• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើតកម្លាំងចលករថ្មី ដើម្បីជំរុញទំនាក់ទំនងរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី


 (̣ រូបថត៖ TTXVN)

 

​ទទួល​សេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dmitri Medvedev នោះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីចាប់ពីថ្ងៃទី ២០ ដល់ ថ្ងៃទី ២៣ ​ខែឧសភា។ 
 
ក្នុង​បរិបទដែលប្រទេសទាំងពីរបានរៀបចំពិធីរំលឹកខួបលើកទី ២៥ នៃការ​ចុះហត្ថ​លេខាលើ​សន្ធិ​សញ្ញា​ស្តីពី​គោលការណ៍​ជាមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពវៀតណាម - សហព័ន្ធរុស្ស៊ី(ឆ្នាំ១៩៩៤ - ២០១៩) និងឆ្ពោះទៅពីធី​រំលឹកខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម - សហព័ន្ធរុស្ស៊ី (ឆ្នាំ១៩៥០ -  ២០២០) នាពេលខាងមុខនោះ ដំណើរទស្សនកិច្ចនេះបានបង្កើតកម្លាំងចលករដ៏ខ្លាំងក្លា ដើម្បីជំរុញទំនាក់​ទំនងលើគ្រប់វិស័យនៃប្រទេសទាំងពីរ ឲ្យកាន់តែអភិវឌ្ឍន៍ជាក់ស្ដែងថែមទៀតផងដែរ។
 
នាថ្ងៃទី៣០ ខែមករា ឆ្នាំ១៩៥០ សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត (អតីតសហភាពសូវៀត) គឺជា​ប្រទេស​មួយ​ក្នុងចំណោមបណ្តាប្រទេសដើមដំបូង ដែលបានទទួលស្គាល់ និងបង្កើតទំនាក់​ទំនង​ការ​ទូត​ជាផ្លូវ​ការ​ជាមួយ​វៀតណាម។ ចាប់ពីពេលនោះមក សញ្ញាសម្គាល់នេះបាន​ចាក់គ្រឹះ​សម្រាប់​ចំណង​មិត្តភាព​ដ៏រឹងមាំរ​វាង​ប្រជាជាតិ​ទាំងពីរ ក៏ដូចជាទំនាក់ទំនងសហប្រតិបត្តិការយ៉ាងទូលំទូលាយ និងលើគ្រប់វិស័យ​រវាង​ប្រទេស​ទាំង​ពីរ​។
 
សមិទ្ធិផ​លសហប្រតិបត្តិការដ៏ធំធេង
 
បន្តសមិទ្ធផលដ៏ធំធេងនៃចំណង​មិត្តភាព និងទំនាក់ទំនងសហប្រតិបត្តិការជាប្រពៃណីនោះ ទំនាក់ទំនង​សហប្រតិ​បត្តិកា​ររវាងវៀត​ណាម និងសហព័ន្ធរុស្ស៊ីបានអភិវឌ្ឍន៍ដ៏ល្អប្រសើរដោយឥតឈប់ឈរ ក្នុងប៉ុន្មាន​ទសវត្សរ៍​កន្លងទៅ។ដើម្បីឆ្លើយតបនឹងតម្រូវការសហប្រតិបត្តការទ្វេភាគីក្នុងសករាជថ្មីនោះ  នាឆ្នាំ ២០១២ វៀត​ណាម​ និងសហព័ន្ធរុស្ស៊ីបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ។
 
ចំណុច​លេចធ្លោមួយក្នុងទំនាក់ទំនងនយោបាយរវាងវៀតណាម និងសហព័ន្ធ​រុស្ស៊ី​គឺ​ជា​ការ​ជឿទុក​ចិត្ត​ខ្ពស់​លើទ​ម្រង់​កិច្ច​សហប្រតិបត្តិការដ៏សម្បូរបែប។ វៀតណាម និងសហព័ន្ធរុស្ស៊ី​បាន​បង្កើត​យន្តការ​ជួប​ប្រាស្រ័យ​ជាន់​ខ្ពស់​ជាប្រ​ចាំឆ្នាំ​។ នៅលើវេទិកាអន្តរជាតិ ភាគីទាំងពីរបានចែករំលែកនូវទស្សនៈរួម ជាច្រើន រួមសហការ​គ្នាយ៉ាង​ជិត​ស្និទ្ធ​ និងគាំទ្រគ្នាទៅវិញទៅមកលើវេទិកាអង្គការសហប្រជាជាតិ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិ​ក (APEC) វេទិកាកិច្ចសហប្រតិបត្តិការអាស៊ី - អឺរ៉ុប (ASEM) និងវេទិកាតំបន់អាស៊ាន (ARF)។
 
