• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញមកដល់ទីក្រុងតូក្បូ ដើម្បីចូលរួមពិធីឡើងគ្រងរាជ្យរបស់ព្រះចៅអធិរាជជប៉ុន

នាព្រឹកថ្ងៃទី ២២ ខែតុលា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិ Narita ទីក្រុងតូក្បូនៃប្រទេសជប៉ុន ដើម្បីចូលរួមពិធីឡើងគ្រងរាជ្យរបស់ព្រះចៅអធិរាជជប៉ុន Naruhito តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន។


នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញមកដល់ទីក្រុងតូក្បូ
ដើម្បីចូលរួមពិធីឡើងគ្រងរាជ្យរបស់ព្រះចៅអធិរាជជប៉ុន

ព្រះចៅអធិរាជជប៉ុន Naruhito) បានប្រកាសគ្រងរាជ្យសម្បត្តិជាផ្លូវការ នាថ្ងៃទី២២ ខែតុលា នៅក្នុងព្រះរាជពិធីមួយតាមប្រពៃណីទំនៀមទម្លាប់ជប៉ុន ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាតិនិងមេដឹកនាំ ព្រមទាំងអ្នកតំណាងមកពីប្រទេស ១៧៤។

គួរជម្រាបថា ព្រះចៅអធិរាជ Naruhito មានព្រះជន្ម ៥៩ វស្សាបានឡើងស្នងរាជសម្បត្តិ បន្តពីព្រះបិតាទ្រង់ គឺអតីតព្រះចៅអធិរាជ Akihito ដែលមានព្រះជន្មាយុ ៨៥ព្រះវស្សា និងបានដាក់រាជសម្បត្តិជាផ្លូវការកាលពីថ្ងៃទី០១ ខែឧសភា។

មុននេះ  បន្ទាប់ពីព្រះចៅអធិរាជ្យជប៉ុនប្រកាសឡើងគ្រងរាជមក ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមបានផ្ញើសារអបអរសាទរ។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang ក៏បានលើកឡើងផងដែរថា វៀតណាមជឿជាក់យ៉ាងមុតមាំថា ក្រោមសករាជថ្មី “ Reiwa” ប្រទេសនិងប្រជាជនជប៉ុននឹងបន្តទទួលបានសមិទ្ធិផលដ៏អស្ចារ្យក្នុងការងារកសាងប្រទេសប្រកបដោយវិបុលភាព។ លើសពីនេះទៅទៀត ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រយ៉ាងទូលំទូលាយរវាងវៀតណាមនិងជប៉ុននឹងបន្តពង្រឹងនិងអភិវឌ្ឍន៍ឱ្យបានល្អប្រសើរថែមទៀត ដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរនិងដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍នៅក្នុងតំបន់និងក្នុងពិភពលោក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top