• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូលអាស៊ាន-កូរ៉េខាងត្បូង

បន្តបណ្ដាព្រឹត្តិការណ៍ដែលរួមមាន៖ កិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៣៨ និងទី ៣៩ បណ្ដាកិច្ចប្រជុំកំពូលអាស៊ានជាមួយដៃគូ និង កិច្ចប្រជុំកំពូលអាស៊ីបូព៌ាជាដើម នារសៀលថ្ងៃទី ២៦ ខែតុលា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូង។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh (រូបថត៖ VNA)


អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូង លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា វៀតណាមអបអរសាទរ និងគាំទ្រកូរ៉េខាងត្បូងអនុវត្តន៍ “គោលនយោបាយបង្កើនការឆ្ពោះទៅទិសខាងត្បូងថ្មី ” ជំរុញកិច្ចសហប្រតិបត្តិការជាមួយតំបន់ ដើម្បីគោលដៅឆ្ពោះទៅរកប្រជាជន សន្តិភាព និងវិបុលភាព ហើយសមស្របនឹងសសរស្តម្ភទាំងបីនៃកិច្ចសហប្រតិបត្តិការនៃសហគមន៍អាស៊ាន។ ឆ្ពោះទៅអនាគត ដើម្បីពង្រឹងនិងពង្រីកថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-កូរ៉េខាងត្បូង។ ក្នុងនាមជាអ្នកសម្របសម្រួលទំនាក់ទំនង អាស៊ាន -កូរ៉េខាងត្បូង  លោក នាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកសំណើរថា៖

“ដំបូងឡើយ ដើម្បីធានាភាពជោគជ័យនៃគោលដៅសហប្រតិបត្តិការ ដើម្បីប្រជាជននិងវិបុលភាពនោះ យើងចាំបាច់ត្រូវបន្តជំរុញខ្លាំងកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រង និងរុញថយជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព។ ជាមួយនឹងផែនការរបស់កូរ៉េខាងត្បូង ដើម្បីក្លាយទៅជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងក្នុងតំបន់នោះ យើងខ្ញុំស្នើឲ្យភាគីកូរ៉េខាងត្បូង និងអាស៊ានសម្របសម្រួលគ្នាយ៉ាងសកម្ម ដើម្បីបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់អំពីវ៉ាក់សាំងកូវីដ ១៩ នោតំបន់ទាញយកប្រភពធនធាន និងប្រៀបខ្លាំងដែលមានស្រាប់របស់ភាគីទាំងពីរ។ យើងខ្ញុំវាយតម្លៃខ្ពស់ចំពោះសហគ្រាស និងវិនិយោគិនកូរ៉េខាងត្បូង ដែលបានរួមដំណើរ និងចែករំលែកការលំបាកជាមួយរដ្ឋាភិបាល និងប្រជាជនក្នុងតំបន់ផងដែរ”។

 

ទិដ្ឋភាពនៃកិច្ចប្រជុំកំពូល (រូបថត៖ VNA)


លើសពីនេះទៅទៀត លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានស្នើឲ្យអាស៊ាននិងកូរ៉េខាងត្បូងគប្បីសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធិ គោរពច្បាប់អន្តរជាតិ ហើយរួមវិភាគទានប្រកបដោយមានការទទួលខុសត្រូវទៅក្នុងកិច្ចខិតខំប្រឹងប្រែងទប់ទល់នឹងរាល់បញ្ហាប្រឈមសន្តិសខុសក្នុងតំបន់។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យអង្គប្រជុំធ្វើការអនុម័តលើសេចក្ដីថ្លែងការណ៍រួមស្ដីពីការបង្កើនកិច្ចសហប្រតិបត្តិការអាស៊ាន -កូរ៉េខាងត្បូង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top