• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបសវនាការជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo

ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានថ្លែងអំណរគុណចំពោះលោកប្រធានាធិបតី Donald Trump និងរដ្ឋាភិបាលអាមេរិកដែលបានផ្ដល់ជំនួយឧបត្ថម្ភដ៏ជាក់ស្ដែងនិងទាន់ពេលវេលាសម្រាប់វៀតណាមដើម្បីឆ្លើយតបនឹងជម្ងឺរាតត្បាត Covid-19 ហើយទប់ទល់នឹងគ្រោះទឹកជំនន់នៅតំបន់ភាគកណ្ដាលនាពេលកន្លងមក។

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) និងរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo។ (រូបថត៖ VGP)


នាថ្ងៃទី៣០ តុលា នៅក្នុងជំនួបសវនាការជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានវាយតម្លៃថា ក្រោយរយៈពេល២៥ឆ្នាំចាប់ពីការបង្កើតមក ទំនាក់ទំនងរវាងវៀតណាម-អាមេរិកសម្រេចបានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយនិងកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានថ្លែងអំណរគុណចំពោះលោកប្រធានាធិបតី Donald Trump និងរដ្ឋាភិបាលអាមេរិកដែលបានផ្ដល់ជំនួយឧបត្ថម្ភដ៏ជាក់ស្ដែងនិងទាន់ពេលវេលាសម្រាប់វៀតណាមដើម្បីឆ្លើយតបនឹងជម្ងឺរាតត្បាត Covid-19 ហើយទប់ទល់នឹងគ្រោះទឹកជំនន់នៅតំបន់ភាគកណ្ដាលនាពេលកន្លងមក។

ជាការឆ្លើយតប លោករដ្ឋមន្រ្តីការបរទេស Mike Pompeo បានអះអាងថា អាមេរិកយកចិត្តទុកដាក់ពិសេសដល់ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ដោយឈរលើគោលការណ៍គោរពឯករាជ្យភាព អធិបតេយ្យភាព បូរណភាពដែនដីនិងប្រព័ន្ធនយោបាយរបស់គ្នាទៅវិញទៅមក ហើយសន្យានឹងបន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យមានការអភិវឌ្ឍកាន់តែទូលំទូលាយ រឹងមាំនិងប្រកបដោយស្ថិរភាពនាពេលខាងមុខ។ លោករដ្ឋមន្រ្តី Mike Pompeo ក៏បានអះអាងដែរថា អាមេរិកគាំទ្រចំពោះមជ្ឈភាពរបស់អាស៊ាននៅតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងមានគោលបំណងចង់ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងអាមេរិក-អាស៊ាន និងអាមេរិក-មេគង្គឲ្យមានការអភិវឌ្ឍយ៉ាងជាក់ស្ដែងនិងប្រកបដោយប្រសិទ្ធភាពថែមទៀតផងដែរ៕

 

តាម VOV5- វិទ្យុសម្លេងវៀតណាម

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top