• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅត្រួតពិនិត្យការងារបង្ការ ទប់ទល់នឹងគ្រោះរាំងស្ងួតនិងការជ្រាបចូលនៃទឹកប្រៃនៅខេត្ត Tien Giang

នាព្រឹកថ្ងៃទី២៣ កញ្ញា នៅឃុំ Hiep Duc ស្រុក Cai Lay ខេត្ត Tien Giang នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងក្រុមការងាររបស់រដ្ឋាភិបាលបានអញ្ជើញទៅត្រួតពិនិត្យការអនុវត្តដំណោះស្រាយបង្ការ ទប់ទល់នឹងផលប៉ះពាល់លើការធ្វើផលិតកម្មកសិកម្មដែល បណ្ដាលមកពីគ្រោះរាំងស្ងួតនិងការជ្រាបចូលនៃទឹកប្រៃ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ប្រគល់ជូនម៉ាស៊ីនចម្រាញ់ទឹកដល់ប្រជាកសិករនៅស្រុក Cai Lay។ (រូបថត៖ VGP)


លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យប្រជាកសិករនិងអាជ្ញាធរតំបន់ពង្រីកស្មារតីម្ចាស់ការ ជំរុញ ខ្លាំងក្លានូវការអនុវត្តវិទ្យាសាស្ត្របច្ចេកទេសខ្ពស់ចូលក្នុងការធ្វើផលិតកម្ម កសិកម្ម ហើយត្រូវការធ្វើពិពិធកម្មប្រភេទដំណាំបន្ថែមទៀត មិនគប្បីផ្ដោតទៅលើដើមធូរេនតែប៉ុណ្ណោះឡើយ។ ទន្ទឹមនឹងនោះ អនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យាដើម្បីបង្កើនទិន្នផលនិងគុណភាពនៃដើមឈើហូបផ្លែផងដែរ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិបាលនឹងធ្វើអស់ពីកម្លាំងកាយចិត្តតាមរយៈវិធានការជាក់លាក់ ដើម្បីកាត់បន្ថយ ផលប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុគ្រោះរាំងស្ងួតនិងការជ្រាបចូលនៃទឹកប្រៃទៅលើជីវភាពរស់នៅរបស់ប្រជាជន។

“ចំពោះសំណើស្ដីពីការកសាងក្លោងទ្វារទប់ទឹកប្រៃ រដ្ឋាភិបាលនឹងបញ្ជាដឹកនាំឲ្យស្ថាប័នមានសមត្ថកិច្ចធ្វើការស្រាវជ្រាវដើម្បីមានដំណោះស្រាយដ៏យូរអង្វែង។ ប៉ុន្តែ ដំបូងបង្អស់បណ្ដាតំបន់និងប្រជាកសិករត្រូវកសាងបឹងអាងផ្ទុកទឹកសាបសម្រាប់ការស្រោចស្រប។ ក្រៅពីនោះ ក្រសួង កសិកម្មនិងអភិវឌ្ឍជនបទ រួមជាមួយស្ថាប័នពាក់ព័ន្ធនានាបន្តលើកគោលនយោបាយឬវិធានការ ដើម្បីជួយឧបត្ថម្ភដល់ប្រជាកសិករដែលកំពុងជួបការលំបាក”។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងបណ្ដាតំណាងចូលរួមជំនួបធ្វើការ។ (រូបថត៖ TTXVN)


នារសៀលថ្ងៃដដែល នៅទីក្រុង My Tho ខេត្ត Tien Giang លោក នាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ ដឹកនាំខេត្តក្រុងនានានៅតំបន់ដីសណ្ដទន្លេ Cuu Long អំពីវិធានការបង្ការ ទប់ទល់នឹងគ្រោះរាំងស្ងួតនិងការជ្រាបចូលនៃទឹកប្រៃក្នុងរដូវប្រាំងឆ្នាំ ២០២០-២០២១។ ថ្លែងមតិបញ្ជាដឹកនាំនៅទីនេះ លោកនាយករដ្ឋមន្រ្តីបាន សង្កត់ធ្ងន់ថា៖

“ត្រូវការពន្លឿនការផ្ទេរប្ដូររចនាសម្ព័ន្ធផលិតកម្ម ក្នុងនោះបញ្ហាដែលបានដាក់ចេញគឺតើយើងគប្បីកាត់បន្ថយផ្ទៃដំណាំស្រូវក្នុងរដូវប្រាំងដែរឬទេ? ឆ្នាំនេះ វៀតណាមជាប្រទេសនាំមុខគេលើពិភពលោកក្នុងការនាំចេញស្បៀងអាហារ ហើយយើងក៏ចាប់ផ្ដើមនាំចេញអង្ករទៅកាន់ EU ដោយគ្មានពន្ធទៀតផង។ ប៉ុន្តែនៅចំពោះមុខការវិវត្តន៍នៃគ្រោះរាំងស្ងួតនិងការជ្រាបចូលនៃទឹកប្រៃនាបច្ចុប្បន្ននេះ គឺបញ្ហាកាត់បន្ថយផ្ទៃដំណាំស្រូវក្នុងរដូវប្រាំង គប្បីត្រូវបានយកមកគិតគូរឡើងវិញ។ បញ្ហាទី ២ គឺឥឡូវនេះកំពុងជារដូវ វស្សា ហេតុដូច្នេះ ត្រូវតែជំរុញការផ្ទុកបម្រុងទឹកសាបសម្រាប់បម្រើជីវភាព រស់នៅប្រចាំថ្ងៃរបស់ប្រជាជន ហើយជាពិសេសគឺសម្រាប់ការស្រោចស្របផងដែរ”។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏បានសំណូមពរឲ្យបណ្ដា ខេត្តក្រុងក្នុងតំបន់អនុវត្តដំណោះស្រាយបច្ចេកទេសដ៏ជឿនលឿនដែល ពិភពលោកកំពុងអនុវត្តក្នុងការធ្វើផលិតកម្មកសិកម្មដើម្បីទប់ទល់នឹងគ្រោះរាំងស្ងួតនិងការជ្រាបចូលនៃទឹកប្រៃ ព្រមទាំងស្រាវ ជ្រាវប្រភេទដំណាំ ផល នេសាទ ជលផលដ៏សមស្របនិងមានលក្ខណៈយុទ្ធសាស្ត្រចំពោះតំបន់ដី សណ្ដទន្លេ Cuu Long ផងដែរ៕

 

តាម VOV5- វិទ្យុសម្លេងវៀតណាម

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top