• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែនផ្ញើសារអរគុណនាយករដ្ឋមន្ត្រីវៀតណាមដែលបារម្ភពីគ្រោះធម្មជាតិនៅកម្ពុជា

សម្ដេចហ៊ុនសែនបានសម្ដែងសេចក្ដីសោកសង្រេងយ៉ាងខ្លាំងដែលបានទទួលព័ត៌មានអំពីការបាត់បង់អាយុជីវិតនិងការបាត់ខ្លួនប្រជាជនជាច្រើននាក់នៅភាគកណ្ដាល និងតំបន់ខ្ពង់រាបកណ្ដាលវៀតណាមដែលបង្កមកពីព្យុះនាពេលថ្មីៗនេះ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា


កាលពីថ្ងៃទី ២៦ ខែតុលាកន្លងទៅ សម្តេចតេជោ ហ៊ុន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ បានផ្ញើសារលិខិតថ្លែងអំណរគុណជូនចំពោះលោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc ដែលបានបង្ហាញក្ដីបារម្ភ និងសមានចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ក្នុងខណៈដែលមានការបាត់បង់ជីវិត និងការខូចខាតទ្រព្យសម្បត្តិដ៏ធ្ងន់ធ្ងរ ដោយសារទឹកជំនន់ បណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំង ជាបន្តបន្ទាប់នៅកម្ពុជា។ ក្នុងឱកាសនេះ សម្ដេចហ៊ុនសែនបានសម្ដែងសេចក្ដីសោកសង្រេងយ៉ាងខ្លាំង ដែលបានទទួលព័ត៌មានអំពីការបាត់បង់អាយុជីវិត និងការបាត់ខ្លួនប្រជាជនជាច្រើននាក់ ក៏ដូចជាការខូចខាតផលដំណាំ និងទ្រព្យសម្បត្តិធ្ងន់ធ្ងរ នៅភាគកណ្ដាល និងតំបន់ខ្ពង់រាបកណ្ដាលដោយសារទឹកជំនន់ និងការបាក់ដី ដែលបង្កមកពីព្យុះនាពេលថ្មីៗនេះផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top