• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នៅក្នុងសិក្ខាសាលា លោក Vu Ba Phu

ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានបញ្ជាក់ថា ក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ -១៩ នាពេលបច្ចុប្បន្ននេះ ជាមួយនឹងសកម្មភាពជំរុញពាណិជ្ជកម្មក្នុងវិស័យពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព ពាណិជ្ជករវៀតណាមនៅបរទេសបានរួមចំណែកក្នុងការបញ្ជាក់ពីជំហររឹងមាំ របស់ទំនិញ វៀតណាមនៅលើទីផ្សារជុំវិញពិភពលោក ដោយហេតុនេះ នាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់អាជីវកម្ម។
 

មានបទបង្ហាញចំនួន ៥ ដោយវាគ្មិនពាណិជ្ជកម្មក្រៅប្រទេសនៅក្នុងសិក្ខាសាលាតាមអ៊ីនធឺរណែតនៅថ្ងៃទី ១៣ ខែតុលា (រូបថត៖ អេក្រង់)


សិក្ខាសាលា “សហគ្រិនវៀត ណាមនៅក្រៅប្រទេសជាមួយបណ្តាញប្រើប្រាស់ទំនិញវៀត ណាមនៅក្នុងនិងក្រៅប្រទេស” រៀបចំដោយគណៈកម្មាធិការជាតិទទួលបន្ទុកជនជាតិវៀត ណាមនៅក្រៅប្រទេសនៃក្រ សួង ការបរទេស និងគណៈកម្មាធិការជនជាតិវៀត ណាមនៅក្រៅប្រទេសនៃទីក្រុង ហូជីមិញ សហការជាមួយនាយកដ្ឋានជំរុញពាណិជ្ជកម្ម (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម) និងសមាគមសហគ្រិនឯកជនវៀតណាមបានប្រារព្ធឡើងនៅរសៀលថ្ងៃទី ១៣ ខែតុលា ក្នុងឱកាសទិវាសហគ្រិនវៀតណាម (១៣ តុលា)។

នៅក្នុងសិក្ខាសាលា លោក Vu Ba Phu ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានបញ្ជាក់ថា ក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ -១៩ នាពេលបច្ចុប្បន្ននេះ ជាមួយនឹងសកម្មភាពជំរុញពាណិជ្ជកម្មក្នុងវិស័យពាណិជ្ជកម្មប្រកបដោយប្រសិទ្ធ ភាព ពាណិជ្ជករវៀតណាមនៅបរទេសបានរួមចំណែកក្នុងការបញ្ជាក់ពីជំហររឹងមាំរបស់ទំនិញ វៀតណាមនៅលើទីផ្សារជុំវិញពិភពលោក ដោយហេតុនេះ នាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់អាជីវកម្ម។

“យើងមានអនុសាសន៍ខ្លះដល់សហគមន៍ពាណិជ្ជកម្មវៀតណាមនិងបរទេស។ ទីមួយ គាំទ្រសហគ្រាសវៀតណាមក្នុងការតភ្ជាប់ជាមួយក្រុមហ៊ុននាំចូលបរទេស ក្រុមហ៊ុននាំចូលក្នុងទីផ្សារប្រទេសសាមី ដើម្បីនាំផលិតផលវៀតណាមចូលក្នុងប្រព័ន្ធចែកចាយបរទេសប្រកបដោយស្ថិរភាពនិងនិរន្តរភាព។ ទី ២ ចូលរួមសហការជាមួយកម្មវិធីពាណិជ្ជសញ្ញាជាតិ ដើម្បីអនុវត្តសកម្ម ភាពផ្សព្វផ្សាយម៉ាកយីហោផលិតផលជាតិ តាមរយៈការផ្សព្វផ្សាយផលិតផលល្អ ផលិតផលជាមួយពាណិជ្ជសញ្ញាជាតិ។ ទីបីជួយគាំទ្រផ្តល់ព័ត៌មានអំពីតម្រូវការទីផ្សារដើម្បីជួយទីភ្នាក់ងារគ្រប់គ្រងរដ្ឋផ្តល់ប្រឹក្សាល្អប្រសើរដល់រដ្ឋាភិបាល អំពីទិសដៅយុទ្ធសាស្ត្រក្នុងការនាំចេញទំនិញរបស់វៀតណាមក៏ដូចជាក្នុងពាណិជ្ជកម្ម អន្តរជាតិ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top