សិល្បករស្តារអាយ៉ងឡើងវិញ

សិល្បករស្តារអាយ៉ងឡើងវិញ

មាន​កំណើត​កើត​ក្នុងភូមិមួយ ​ដែល​ពោរពេញ​ទៅ​ដោយ​រឿងល្ខោនអាយ៉ង​បុរាណ​ នោះគឺ​ភូមិ​ថាច់​ថឹក​ (Thach That) (ហាណូយ​) សិល្បករឆ្នើម​ ​ជូ​លឿង​ (Chu Luong) បាន​រួម​រស់​ជាមួយនឹង​អាយ៉ង​ ចាប់តាំងពី​ទើបចេះនិយាយ​មក​ម្លេះ។ ​កន្លងប៉ុន្មាន​​ឆ្នាំ ធ្វើ​ដំណើរ​សព្វ​ភូមិ​ឋានភាគ​ខាង​ជើង​ ​​គាត់បាន​ក្លាយ​ជា​មនុស្សម្នាក់ក្នុង​ចំណោម​មនុស្ស​ដែល​មាន​កូន​អាយ៉ង​ សាច់រឿង​​ច្រើន​បំផុត និងមាន​ការ​ប្រមូល​ផ្តុំ​វប្បធម៌​អាយ៉ង​ទឹកច្រើន​​លើស​លុប នៅ​ប្រទេស​វៀតណាម​។​

សិល្បករ ​ជូលឿង (Chu Luong)​ជាមួយនឹង​ស្នាដៃ​អាយ៉ង​របស់​ខ្លួន​។ រូបថត៖ ឯកសារ​

 

កូនអាយ៉ង​ក្រមិច​ក្រមើម​ រលក​បោក​បាច​ សូរ​សំឡេង​ស្គរ​ បង្កើត​បាន​ជា​មនោ​អារម្មណ៍​​ស្រែ​ទឹក​លង់កប់​​ក្នុង​ចិត្ត​​នៃ​សិល្បករ​ជូ​លឿង (​Chu Luong)។ ស្លាក​ស្នាមទាំង​នោះ​ តន្ត្រី​នោះ ភាព​អ៊ូអរ​​នោះ ទឹក​ទន្លេ​បោក​បាចទាំងនោះ​ និង​ល្បែង​នា​រដូវ​វ៉ាកង​ទាំង​នោះ​ បាន​ធ្វើ​ឱ្យ​សិល្បករ​ ជូ​លឿង (Chu Luong) ​មិន​អាចណា​ឃ្លាត​ចាក​កូន​អាយ៉ង​ដ៏ពិសេស​នេះ​បានឡើយ។​

ឃ្លាំង​ឯកសារ​អាយ៉ង​របស់​លោក​ មាន​កម្រង​​​រូបភាព​អាយ៉ង​ទឹក​​ភូមិ​ខាង​ជើង​​ច្រើន​បង្គួរ។ តួ​អង្គ​អាយ៉ង​មាន​រាប់​ពាន់​ សាច់​រឿង​ក៏មាន​ច្រើន​អនេក​រាប់មិន​អស់ដែរ​​។


“អាយ៉ង​សាមញ្ញ​ធម្មតា​ៗ​រហូតដល់យើងទាំងអស់គ្នា​មើលឃើញ​ជា​រៀង​រាល់ថ្ងៃ ប៉ុន្តែ​តិច​មាន​នរណា​​ចាប់​អារម្មណ៍ដល់​។ ហើយ​មនុស្ស​កាន់តែតិច​ដែល​រិះគិត​ថា នោះ​ជា​សម្រស់​ស្រស់ស្អាត​​នៃ​ជីវភាព​រស់នៅ​ ដែល​យើងគ្រប់គ្នា​​តែង​ឃើញថាជា​កង្វះ​អ្វី​មួយ ប៉ុន្តែ​មិនអាច​រក​ឃើញ​” សិល្បករ​ឆ្នើម​ ជូលឿង (​Chu Luong) រៀប​រាប់​​។​

