• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមប្រកាសជំងឺរាតត្បាត Covid-19 លើ ទូទាំងប្រទេស

នាថ្ងៃទី១​ ខែមេសា ឆ្នាំ២០២០ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានចេញ​ផ្សាយ​សេចក្ដី​សម្រេច​ស្ដីពីការប្រកាសជំងឺរាតត្បាត Covid-19 លើទូទាំងប្រទេស។
 
សេចក្ដីសម្រេច​នេះបានលើកច្បាស់ថា ប្រកាសជំងឺរាតត្បាតនៅវៀត ណាមដោយឈ្មោះថា Covid-19។ ជំងឺនេះ​កើត​មាន​​ឡើងនៅវៀតណាម ចាប់ពីថ្ងៃទី២៣មករាឆ្នាំ២០២០ ជាជំងឺរាតត្បាតក្រុម A មានគ្រោះអាសន្ន លើទ្រង់ទ្រាយ​សកលលោក ដែលឆ្លងតាមរយៈផ្លូវដង្ហើមពីមនុស្សទៅ មនុស្ស។
 
បណ្ដាវិធាន​ការបង្ការ ប្រយុទ្ធប្រឆាំងនឹងជំងឺរួមមាន៖ បង្កើតគណៈកម្ម ការជាតិដឹកនាំការងារបង្ការ ប្រយុទ្ធ​ប្រឆាំង​ជំងឺ ប្រកាស រាយការណ៍ជំងឺ រៀបចំការសង្គ្រោះបន្ទាន់ ពិនិត្យ ព្យាបាលជំងឺ រៀបចំដាក់នៅដាច់ដោយ ឡែក ​បោសសម្អាតអនាម័យ កំចាត់មេរោគនៅក្នុងតំបន់មានជំងឺ រៀបចំ វិធានការការពារបុគ្គល គ្រប់គ្រង​ការ​ធ្វើដំណើរ​ចេញ​ចូលតំបន់មានជំងឺ កៀរគរ ប្រើប្រាស់ប្រភពធនធាននានាសម្រាប់សកម្មភាពបង្ការ ប្រយុទ្ធ ប្រឆាំងជំងឺ​ សហប្រតិបតិ្តការអន្តរជាតិក្នុងសកម្មភាពបង្ការ ប្រយុទ្ធប្រឆាំង ជំងឺ និងវិធានការផ្សេងៗ​ទៀត​ក្នុង​រយៈពេល​កើត​ជំងឺផងដែរ។
 
បណ្ដាមូលដ្ឋាន​ពិនិត្យ ព្យាបាលជំងឺអនុវត្តការទទួល ដាក់នៅដាច់ ដោយឡែក តាមដាន ព្យាបាលសម្រាប់​អ្នក​ឆ្លង​ជំងឺរួមមាន៖ មន្ទីរពេទ្យថ្នាក់ ខេត្ត ថ្នាក់មជ្ឈឹម មន្ទីរពេទ្យនគរបាល យោធានិងមន្ទីរពេទ្យផ្សេងៗទៀត ដែលមាន​លក្ខណៈគ្រប់គ្រាន់ ក៏ដូចជាមន្ទីរពេទ្យជាបណ្ដោះអាសន្ននៅពេលត្រូវបាន កៀរគរផងដែរ។
 
បណ្ដា​ក្រសួង ស្ថាប័ន គណៈកម្មាធិការប្រជាជនខេត្ត ក្រុង ក្រោមឱវាទមជ្ឈឹម មូលដ្ឋានសុខាភិបាល អង្គការ​និង​បុគ្គល​នានា​អនុវត្ត យ៉ាងម៉ឺងម៉ាត់នូវការដឹកនាំរបស់គណៈលេខាមជ្ឈឹមបក្ស ការិយាល័យ នយោបាយ នាយករដ្ឋ​មន្រ្តី​រដ្ឋាភិបាល គណៈកម្មការជាតិដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំង Covid-19 និងមាត្រា​ក្នុង​ច្បាប់​ពាក់​ព័ន្ធ​នានា​។

សេចក្ដីសម្រេចនេះមានសុពលភាពចាប់ពីថ្ងៃទី១មេសា៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top