• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមប្រគល់ជំនួយជាសម្ភារៈបរិក្ខារពេទ្យបង្ការប្រឆាំង កូវីដ ១៩ ជូនចំពោះកម្ពុជានិងឡាវ

បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមប្រគល់សម្ភារៈការពារជម្ងឺរាតត្បាតកូវីដ ១៩ ជូនកងកម្លាំងគ្រប់គ្រង ការពារព្រំដែននៃព្រះរាជាណាចក្រកម្ពុជា។ (រូបថត៖ thanhnien.com.vn)
 

នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នៅច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai ខេត្ត Tay Ninh កងទ័ពការពារព្រំដែន Tay Ninh បានប្រគល់ម៉ាស់សុខាភិបាលចំនួន២សែនម៉ាស់និងសម្លៀក បំពាក់ការពារមេរោគចំនួន ១២ម៉ឺនឈុត ជូនកម្លាំងសមត្ថកិច្ចរបស់កម្ពុជាដើម្បីបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត។ ក្រៅពីនោះ កងទ័ពការពារព្រំដែនវៀតណាម ក៏ផ្ដល់ ជំនួយជាម៉ាស់សុខាភិបាលចំនួន ២០ ធុង និងចំណីអាហារជូនចំពោះបងប្អូនអាណិកជនវៀតណាម នៅកម្ពុជាផងដែរ។ តំណាងរបស់កម្ពុជាបានថ្លែងអំណរគុណដល់បញ្ជាការដ្ឋាន កងទ័ពការពារព្រំដែនវៀតណាម ដែលតែងតែយកចិត្តទុកដាក់ ជួយឧបត្ថម្ភ កងកម្លាំង ប្រដាប់អាវុធកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងអំឡុងពេលកន្លងមក។

នាថ្ងៃដដែល នៅច្រកទ្វារព្រំដែនអន្តរជាតិ Cau Treo ខេត្ត Ha Tinh កងទ័ព ការពារព្រំដែនវៀតណាមបានប្រគល់ម៉ាស់ពេទ្យចំនួន១៥ម៉ឺនម៉ាស់និងសម្លៀកបំពាក់ការពារមេរោគចំនួន៩០០០ឈុត ជូននាយកដ្ឋានកងទ័ពការពារព្រំដែននៃកងទ័ព ប្រជាជនឡាវ។ តំណាងនៃប្រទេសមិត្តក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់ ការយកចិត្តទុកដាក់ ការជួយឧបត្ថម្ភរបស់វៀតណាមសម្រាប់ឡាវក្នុងការបង្ការ ប្រយុទ្ធ ប្រឆាំងនឹងជម្ងឺរាតត្បាតផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បើកទិវាភាពយន្តឯកសាររំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu

បើកទិវាភាពយន្តឯកសាររំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu

ទាំងនេះគឺជាខ្សែភាពយន្តដែលផលិតដោយសិល្បករវៀតណាមក្នុងគ្រានៃសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់អាណានិគមបារាំង និងក្នុងអំឡុងពេលដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិរហូតមកដល់សព្វថ្ងៃនេះ។

Top