• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីជប៉ុនលោក Suga Yoshihide វាយតម្លៃពីជោគជ័យនៃដំណើរទស្សនកិច្ចទៅកាន់វៀតណាមនិងឥណ្ឌូនេស៊ី

លោកនាយករដ្ឋមន្រ្តី Suga បានបញ្ជាក់ថា ជប៉ុនគាំទ្រ “ចក្ខុវិស័យរបស់អាស៊ាន ស្តីពីមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក”។

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc និងភរិយា រួមជាមួយនាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide និងភរិយា ក្នុងពិធីលាគ្នា (រូបថត៖ TTXVN)


នាថ្ងៃទី ២១ ខែតុលា ស្ថានីយ៍ទូរទស្ស ន៍ NHK បានដកស្រង់ប្រសាសន៍របស់ លោកនាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide ថា ក្នុងដំណើរបំពេញទស្សនកិច្ចនៅវៀតណាមនិងឥណ្ឌូនេស៊ី លោកបានឯកភាពជាមួយ ថ្នាក់ដឹក នាំវៀតណាមនិងឥណ្ឌូនេស៊ី ស្តីពីកិច្ចសហប្រតិបត្តិការដើម្បី កសាងអនាគតមួយប្រកប ដោយសន្តិភាពនិងវិបុលភាពនៅតំបន់មហាសមុទ្រឥណ្ឌា- ប៉ាស៊ីហ្វិក។

លោកនាយករដ្ឋមន្រ្តី Suga បានសង្កត់ធ្ងន់ថា ជប៉ុននិងអាស៊ានអាចជួយគ្នាទៅវិញទៅមកនិងពង្រឹងទំនាក់ទំនងគ្នាទៅវិញទៅមក ពីព្រោះភាគីទាំងពីរមានគោលដៅតែមួយក្នុងការដាក់ចេញនូវគោលការណ៍គ្រឹះ ដូចជា យកច្បាប់ជាចម្បង បើកចំហនិងតម្លាភាពនៅតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក។

លើសពីនេះទៅទៀត លោកនាយករដ្ឋមន្រ្តី Suga បានបញ្ជាក់ថា ជប៉ុនគាំទ្រ “ចក្ខុវិស័យរបស់អាស៊ានស្តីពី មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក”។ លោកក៏បានបញ្ជាក់ផងដែរថា សន្តិភាពនិងវិបុលភាពនៅតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក នឹងទទួលបានលុះត្រាតែគោលការណ៍នៃសេរីភាព បើកចំហនិងការយកច្បាប់ជាចម្បងបាន“ចាក់ឫស” នៅក្នុងតំបន់នេះ៕

តាម VOV5 -វិទ្យុសម្លេងវៀតណាម

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top