• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សិល្បៈ

បញ្ចូលព្រលឹងជាតិវៀតណាមស្ថិតនៅលើផ្កាអមតៈ

ក្រោម​ថ្វី​ដៃ​ដ៏ប៉ិន​ប្រសប់​ រួម​នឹង​ចំណូល​ចិត្ត​ បង​ គេវ កាវ​យុង (Kieu Cao Dung) ប្រធាន​ក្រុម​វៀតណាម Souvenir ​ បាន​ធ្វើឱ្យ​ផ្កា​​ស្រស់ ​អាច​រក្សា​ទុក​រាប់​សិប​ឆ្នាំ​ ដោយរក្សាបាននូវ​​សម្រស់ស្រស់​ធម្មជាតិ​ និង ផ្សារភ្ជាប់​ជាមួយ​​វប្បធម៌​ប្រជាប្រិយ​​វៀតណាម​។​

ក្នុង​​ពេល​វេលា​ធ្វើ​ដំណើរ​ទេសចរណ៍​ បងយុង​ (Dung) សំឡឹង​ឃើញ​មាន​​​​ភ្ញៀវទេសចរ​អន្តរជាតិ​ ពេលដែល​អញ្ជើញ​មក​ប្រទេស​វៀតណាម​​​ តែង​ចង់ទិញ​នៅ​វត្ថុ​អនុស្សាវរីយ៍​ ដែល​មានលក្ខណៈ​ជាតិ​​វៀតណាម​ ទុកធ្វើ​អំណោយ​​ជូន​មិត្ត​ភក្តិ ឬសាច់​​ញ្ញាតិ។ រួម​ជាមួយ​នឹង​កា​រ​សំឡឹង​​​ឃើញមាន​​សណ្ឋាគារ​ជាច្រើន ​តែង​ផ្លាស់ប្តូរ​​ផ្កា​ស្រស់​​តុបតែង​នៅទី​កន្លែង​​​តុទទួល​ភ្ញៀវ​ ម្លោះ​ហើយ​​បង​បានប្តេជ្ញា​ចិត្ត​​បង្អាក់ការងារ​ដែល​​កំពុងតែ​ធ្វើ​ ដើម្បី​ស្វែង​យល់​​អំពី​ភាព​អមតៈនៃ​​ផ្កា​ ទុក​សម្រាប់​​តុបតែង​​ផង​ ទុក​ធ្វើ​អំណោយ​ផង​។

ពេលទើប​ផ្តើម​​បង្កើត​​ស្នាដៃ​​ដំបូង​ បងយុង (Dung) បាន​បោះ​បង់​​ផ្ការាប់ពាន់ដើម​​​ ដោយសារ​​មិនទាន់យល់​អស់នូវ​​លក្ខណៈ​​ជីវសាស្រ្ត​​របស់វា​។ ជាមួយ​នឹង​ការ​​​ជំនួយ​​នៃ​សិល្បករ​ ង្វៀន ​បាម៉ឺវ​ (Nguyen Ba Muu) បង​​បាន​ធ្វើ​សម្រេ​ច​​ស្នាដៃ​ដំបូង​​បំផុត​ “គ្រួ និង ឱពុក​” ​​ដូចជា​​វត្ថុអំណោយ​មួយ​ ដែល​បង​ចង់​បាន​​ទុកសម្រាប់​នឹក​រលឹក​​ចំពោះ​ឪពុក​ម្តាយ​ខ្លួន​។​

 

 បន្ទប់​​ច្នៃ​ប្រឌិត​ស្នាដៃ​ពេញទៅ​ដោយ​លក្ខណៈ ​​វប្បធម៌​ប្រជាប្រិយ​វៀត​ណាម​​​របស់បង ​គេវ កាវ​យុង​ (Kieu Cao Dung)។​


 ជាមួយ​​ចំណូល​ចិត្ត​រួម​នឹ​ង​ថ្វីដៃ​ដ៏ប៉ិនប្រសប់​ បងយុង​ (Dung) បាន​​កម្លាយ​ផ្កា​​ធម្មជាតិទៅ​​ជាមាន​​ “ភាព​អមតៈ”។​