កិច្ច​សហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិ​យោគ​រវាង​វៀត​ណាម​និង​សហព័ន្ធ​រុស្ស៊ី​មាន​ការ​រីក​ចម្រើន​ជាវិជ្ជមាន និងរស់រវើក ជាពិសេសគឺ ក្រោយពីពេល កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីរវាង​វៀត​ណាមនិង​សហភាព​សេដ្ឋ​​កិច្ចអាស៊ីអឺរ៉ុបសុពលភាពនាខែតុលា ឆ្នាំ២០១៦។ នាឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគី​ទទួល​បាន​ ៤,៥ ពាន់លានដុល្លារអាមេរិក កើន ២៨,៥% បើធៀបនឹងឆ្នាំ២០១៧។ រុស្ស៊ីបានជាប់ចំណាត់ថ្នាក់លេខ ២៤ក្នុង​ចំណោមប្រទេស និងតំបន់ដែនដី ដែលបានវិនិយោគទុនចូលវៀតណាម ដោយមានគម្រោងចំនួន ១២៧ ក្នុង​ទឹកប្រាក់ចុះបញ្ជីជាង ៩៥០ លានដុល្លារអាមេរិក។ វៀតណាមមានគម្រោងចំនួន ២០ ដែលបាន​វិនិយោគ​ទុន​នៅរុស្ស៊ី ដោយមានទុនសរុបប្រមាណ ៣ ពាន់លានដុល្លារអាមេរិក។
 
កិច្ចសហប្រ​តិប្តតិការលើវិស័យអប់រំ និងបណ្តុះបណ្តាលទ្វេភាគីកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ នាបច្ចប្បន្ន​នេះ ជារៀងរាល់ឆ្នាំសហព័ន្ធរុស្ស៊ីបានផ្ដល់ អាហារូបករណ៍ចំនួន ១ ពាន់ចំណែកសម្រាប់​និស្សិត​វៀត​ណាម​។ ទន្ទឹមនឹងនេះកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ​ក៏ត្រូវ​បាន​ពង្រឹង​ពីមួ​យថ្ងៃទៅមួយថ្ងៃផងដែរ។
 
រុស្ស៊ីបានគាំ​ទ្រចំពោះគោលជំហររបស់វៀតណាម ក្នុងការដោះស្រាយជម្លោះលើសមុទ្រខាងកើត ដោយសន្តិវិធី មិនប្រើ​ប្រាស់​កម្លាំង ឬគំរាមកំហែងប្រើប្រាស់កម្លាំង ដែលផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ អនុសញ្ញា​អង្គ​ការ​សហ​ប្រជាជា​តិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) សេចក្ដីថ្លែងការណ៍ស្ដីពីការ​ប្រតិ​បត្តិសំ​រាប់​ភាគី​នានា​នៅ​សមុទ្រ​ខាងកើត (DOC) និង កសាងក្រមប្រតិបត្តិ របស់ភាគីនានានៅសមុទ្រខាងកើត (COC) ឲ្យបានឆា​ប់ៗ។
 
សញ្ញាសម្គាល់ដ៏សំខាន់ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី
 
ក្នុង​ក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចពោលខាងលើនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc  និង​គណៈ​ប្រតិភូ​ជាន់ខ្ពស់វៀតណាម រួមទាំងនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitri Medvedev និងតំណាងក្រសួង ស្ថាប័ន និង​តំបន់នានារបស់រុស្ស៊ីនឹងធ្វើជាអធិបតីក្នុងពិធីសម្ពោធឆ្នាំវៀតណាមនៅរុស្ស៊ី នឹងឆ្នាំរុស្ស៊ីនៅ​វៀត​ណាម​។ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc នឹងផ្លាស់​ប្ដូរមតិ​យ៉ាង​ទូលំ​ទូលាយ​ជាមួ​យ​ថ្នាក់​ដឹក​នាំ​រុស្ស៊ី​អំពី​ទិសដៅ​ជំរុញ​ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធ​រុស្ស៊ីលើ​គ្រប់​វិស័យ​ ជាពិសេ​សគឺបង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជន និងជំនាន់យុវវ័យនៃប្រទេសទាំងពីរ។
 
ពិតណាស់ថា ដំ​ណើរទស្សនកិច្ចជាផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc លោកជំទាវ និង​គណៈ​ប្រតិ​​ភូ​ជាន់ខ្ពស់វៀតណាមនៅសហព័ន្ធរុស្ស៊ីជាមួយនឹងសកម្មភាពសំខាន់ៗជាច្រើន នឹងរួមចំណែកពង្រឹ​ង និង​ពង្រីក​ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម និងសហភាពរុស្ស៊ីឡើង​កម្ពស់ថ្មីមួយ ជាពិសេស​គឺជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ លើកកម្ពស់ការយល់ដឹងរបស់ប្រជាជនរុស្ស៊ី អំពីទឹកដី និង​មនុស្ស​វៀត​ណាម។ ហើយតាមនោះ បង្កើនមនោសញ្ចេតនាស្អិត​រមួតចំណងមិត្តភាព​ស្មោះស​ររវាង​ប្រជា​ជន​នៃ​ប្រទេស​ទាំង​ពីរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top