• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បណ្ដាឯកអគ្គរដ្ឋទូត ប្រធានស្ថាប័នតំណាងវៀតណាមនៅឯបរទេសពង្រីកប្រពៃណី “ការទូតស្មោះស្ម័គ្រពីបេះដូងទៅកាន់បេះដូង”

នៅរសៀលថ្ងៃទី១៤ ខែតុលា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញប្រគល់សេចក្ដីសម្រេចស្ដីពីការតែងតាំងឯកអគ្គ រដ្ឋទូត ប្រធានស្ថាប័នតំណាង វៀតណាមនៅឯបរទេសចំនួន៨រូបសម្រាប់អាណត្តិ ២០២១-២០២៤ ហើយប្រគល់ភារកិច្ចជូនបណ្ដាឯកអគ្គរដ្ឋទូត ប្រធានស្ថាប័នតំណាង របស់ វៀតណាមប្រចាំប្រទេសមួយចំនួនទ្វីបអាស៊ី មជ្ឈឹមបូព៌ា ទ្វីបអាហ្វ្រិកនិងទ្វីប អូសេអានី។
 

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញប្រគល់សេចក្ដីសម្រេចស្ដីពីការតែងតាំងឯកអគ្គរដ្ឋទូត ប្រធានស្ថាប័នតំណាង វៀតណាមនៅឯបរទេសចំនួន៨រូបសម្រាប់អាណត្តិ ២០២១-២០២៤។ (រូបថត៖ baoquocte.vn)


លោកប្រធានរដ្ឋបានស្នើឲ្យបណ្ដាឯកអគ្គរដ្ឋទូត ប្រធានស្ថាប័នតំណាង ពង្រីក តួនាទីឈានមុខក្នុងកិច្ចការបរទេស កៀងគរប្រភពធនធាននៅខាងក្រៅដើម្បីបម្រើការ អភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។ រួមជាមួយគ្នានោះ ពង្រីកប្រពៃណី “ការទូតស្មោះ ស្ម័គ្រពីបេះដូងទៅកាន់បេះដូង” កសាងជំនឿទុកចិត្ត ការយល់ដឹងគ្នាទៅវិញទៅមក តាមនោះជំរុញខ្លាំងកិច្ចសហប្រតិបត្តិការជាមួយដៃគូ មិត្តភក្តិប្រពៃណីឲ្យកាន់តែរឹងមាំ លើគ្រប់វិស័យ។ លោកប្រធានរដ្ឋក៏បានស្នើឲ្យបណ្ដាឯកអគ្គរដ្ឋទូត ប្រធានស្ថាប័ន តំណាង ជំរុញខ្លាំងនូវការអនុវត្តយុទ្ធសាស្ត្រការទូតវ៉ាក់សាំង ការទូតសុខាភិបាល ដើម្បីមានប្រភពធនធានបន្ថែមទៀតសម្រាប់បង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតក្នុង ប្រទេស រួមចំណែកស្ដារសេដ្ឋកិច្ចឡើងវិញ។

លោកប្រធានរដ្ឋមានប្រសាសន៍ថា នៅឆ្នាំ២០៤៥ វៀតណាមខិតខំប្រឹងប្រែង ក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់ ដូច្នេះអាទិភាពចម្បងនោះគឺការអភិវឌ្ឍ សេដ្ឋកិច្ច លើកកំពស់កិត្យានុភាពរបស់ វៀតណាមលើឆាកអន្តរជាតិ អនុវត្តន៍ជាក់ស្ដែង សេចក្ដីប្រាកថ្នាសន្តិភាព។

លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានក្រើនរំលឹកដល់ឯកអគ្គរដ្ឋទូត ប្រធានស្ថាប័នតំណាងទាំងអស់ ត្រូវការអនុវត្តន៍ឲ្យបានល្អប្រសើរនូវសេចក្ដីសម្រេច ចិត្តរបស់ការិយាល័យនយោបាយនីតិកាលទី៩ស្ដីពីការងារចំពោះជនវៀតណាមនៅ ឯបរទេស ក្នុងនោះចាត់ទុកការងារអាណិកជននិងគាំពារពលរដ្ឋគឺជាភារកិច្ចស្នូល ព្រម ទាំងកៀងគរប្រភពធនធានរបស់បងប្អូនអាណិកជនដើម្បីរួមវិភាគទានទៅក្នុងបុព្វហេតុកសាងប្រទេសជាតិ ថែរក្សានិងពង្រីកវប្បធម៌ប្រពៃណីរបស់ប្រជាជាតិក្នុងសហគមន៍ ជនវៀតណាមនៅឯបរទេសផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top