ហេតុនេះ​ លោក​បាន​សម្រេច​ចិត្ត​ស្តារ​ឡើង​វិញ​នូវ​តួអង្គ​អាយ៉ង​ទឹក​។ អត្តចរិត សាច់រឿងអំពីតួអង្គអាយ៉ងទឹកទាំងនោះដែលបានប្រមូលមក។ ប៉ុន្តែ​ការ​ស្រមៃឃើញ​រូបរាង​អាយ៉ង​ គឺ​ជា​បញ្ហា​មួយ​ដ៏លំបាក​ ហើយធ្វើដូចម្តេច​ដើម្បីបង្កើតបាន​ស្លាក​ស្នាម​បែប​ធម្មជាតិ​ មាន​សភាព​សាមញ្ញ​ ដូចនឹង​ចរិត​ សាច់​រឿង​របស់​ពួកវា​ លោក​បាន​វិល​ត្រឡប់ទៅ​កាន់​ភូមិ​ស្រុក​បុរាណចំនួន​២០០ ​នៅភូមិ​ភាគ​ខាង​ជើង​ ដើម្បី​ស្វែងយល់​អំពី​​សម្ផស្ស​ទឹក​មុខនៃ​​ប្រជាកសិករ​ស្លួត​បូត​។​

ដោយ​ទឹក​មុខ​ស្លូតបូត​នេះ បង្ហាញ​បាន​ស្មារតី​អាយ៉ង​ទឹក​ ហើយ​សិល្បករ​ឆ្នើ​ម​ ជូ​លឿង​ (​Chu Luong) ក៏​បាន​រក្សា​សម្ផស្សទឹក​មុខទាំងនេះ​។ ដោយ​ចំណេះដឹង​ដ៏ជ្រាវ​ជ្រៅ​អំពី​អាយ៉ងទឹក​ សិល្បករ​ឆ្នើម​ ជូលឿង​ (​Chu Luong) បាន​បង្កើត​​ឡើង​ជា​បន្តបន្ទាប់​នូវតួអង្គ​អាយ៉ង​ទឹក​ដ៏​វិសេស​នេះ។ ភាព​រុង​រឿង​​ស្តែង​ច្បាស់នៅលើ​​រូប​រាង​និង​ពណ៌សម្បុរ​របស់​អាយ៉ង​។​



​ពិសេស ​លោក​បាន​បង្កើត​ឡើង​វិញ នូវ​តួអង្គ​អាយ៉ង​ទឹក​អាទិទេព​អមតៈ​វៀតណាម​​រួម​ជាមួយ​នឹង​បុត្រី​ដាយ​វៀត (Dai Viet) ទាំង៥អង្គ ​ប្រកបដោយ​ជោគ​ជ័យ​។ សិល្បករ​ឆ្នើម​ជូលឿង​ (​Chu Luong) បាន​ខិតខំ​លាយ​ចម្រុះ​​សម្រស់​បុត្រី ​និង​សម្រស់​ទុក្ខ​សោក​ ផ្តិត​លើ​លក្ខណៈ​សម្រស់​ដ៏សាមញ្ញ​របស់​អាយ៉ង​។ ក្រៅ​ពី​ក្រុម​តួអង្គ​ពិសេស​នេះ លោក​ជូ​លឿង (​Chu Luong)​ នៅ​បង្កើតទឹក​​មុខ​អាយ៉ងផ្សេងៗ​រាប់​ពាន់​ទៀត​។ នោះគឺ​​ទឹក​មុខ​ប្រជាកសិករស្លូត​ត្រង់ ដូចជាសិល្បៈល្ខោន​អាយ៉ង​ទឹក​​​បេះបិទ​។​

សិល្បករ​ឆ្នើម​ជូ​លឿង​ (​Chu Luong) រៀប​រាប់​ “ជាមួយនឹងកូន​អាយ៉ង​ប្រពៃណី​ ខ្ញុំ​គ្រាន់តែ​ចង់​បង្កើត​ពិភពមួយ​សម្រាប់​ការ​សំណេះសំណាល ទុក្ខសោក​ មហិច្ឆតា​ និង​សម្រស់​ជីវភាពរស់នៅ​របស់​ប្រជាកសិករ​នៅលើ​ដែនដី​របស់​ពួកគាត់​។ ជាង​នេះទៅ​ទៀត​ ចង់​ឱ្យ​មនុស្ស​គ្រប់គ្នា​ស្គាល់​អាយ៉ង​ទឹក​ ដើម្បី​អាច​អភិរក្ស​បាន​លក្ខណៈ​វប្បធម៌​ប្រពៃណី​របស់វៀតណាម​៕





អត្ថបទ​៖ ង៉ឹន​ហា រូបថត៖ ខាញឡុង​ និង​ ឯកសារ​

ប្រែសម្រួល​៖ រីកើង​


Top