។
ល្ខោនមានលក្ខណៈសហសម័យ " ស្រមោលតុក្កតា" ជាការរួមផផ្សំនៃបណ្ដាឥទ្ធពលពីតុក្កតា និងស្រមោល ដែលរៀបរៀងដោយរោងមហោស្រពល្ខោនវៀតណាម ពណ៌នាអំពីការតស៊ូក្នុងមនុស្សម្នាក់ៗ ក្នុងដំណើរ "បានរស់ជាខ្លួនឯង"។
ដោយស្នាដៃដ៏ប៉ិនប្រសបរបស់អ្នកនិពន្ធស្រី វូហ័ងហ័រ (Vu Hoang Hoa) និងអ្នកដឹកនាំរឿង សិល្បករឆ្នើម តាតួនមីញ (Ta Tuan Minh) អាថ៌កំបាំងដ៏ជ្រៅនៅក្នុងមនុស្សម្នាក់ៗ ត្រូវបានលាតត្រដាង បង្ហាញតាមរយៈការសម្តែងល្ខោនរឿង " ស្រមោលតុក្កតា"។ ដោយការរួមផផ្សំដ៏ប៉ិនប្រសប់ពីឥទ្ធិពលនៃតុក្កតា និងស្រមោល ល្ខោនមួយនេះបានបំបែកលក្ខណៈល្ខោន ប្រពៃណី ពណ៌នាអំពីការតស៊ូរបស់មនុស្សម្នាក់ៗក្នុងដំណើរ 'បានរស់ជាខ្លួនឯង'។ ល្ខោនរឿង « ស្រមោលតុក្កតា» មានលក្ខណៈសម័យ បានបំបែកលក្ខណៈល្ខោនប្រពៃណីបាននាំមកជូនសាធារណជននៅរោងមហោស្រពល្ខោនវៀតណាម។
ល្ខោនរឿង "ស្រមោលតុក្កតា" មានលក្ខណៈសម័យ បានបំបែករាល់លក្ខណៈល្ខោនប្រពៃណី បាននាំមកជូនសាធារណជននៅរោងមហោស្រពល្ខោនវៀតណាម។
ល្ខោនរឿង « ស្រមោលតុក្កតា» មានការសម្តែងតាមបែបព៌ណនាដោយលក្ខណៈសម័យ បានបំបែកលក្ខណៈល្ខោនប្រពៃណី។ ក្នុងរយៈពេលជិត ១២០ នាទី វណ្ណកម្មបាន "ដឹកនាំ" ទស្សនិកជនជក់ចិត្តដក់អារម្មណ៌ ឆ្លងកាត់ដំណាក់កាលរំភើប ពុះកញ្ជ្រោល និងទុក្ខព្រួយ ទីបំផុតមកសុភមង្គល ហើយញញឹមចំពោះអ្វីដែលខ្លួនបានរកឃើញ។
ដោយសិល្បៈវិធីទស្សនិយភាពជាច្រើនត្រូវបានប្រើប្រាស់ ធ្វើឲ្យទស្សនិកជនត្រូវយកចិត្តទុកដាក់ ទស្សនាផងនិងស្វែងយល់ដល់ទីបញ្ចប់អំពីចិត្តសាស្ត្ររបស់តួអង្គមិនត្រឹមតែលាក់បាំងដោយសិល្បៈវិធីទស្សនិយភាពប៉ុណ្ណោះ ប៉ុន្តែថែមទាំងនៅពីខាងក្រោយតុក្កតា និងការសម្តែងដ៏អស្ចារ្យរបស់ពួកគេទៀតផង។ រូបភាពតុក្កតាក្នុងរឿងបានបង្ហាញខណៈពេលដែលមនុស្សជួបបញ្ហាពិបាកពណ៌នា ឬមិនអាចនិយាយបាន។ វាជាតួតំណាងមនុស្សខាងក្នុងនៃតួអង្គគោល នៅពេលឆ្លងកាត់ការប្រយុទ្ធខាងក្នុងចិត្តដោយពុះកញ្ជ្រោល។ ប៉ុន្តែតុក្កតាមានភាពពិតជាងមនុស្ស ដោយហ៊ានរស់នៅជាខ្លួនឯង។ ហ៊ានខឹង និងអន់ចិត្ត ហ៊ានជេរស្ដី ហ៊ានរ៉ូម៉ែនទិច។
តាមរយៈ ល្ខោន រឿង" ស្រមោលតុក្កតា" ទស្សនិកជនអាចមើលឃើញថា ខាងក្នុងខ្លួនរបស់យើងម្នាក់ៗតែងតែមានអាថ៌កំបាំងយ៉ាងតិចច្រើន អាថ៌កំបាំងដ៏ជ្រៅដែលយើងលាក់ទុកក្នុងចិត្ត៖ នោះអាចជាការឈឺចាប់ កំហុស និងបំណងប្រាថ្នារបស់មនុស្សដែលផ្ទុយនឹងគំនិត និងទស្សនៈពេញនិយម។ ទាំងនោះគឺជាសង្គ្រាមដែលគ្រាន់តែកើតឡើងក្នុងព្រំដែនដ៏ស្ដើងផុយរវាងគំនិត និងអវិជ្ជា ប៉ុន្តែខ្លាំងក្លា កាចសាហាវនិងពុះកញ្ជ្រោល... សង្គ្រាមដើម្បីបានរស់ជាខ្លួនឯង។
យោងតាមអ្នកនិពន្ធស្រីរឿង "ស្រមោលតុក្កតា" លោកស្រី វូហ័ងហ័រ (Vu Hoang Hoa) បានឲ្យដឹងថា ស្នាដៃនេះត្រូវបានសរសេរតាមបែបល្ខោនសាកល្បង មានភាពស្មុគស្មាញ ដោយមាន ២៦ឆាក និងផ្លាស់ប្តូរលំដាប់នៃកាលអាកាស។ វាដូចជាល្បែងមួយប្រភេទដែលអ្នកនិពន្ធចង់រៀបចំកាលអាកាសផ្សេងគ្នានៅបន្តគ្នា ហើយធ្វើឱ្យតួអង្គបង្ហាញខ្លួនពីកាលអាកាសក្នុងសុបិន កាលអាកាសក្នុងគំនិតដល់ស្ថានភាពពិត។
អាចនិយាយថា ការរួមផ្សំរវាងអ្នកនិពន្ធស្រី វូហ័ងហ័រ (Vu Hoang Hoa) និងអ្នកដឹកនាំរឿងសិល្បករឆ្នើម តាតួនមីញ (Ta Tuan Minh) រួមជាមួយក្រុមសិល្បករ សិល្បការិនីរបស់រោងមហោស្រពល្ខោនវៀតណាម បាននាំមកនូវបទពិសោធន៍សិល្បៈល្ខោនពោរពេញដោយលក្ខណៈសម័យ បំបែករាល់លក្ខណៈល្ខោននិយាយប្រពៃណីទាំងស្រុង។/.
ល្ខោន រឿង "ស្រមោលតុក្កតា" ទទួលបានការគាំទ្រពីទស្សនិកជនអំពីខ្លឹមសារ ក៏ដូចជាការសម្តែងដ៏ឆ្នើមរបស់ក្រុមសិល្បករ សិល្បការិនីទាំងមូល។
អនុវត្ត៖ ខាញឡុង កាសែតរូបភាពវៀតណាម
ប្រែសម្រួលដោយង្វៀនយ៉ាង