• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងសន្និសីទ  

នាព្រឹកថ្ងៃទី២១ ​ខែតុលា ឆ្នាំ​២០១​៧ នៅទីក្រុង Hoi An ខេត្ត Quang Nam ​នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀ​តណា​ម លោក ​Nguyen Xuan Phuc អញ្ជើញចូលរួមនិងថ្លែង មតិនៅក្នុងស​ន្និ សីទរដ្ឋម​ន្ត្រីហិរញ្ញវត្ថុ APEC។
 
នៅក្នុងសន្និសីទនេះ​ លោក Nguyen Xuan Phuc បានអបអរសាទរចំពោះការដែល រដ្ឋ​មន្ត្រីទាំងអស់និង តំណាង​ចូលរួមបាន​ពិភាក្សា លើប្រធានបទអាទិភាពនៅក្នុងសន្និសីទរដ្ឋមន្ត្រី ​ហិរញ្ញវត្ថុ APEC ២០១៧ ក្នុងនោះមាន​ប្រធានបទ “ហិរញ្ញវត្ថុសម្រា​ប់មូលដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ​” សំដៅបង្កើនការ​ចូលរួមរបស់តំបន់​ឯកជនទៅ​ក្នុង​គម្រោង ការវិនិយោគមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ ​ជាពិសេសគឺរូបភាពសហប្រតិបត្តិកា​រ ភាពជា​ដៃគូឯកជន​សាធារណៈ (PPP) និងប្រធានបទ “ប្រឆាំងកា​រសំណឹក មូលដ្ឋានព​ន្ធដានិង​សេវាផ្លាស់​ប្តូរ​ចំណេញ​” គឺសំដៅបើកទូ លាយប្រភពទុន លើក​កំពស់តម្លាភាពនៃបរិយាកា​កាសធ្វើអាជីវកម្ម ​ជាដើម​។ លោក Nguyen Xuan Phuc អញ្ជើញមានប្រ​សាសន៍​ថា៖
 
​“ឧបសគ្គនិងការ​សាកល្បងគឺច្រើនណស់ ខណៈដែលប្រភពកម្លាំងនានា ​ជាពិសេស​គឺប្រភព​ហិរញ្ញវត្ថុ​របស់​យើង​នៅ​មាន​កម្រិត។ ប្រការនេះទាមទារឲ្យ មា​នការរួមដៃរបស់មនុ​ស្សទាំង​អស់គ្នា ក្នុងលក្ខណៈ​ជារក្សា​បរិយាកាស​សន្តិ​ភាព ស្ថិរ​ភាពផង ចែករំលែកបទពិ​សោធន៍ផង និងសហប្រតិប​ត្តិការ​ប្រកប ដោយប្រសិទ្ធភាព​ដើម្បីមាន​ការ​អភិវឌ្ឍន៍​រួមផងដែរ​។ នាពេលកន្លងទៅ រដ្ឋ ម​ន្ត្រីហិរញ្ញវត្ថុ APEC បានសហ​ការយ៉ាង​សកម្ម ឆ្ពោះទៅគោ​លដៅ​ជម្រុញ​ការ តភ្ជាប់សេដ្ឋកិច្ចយ៉ាង​ទូលំទូលាយ ជម្រុញកំណើនច្នៃប្រឌិ​ត និងគ្របដណ្តប់ លើកកំពស់​សមត្ថភាព​ប្រគួតប្រជែង​របស់សហគ្រាសធុនតូច និងមធ្យម។ APEC ២០១៧ ជាឆ្នាំដំបូង​អនុវត្ត​យុទ្ធសាស្ត្រ​ផ្លាស់ប្តូរថ្មី​ដំណើរការ​រដ្ឋមន្ត្រី ហិរញ្ញវត្ថុ”។

នាយករដ្ឋមន្ត្រី ​លោក Nguyen Xuan Phuc បានសូមឲ្យរដ្ឋមន្ត្រី ប្រ​ធាន គណៈ​ប្រតិភូទាំងអស់ នឹងប​ន្តរាល់​កិច្ច​សហប្រតិបត្តិការ​ ដាក់ចេញនូវដំណោះ ស្រាយជាក់ស្តែង សំ​ដៅដោះស្រាយការលំបាក ​សាកល្បង​ ឆ្ពោះទៅគោល ដៅស្ថិរភាព​ប្រព័ន្ធនយោបាយ​ អភិវឌ្ឍន៍ និរន្តរភាពនិងរាយកា​រន៍ជូនសន្និសីទ កំពូល ​APEC 2017 នឹង​ប្រារព្ធ នាខែ​វិច្ឆិកាខាង​មុខ​៕

តាម ​VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top