 បន្ទាប់​ពី​បាន​​ធ្វើ​ប្រព្រឹត្តិកម្ម​​ជាបឋម ដើម្បី​​ផ្កាមាន​​ស្រស់ស្អាត​ និង ធម្មតា​បំផុត​ ផ្កា​នឹង​បាន​ត្រាំ​ជាមួយ​​​ទឹកជាតិ​​គីមី ​​ធ្វើ​ឱ្យ​ស​​។​


ទឹក​ជ្រលក់ពណ៌​ផ្កា​សុទ្ធតែ​ជាប្រភេទ​ប្រើសម្រាប់​ ​ផលិតផល​​គ្រាប់​ស្ករ​ មាន​សុវត្ថិភាព​​ចំពោះ​អ្នកប្រើប្រាស់​ និង បរិស្ថាន​។


 ផ្កា​បន្ទាប់​ពី​ជ្រលក់​ពណ៌ ​នឹង​បាន​យកទៅ​ដាក់​ក្នុង​ទូ​សម្ងួត​ធ្វើ​ស្ងួត​។​


 ដើម្បី​​​ផ្កា​មានស​​ភា​ព​ស្រទន់ដូច​ដើម​ បងយុង​ (Dung) នឹង​ត្រូវ​​ប្រើ​ម៉ាស៊ីន​ អ៊ុត​នូវ​​ត្របក​ផ្កា​។​


 ក្រៅពី​​ការ​ប្រើ​ប្រាស់​ទុក​សម្រាប់​តុប​តែង​ក្នុង​ផ្ទះ​ បងយុង (Dung) ​នៅ​ទាំង​ផ្សំ​នឹង​​ផ្កា​ស្ងួត​គ្រប់ប្រភេទ​​របស់​ខ្លួន​ ទៅ​លើ​ស្នាដៃ​ផ្សេងៗ​​ដូចជា ​ផ្ទាំងគំនូរ​ អក្សរក្បាច់​​ជាដើម​។​


 មិត្ត​វ័យ​​ក្មេង​យ៉ាង​ច្រើន ​មានរួម​ក្តី​ចំណូលចិត្ត​ នឹង​ផ្កា​សម្ងួត​ ក៏បាន​អញ្ជើញ​មក​រៀន​ ក៏ដូចជា​​សហការ​​ដើម្បីអភិវឌ្ឍ​​ន៍​ ​នៅ​ទី​នេះ​រួម​នឹង​​បង ​យុ​ង (Dung)។​


 បង​​គេវ កាវ​​យុង (Kieu Cao Dung) កំពុង​​ឧទ្ទេសនាម​​នឹង​ភ្ញៀវទេសចរ​បរទេស​​អំពីផ្កា​សម្ងួត​ពិសេស​​របស់​ខ្លួន នៅ​​ហាង​វត្ថុអនុស្សាវរីយ៍​។​

 

 ដោយ​ទេពកោសល្យ​របស់​ខ្លួន​ ទោះបី​មិនទាន់មាន​ថ្នាក់​បណ្តុះបណ្តាល​ណាមួយ​ អំពី​គំនូរ​វិចិត្រ​ ប៉ុន្តែ​បងយុង (Dung) នៅតែ​មមាញឹក​បង្កើត​ស្នាដៃ​ដូចជា​ “វត្ត​សសរ​មួយ​” “ទីក្រុង​ហ្វេបុរាណ​” “​តំបន់តីបាក់ (Tay Bac)​” “អម្រែក​ផ្កា​” ឬ​​ស្នាដៃ​រស់រវើក​​ពោរពេញ​​លក្ខណៈ​ជនបទ​វៀតណាម​រាប់​រយ​ បាន​ធ្វើ​មកពី​ផ្កាដោយ​​ឆ្លង​កាត់​​ដំណាក់​កាល​​បច្ចេកទេស​ជាច្រើន​ ដើម្បី​​អាច​រក្សាទុក​បាន​ច្រើន​ឆ្នាំ​។​

