• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-នូវែលសេឡង់

បន្តសកម្មភាពនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសនូវែលសេឡង់ នាព្រឹកថ្ងៃទី ១៣ ខែមិនា ឆ្នាំ២០១៨ នៅទីក្រុង Auckland នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានចូលរួមវេទិកាធុរកិច្ច​វៀតណាម​-នូវែលសេឡង់។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-នូវែលសេឡង់

អញ្ជើញថ្លែងមតិ នៅវេទិកា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមកំពុងខិតខំប្រឹងប្រែង ក្នុងការកែលំអបរិយាកាសធ្វើអាជីវកម្ម។ លោក Nguyen Xuan Phuc អញ្ជើញផ្តល់អនុសាសន៍​ថា៖

“បរិយាកាសសហប្រតិបត្តិការវិនិយោគនៅវៀតណាមកំពុងដំណើរការយ៉ាងវិជ្ជមាននិងកើនឡើងជាលំដាប់។ ថ្វីត្បិត បរិយាកាសវិនិយោគធ្វើអាជីវកម្មត្រូវបានកែលំអជាជំហានៗក៏ដោយ។ ប៉ុន្តែ រដ្ឋាភិបាលវៀតណាមនៅបន្តកែលំអបរិយាកាសធ្វើអាជីវកម្មឲ្យបានល្អថែមទៀត ដើម្បីទាក់ទាញវិនិយោគិនទាំងជាតិនិងអន្តរជាតិមកធ្វើអាជីវកម្ម”។

 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងវេទិកា

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានបំណងថា នូវែលសេឡង់នឹងជម្រុញកិច្ចសហប្រតិបត្តិការលើបណ្តាវិស័យដែលជាប្រៀបខ្លាំងរបស់នូវែលសេឡង់ និងវៀតណាមមានតម្រូវការ។ លោក Nguyen Xuan Phuc បាន​សង្កត់ធ្ងន់ថា៖

“ខ្ញុំមានបំណងចង់ឲ្យដៃគូ សហគ្រាសនានារបស់នូវែលសេឡង់ ពិភាក្សាជាមួយសហគ្រាសវៀតណាមនូវលក្ខខ័ណ្ឌថ្មី ដែលនោះជាលក្ខខ័ណ្ឌដែលកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលប្រទេស ទាំងពីរជាសមាជិកនោះ”។

សូមបញ្ជាក់ថា នៅក្នុងវេទិកានេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញផ្តល់ចម្លើយលើបញ្ហាដែលសហគ្រាសនូវែលសេឡង់ដាក់ចេញស្តីពី គោលនយោបាយកែលំអបរិយាកាសវិនិយោគនៅវៀតណាមនិងស្តីពីគោលនយោ បាយទាក់ទាញវិនិយោគ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top