• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមនិងបញ្ជាការដ្ឋានទ័ពជើងគោកកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការការពារព្រំដែន

នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូរបស់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែននៃក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយ ឧត្តមសេនីយ៍ទោ លោក  Hoang Xuan Chien សមាជិកមជ្ឈិមបក្សសមាជិកបក្សទ័ពមជ្ឈិមនិងជាមេបញ្ជាការកងទ័ពការពារព្រំដែននៃក្រសួងការពារប្រទេស វៀត ណាម និងឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែត មេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការនៃបញ្ជាការដ្ឋានកងទ័ពជើងគោកអញ្ជើញធ្វើជាប្រធានគណៈប្រតិភូ ចូលរួមជំនួបពិភាក្សា សំដៅវាយតម្លៃនូវលទ្ធផលសហប្រតិបត្តិការក្នុងកិច្ចការពារព្រំដែនក្នុងឆ្នាំ២០១៨ និងពិភាក្សាអំពីទិសដៅសហប្រតិបត្តិការសម្រាប់ឆ្នាំ២០១៩។


 ទិដ្ឋភាពនៃកិច្ចប្រជុំ

បន្ទាប់ពីបានស្តាប់នូវការផ្លាស់ប្តូរមតិយោបល់និងវាយតម្លៃនូវលទ្ធផលទទួលបានពីកិច្ចសហប្រតិបត្តិការ ការពារ​ព្រំដែននាប៉ុន្មានឆ្នាំកន្លងមកនេះ ឧត្តមសេនីយ៍ទោ លោក Hoang Xuan Chien និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មានក្តីសោមនស្សរីករាយដោយបានឃើញទំនាក់ទំនងសហប្រតិបត្តិការរវាងកងទ័ពប្រជាជន​វៀត​ណាមជាមួយកងយោធពលខេមរភូមិន្ទកម្ពុជានិយាយរួម និងរវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន​វៀតណាម​ជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជានិយាយដោយឡែក ដែលមានការរីកចំរើននិងកាន់​តែ​​ស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។  នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបន្តរក្សាការអនុវត្តត្រឹមត្រូវនូវពិធីសារកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី; ផែនការសហប្រតិបត្តិការការពារជាតិ ឆ្នាំ២០១៩របស់ក្រសួងការពារជាតិនៃប្រទេសទាំងពីរនិងខ្លឹមសារដែលភាគីទាំងពីរបានផ្លាស់ប្តូរនិងបានយល់ព្រមដែលបានកត់ត្រាក្នុងកំណត់ហេតុ។ ភាគីទាំងពីរក៏បានសម្តែងនូវការប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្មនិងបង្កលក្ខណៈងាយស្រួល សម្រាប់ការងារបោះបង្គោលព្រំដែន ដើម្បីអាចត្រូវបញ្ចប់ឆាប់ៗនេះស្របតាមផែនការរបស់រដ្ឋាភិបាលនៃប្រទេស​ទាំងពីរផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top