ចែក​រំលែក​​អំពី​បច្ចេកទេស​​ធ្វើ​ស្នាដៃ​ផ្កា​អមតៈ​ បងយុង​ (Dung) ឱ្យ​ដឹងថា​​​ត្រូវ​​ឆ្លងកាត់​ ៤ ​ដំណាក់កាល​​​ រួមមាន​ជ្រើស​​វត្ថុធាតុដើម​ ឱ្យ​ត្រូវតាម​សំណូមពរ​អំពី​​កម្រិត​ស្រស់​ និង កម្រិត​​រីក​នៃ​ផ្កា​ បន្ទាប់មក​ធ្វើ​ប្រព្រឹត្តិកម្ម​ដោយ​​ជាតិ​គីមី​​ជិត​ដិត​នឹង​​បរិស្ថាន​​ រួច​​យកទៅ​ដាក់​​ក្នុងទូសម្ងួត​។ ដំណាក់កាល​​​ធ្វើ​ប្រព្រឹត្តិកម្ម​​ផ្កា​មួយ​ដើម ​តែងខាត​​បង់ពេលចំនួន​ ​១០ថ្ងៃ​។ ចុងក្រោយ​​ គឺបង្កើត​រូប​​រាង​ផ្កា​ តាម​គំនិត​​របស់​ខ្លួន​។ ការបង្កើត​​ស្នាដៃ​ទាមទារ​ការត្រិះរិះ​គិតគូរ​ បញ្ចេញ​​រាង​ និង ពណ៌​លាប​​លើ​ស្នាដៃមួយ​​ណា​សមស្រប់ និង ​មាន​អត្ថន័យ​។​

ប្រការ​​ពិសេសមួយ​ គឺ​ស្នាដៃ​ផ្កាណាមួយ​​ របស់​បងយុង (Dung) មនុស្ស​គ្រប់គ្នាតែង​​ជួប​ប្រទះនូវ​​ភាព​​គួប​ផ្សំរវាង​​​ផលិតផល​​​ផ្តៅ​ ឫស្សី​ តម្បាញ​។ ប្រការ​នេះ ជួយ​​ឱ្យ​ស្នាដៃ​​របស់​បង​​មិនត្រឹមតែ​ផ្តល់​បាន​រូបារម្មណ៍​ នៅទាំង​មានលក្ខណៈ​អនុវត្ត​​ខ្ពស់​​ក្នុង​ជីវភាព​រស់​​នៅ​៕​


 ស្នាដៃ​ផ្កា​សម្ងួត​ឆ្លងកាត់​​ថ្វីដៃ​ដ៏ប៉ិន​ប្រសប់​របស់​បងយុង (Dung) ។​


 ស្នាដៃ​ “វត្ថសសរមួយ​” ជាស្នាដៃ​មួយ​ក្នុង​ចំណោមស្នាដៃ​​ផ្ចិត​ផ្ចង់​​បំផុត របស់​បង ​​គេវ កាវ​យុង (Kieu Cao Dung)​។












អត្ថបទ៖ ង៉ឹន​ហា រូបថត៖ ខាញ់​ឡុង

ពិសេសភាពត្រានាគភូមិបាតត្រាង (Bat Trang)

ពិសេសភាពត្រានាគភូមិបាតត្រាង (Bat Trang)

បន្តភាពជោគ​ជ័យនៃ​​ភូមិ​បាតត្រាង (Bat Trang)​ តាមរយៈ​ផលិតផល​ជាច្រើន​របស់​​​សិប្បករ​។ សិប្បករ​​ភូមិ​បាតត្រាង​ (Bat Trang) បាន​យក​អារម្មណ៍​បង្កើត​ចេញពី​​ត្រារាជ​ ទើបតែ​​នាំ​​យក​ដោយ​ជោគជ័យ​មកពីប្រទេស​បារាំង​

Top