• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំកំពូល G20 តាមប្រព័ន្ធវីដេអូ

ថ្លែងនៅកិច្ចពិភាក្សាក្រោមមូលបទ “ឆ្លងកាត់ពុះពារលើជម្ងឺរាតត្បាត ស្ដារកំណើននិងការងារធ្វើឡើងវិញ” កាលពីថ្ងៃទី២១ វិច្ឆិកា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវបង្កើនការសម្របសម្រួលគោលនយោបាយសកល រួមសាមគ្គីធ្វើសកម្មភាព ហើយពង្រីកកិច្ចសហប្រតិបត្តិការពហុភាគីដើម្បីរុញថយក្រោយជម្ងឺរាតត្បាត Covid-19។

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំកំពូល G20។ (រូបថត៖ VGP)


កិច្ចប្រជុំកំពូល G20 តាមប្រព័ន្ធវីដេអូបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២ វិច្ឆិកា ដោយមានការអញ្ជើញចូលរួមរបស់ថ្នាក់ដឹកនាំនៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ២០ ភ្ញៀវកិត្តិយសមួយចំនួន រួមជាមួយតំណាងអង្គការអន្តរជាតិជាច្រើនទៀត ក្នុងគោលដៅសម្របសម្រួលគោលនយោបាយសកលឆ្លើយតបនឹងជម្ងឺរាតត្បាត Covid-19 ហើយជំរុញការស្ដារសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព តុល្យភាព និងបរិយាប័ន្ន។

ថ្លែងនៅកិច្ចពិភាក្សាក្រោមមូលបទ “ឆ្លងកាត់ពុះពារលើជម្ងឺរាតត្បាតស្ដារកំណើននិងការងារធ្វើឡើងវិញ” កាលពីថ្ងៃទី២១ វិច្ឆិកា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវបង្កើនការសម្របសម្រួលគោលនយោបាយសកល រួមសាមគ្គីធ្វើសកម្មភាព ហើយពង្រីកកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីរុញថយក្រោយជម្ងឺរាតត្បាត Covid-19។ លោកនាយករដ្ឋមន្រ្តីបានអះអាងថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០ វៀតណាមបានសហការយ៉ាងស្អិតរមួតជាមួយប្រទេសអាស៊ាននិងប្រទេសដៃគូដទៃទៀត ពង្រីកស្មារតីនៃ “ភាពស្អិតរមួតនិងការឆ្លើយតប” ក្នុងការអនុវត្តយ៉ាងខ្លាំងក្លានូវវិធានការឆ្លើយតបនឹងជម្ងឺ Covid-19 ស្ដារសេដ្ឋកិច្ចឡើងវិញ ហើយថែរក្សាសន្ទុះសហប្រតិបត្តិការក្នុងការកសាងសហគមន៍អាស៊ានឆ្នាំ២០២៥ផងដែរ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើឲ្យក្រុមប្រទេស G20 កសាងកិច្ចព្រមព្រៀងស្ដីពីការផលិតវ៉ាក់សាំងជាមួយប្រទេសដៃគូផ្សេងៗលើទូទាំង សកលលោក តាមរយៈការផ្ទេរប្រគល់បច្ចេកវិទ្យាដោយផ្សាភ្ជាប់នឹងកិច្ចការពារកម្មសិទ្ធិបញ្ញា តាមនោះពន្លឿនដំណើរការផលិតនិង ចែកចាយវ៉ាក់សាំងលើទ្រង់ទ្រាយធំ។

លោកនាយករដ្ឋមន្រ្តីវៀតណាមក៏បានគូសបញ្ជាក់នូវសារសំខាន់នៃការជួយសម្រួលដល់ពាណិជ្ជកម្មនិងវិនិយោគឆ្លងដែន ការថែរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ ជាពិសេសគឺមុខទំនិញចាំបាច់ ស្បៀងអាហារ សម្ភារៈបរិក្ខារពេទ្យ ព្រមទាំងគាំទ្រចំពោះការធ្វើសមាហរណកម្ម ការចូលរួមប្រព័ន្ធពាណិជ្ជកម្មពហុភាគីដោយផ្អែកលើច្បាប់ ប្រកបដោយសេរីភាព សមភាព តម្លាភាព និងបរិយាប័ន្ន ដែលក្នុងនោះ អង្គការ WTO គឺជាមជ្ឈភាពផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top